Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

SAMSUNG ចេញ​​ Galaxy Tab ថ្មី​ប្រជែង​នឹង​ iPad 2

សេអ៊ូល៖ ក្រុម​ហ៊ុន​ Samsung Elelctronics បាន​ចេញ​លក់​នូវ​កុំព្យូទ័រ​ខ្នាត​តូច​ Galaxy Tab ស៊េរី​ថ្មី និង​ស្តើង​ជាង​មុន នៅ​ក្នុង​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ពុធ​នេះ ដែល​ជា​ការ​ព្យាយាម​ប្រកួត​ប្រជែង​នឹង​ឧបករណ៍ iPad របស់​ក្រុម​ហ៊ុន​ Apple។
ឧបករណ៍ Galaxy Tab ទំហំ​ ១០,១​អ៊ីញ​នេះ ត្រូវ​បាន​គេ​កែ​លម្អ​ចេញ​ពី​ឧបករណ៍ Galaxy Tab អេក្រង់​ទំហំ ៧​អ៊ីញ ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​នេះ​ចេញ​លក់​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន។...

ជោគជ័យ​នៃ​ការ​លក់​ឧបករណ៍ iPad ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​ក្រុម​ហ៊ុន Apple នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ហាញ​នូវ​ឧបសគ្គ​មួយ​ទៀត​សម្រាប់​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​ នេះ។
ក្រុម​ហ៊ុន​ Apple បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​លក់​ឧបករណ៍ iPad របស់​ខ្លួន​បាន​ចំនួន ១៤​លាន​គ្រឿង​នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ប៉ុន្តែ ក្រុម​អ្នក​វិភាគ​បាន​វាយ​តម្លៃ​ថា ក្រុម​ហ៊ុន Samsung នឹង​លក់​ឧបករណ៍ Galaxy Tab បាន​ចំនួន​ប្រហែល ៧,៥​លាន​គ្រឿង​នៅ​ឆ្នាំ​២០១១​នេះ។
លោក J.K. Shin ប្រធាន​អង្គភាព​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន Samsung បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ ដោយ​សារ​តែ​អាជីវកម្ម​ទូរស័ព្ទ​ទំនើប​របស់​យើង​​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ​នៅ​ក្នុង​រយៈ​ពេល​ខ្លី​មួយ​នោះ ខ្ញុំ​ជឿ​ជាក់​ថា វា​គ្រាន់​តែ​ជា​បញ្ហា​ពេល​វេលា​សម្រាប់​អាជីវកម្ម​កុំព្យូទ័រ​ខ្នាត​តូច​ របស់​យើង​ ឈាន​ទៅ​រីក​ចម្រើន​តែ​ប៉ុណ្ណោះ។