Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

គ្រឿងចក្រ​អ៊ិចស្ការ​ចំនួន​25គ្រឿង ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់​បី​ត្រូវ​អាជ្ញាធរ​ដី​ធ្លី​បង្រ្កាប


2-7-a
កំពង់ធំ ៖ យុទ្ធនាការ​កក្រើក​ដី ទប់​ស្កាត់​ការ​ពារ​ព្រៃ​លិច​ទឹក នៅ​តំបន់​៣ ក្រោម​ការ​ដឹក​នាំ​ដោយ ឯកឧត្តម បិន ឈិន ឧប​នា​យក​រដ្ឋ​មន្រ្តី ទទួល​បន្ទុក​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី និង​ជា​អធិការ​កិច្ច​អាជ្ញាធរ​បឹង​ទន្លេ​សាប បាន​បញ្ជា​​​កំលាំង​​កង​រាជ​អាវុធ​ហត្ថ​ទាំង​យប់ ..
ចុះ​ស្ទាក់​ចាប់​គ្រឿង​​ចក្រ​អ៊ិចស្ការ​ដែល​កំពុង​តែ​ឈូស​ឆាយ​ដី តំបន់​ហាម​ឃាត់ នៅ​ចំណុច​ឃុំ​ម្សាក្រោង ឃុំ សព្រោជ ឃុំ ចំណា​ក្រោម ដែល​ជា​តំបន់​ឈ្មួញ​កំពុង​តែ​ឃុប​ឃិត​គ្នា ជាមួយ​ថ្នាក់​ខេត្ត និង​មន្ទីរ​ពាក់​ព័ន្ធ ឲ្យ​មាន​ការ​ឈូស​ឆាយ​ដី​តំបន់​ហាម​ឃាត់ យ៉ាង​អានាធិបតេយ្យ ។
កាល ​ពី​យប់​ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១២ កំលាំង​កង​រាជ​អាវុធ​ហត្ថ​ចំនួន​៣​ស្រុក ក្នុង​នោះ​មាន​ស្រុក​បារាយណ៍ ស្រុក​សន្ទុក និង​ស្រុក​ស្ទោង បាន​ចុះ​ប្រតិបត្តិការ​បង្រ្កាប​គ្រឿង​ចក្រ​ ដែល​កំពុង​តែ​រំលោភ​យក​ដី​តំបន់​អភិរក្ស​ត្រី​មេ​ពូជ និង​ជា​តំបន់​ជំរក​ត្រី​ពង​កូន ដឹកនាំ​ការ​បង្រ្កាប​ដោយ​លោក ឧត្តម​សេនីយ៍​ត្រី ហង្ស ថុល មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ធំ ដែល​បាន​​ទទួល​បញ្ជា​ផ្ទាល់​ពី នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធពល​ខេមរៈ​ភូមិន្ទ និង ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ស្ទាក់​ចាប់​គ្រឿង​ចក្រ​នៅ​តំបន់​ពី និង​តំបន់​៣ ដែល​កំពុង​តែ​កាយ​អាង​ទឹក​ខុសច្បាប់ ហើយ​ចាប់​បាន​គ្រឿង​ចក្រ​ចំនួន25 គ្រឿង​និង​រថយន្ត​ដឹក​គ្រឿង​ចក្រ​មួយ​គ្រឿង ។
ប្រភព ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​និយាយ​ថា ពួក​គាត់​បាន​ជឿ​លើ​មេ​ឈ្មួញ ដែល​តែង​តែ​មក​បំផុស​បំផុល ប្រជាពលរដ្ឋ ឲ្យ​ផ្តិត​មេ​ដៃ ថា​មាន​ក្រុមហ៊ុន​មក​ដណ្តើម​ដី​របស់​ពួក​គាត់​ដល់​ជណ្តើរ​ផ្ទះ ហើយ​ក៏​ឲ្យ​ផ្តិត​មេ​ដៃ​សុំ​ដី​កុំ​ឲ្យ ក្រុមហ៊ុន​មក​យក ចំណែក​ក្រុម​ឈ្មួញ​បាន​នាំ​យក​ស្នាម​មេ​ដៃ​ចំនួន ៤០១៤​គ្រួសារ ទៅ​ភូត​កុហក​ថ្នាក់​ដឹក​នាំ​ថា ប្រជាពល​រដ្ឋ​បាន​ផ្តិត​មេ​ដៃ​សុំ​ដី​នៅ​តំបន់​វាល​ក្រោម