យោងទៅតាមប្រភពព័ត៌មានកូរ៉េ ឈូស៊ុន
ចេញផ្សាយកាលពីថ្ងៃពុធទី២៧ មិថុនា ឆ្នាំ២០១២ បានឱ្យដឹងថា
អតីតបវរកញ្ញាកូរ៉េ ចំណាត់ថ្នាក់លេខ២ ឆ្នាំ១៩៩៥ Choi Yoon Young
ត្រូវបានចោទប្រកាន់ដោយមន្ត្រីប៉ូលិសពីបទចោរកម្មលួចយកកាបូប
ពីមនុស្សដែលស្គាល់គ្នា ។
ប៉ូលិសក្នុងតំបន់ Gangnam បាននិយាយឱ្យដឹងថា
នាង Choi Yoon Young
ត្រូវបានចោទប្រកាន់ពីបទចោរកម្មលួចយកកាបូបលុយនៅពេលដែលនាងទៅ
លេងផ្ទះអ្នក...
ស្គាល់គ្នាម្នាក់ក្នុងស្រុក Cheongdam
ភាគខាងត្បូងទីក្រុងសេ៊អូល កាលពីថ្ងៃពុធកន្លងមកនេះ ។
ប៉ូលិសបាននិយាយឱ្យដឹងបន្ថែមទៀតថា
អតីតបវរកញ្ញារូបនេះ
បានយកកាបូបដែលមានទឹកប្រាក់សរុប៧៨០,៣ដុល្លារសហរដ្ឋអាមេរិក
ហើយបានផ្ទេរទឹកប្រាក់ទាំងនោះចូលក្នុងគណនីរបស់នាង
។រាជនីសម្រស់ដែលធ្លាប់ទទួលបានការសិក្សានៅសាកលវិទ្យាល័យ Boston
សហរដ្ឋអាមេរិកធ្លាប់ជាប់ចំណាត់ថ្នាក់លេខ២ បវរកញ្ញាកូរ៉េ
ក្នុងឆ្នាំ១៩៩៥ ។
ប៉ូលិសបានធ្វើការសន្និដ្ឋានថា
មូលហេតុដែលបណ្តាលឱ្យនាងប្រព្រឹត្តដូច្នេះ
គឺដោយសារតែនាងមានបញ្ហាលុយកាក់
បន្ទាប់ពីមុខជំនួញរបស់នាងទទួលបរាជ័យ ។ គួររំលឹកដែរថា
នាងធ្លាប់បានចូលប្រឡូកក្នុងខ្សែភាពយន្ត
និងរឿងភាគទូរទស្សន៍ជាច្រើនដូចជា រឿង Quean of The Game, We are
Dating Now ជាដើម...។
ក្រៅពីការងារសិល្បៈនាងបានបើកថ្នាក់បង្រៀនហាត់ប្រាណបែបយូហ្គា
(Yoga) តែឥឡូវក្ស័យធនហើយ ៕from kohsantepheap