ដើម្បី​បង្ក​បង្កើន​ផល​ដំណាំ​កសិកម្ម លុះ​ថ្នាក់​លើ​បាន​ឯកភាព​ប្រគល់​ដី​នៅ​ចំណុច​នេះ បែរ​ជា​ឈ្មួញ​​នាំ​គ្នា​ចែក​ដី​គ្នា​ព្រាត ​មិន​ព្រម​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ។ ពួក​គាត់​បាន​បន្ត​ថា ឈ្មួញ​ដែល​បាន​ឃុប​ឃិត​គ្នា​​យក​ដី​នោះ​ឈ្មោះ ជា គឹមហូវ និង​លោក ហង្ស ទ្រី ចំណែក​អ្នក​នាំ​ស្នាម​មេ​ដៃ ឈ្មោះ លោក លឹម ប៊ុនហេង ប្រធាន​សុរិយោដី​ស្រុក​ស្ទោង ជា​អ្នក​រត់​ការ​ភូត​កុហក​ថ្នាក់​ដឹកនាំ ។
ប្រជាពលរដ្ឋ ​បាន​បន្ត​ថា នៅ​ពេល​នេះ​លោក​ទទួល​ស្គាល់​ថា ពិត​ជា​នាំ​គ្នា​ទៅ​ឈូស ឆាយ​ហ៊ុំព័ទ្ធ​ដី​នៅ​តំបន់​៣ ដែល​ជា​តំបន់​ហាម​ឃាត់​ពិត​ប្រាកដ​មែន តែ​បើ​មិន​ឲ្យ​ពួក​គាត់​ទៅ​យក​ដី​ថ្មី​ទេ​​នោះ ​ដី​នៅ​តំបន់​២ ដែល​ទទួល​បាន​ស្រប​ច្បាប់ ត្រូវ​ឈ្មួញ​យក​អស់​គ្មាន​សល់​ហើយ​នោះ ។
តាម ​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អ្នក​ឃ្លាំ​មើល​បាន​ឲ្យ​ដឹង​ថា អាង​ទឹក​របស់​លោក នាង ធា បាន​ឃុប​ឃិត​គ្នា​ជាមួយ មន្ទីរ​ធន​ធាន​ទឹក និង​ថ្នាក់​ដឹកនាំ​ខេត្ត បង្ខិត​បង្គោល​ពី​តំបន់​២ ចូល​ទៅ​តំបន់​៣ ប្រមាណ ២​គីឡូម៉ែត្រ ដោយ​គ្មាន​​ច្បាប់​អនុញ្ញាត ពេល​នេះ​កំពុង​តែ​ភ័យ​ស្លន់ស្លោ រត់​ពឹង​ពាក់​ឲ្យ​ថ្នាក់​លើ​ជួយ។
លោក ជាតិ ស៊ីវត្ថា ប្រធាន​មន្ទីរ​ធនធាន​ទឹក បាន​ឲ្យ​ដឹង​ថា លោក​បាន​អនុញ្ញាត​ឲ្យ​លើក​ផ្លូវ​លំ​មួយ​ឆ្ពោះ​ទៅ​ភ្នំ​ជីមុស ដើម្បី​សម្រួល​ការ​ចរាចរ​ដឹក​ជញ្ជូន​កសិផល​របស់​បង​ប្អូន​ប្រជាពលរដ្ឋ តែ​មិន​បាន​អនុញ្ញាត​ឲ្យ​កាយ​អាង​ទឹក និង​ដឹក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ដី​នៅ​តំបន់​ហាម​ឃាត់​នោះ​ទេ ហើយ​ការ​លើក​អាង​ទឹក​ថ្មី គឺ​ជា​ការ​ខុស​ច្បាប់ ។
លោក ឈុន ឈន់ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​ប្រាប់​ថា​ សម្រាប់​កិច្ច​ប្រតិបត្តិការ ចុះ​បង្រ្កាប​គ្រឿង​ចក្រ​ឈូស​ឆាយ​ធ្វើ​អាង​ទឹក​នោះ ​​មិន​ទាន់​ទទួល​លទ្ធផល​យ៉ាង​ណា​នោះ​ទេ ដោយសារតែ​នេះ​ជា​ប្រតិបត្តិការ​សម្ងាត់ ចំណែក​អ្នក​ដែល​ប្រព្រឹត្ត​កាយ​អាង​ទឹក​ខុស​ច្បាប់​នោះ លោក​មិន​ដែល​បាន​ដឹង​ថា អ្នកណា ជា​អ្នក​អនុញ្ញាត​នោះ​ឡើយ រហូត​មក​ដល់​ពេល​នេះ​កំពុង​តែ​ឲ្យ​ស្រុក​រាយ​ការណ៍​ ចំណែក​​អ្នក​ធ្វើ​​ខុស​ច្បាប់  គឺ​​ត្រូវ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង ៕
from kpt