ភ្នំពេញៈទូរស័ព្ទស្មាតហ្វូន ស៊េរីចុងក្រោយ របស់
Samsung ត្រកូល Galaxy S នាពេលនេះ បានដល់ទីផ្សារប្រទេស កម្ពុជាហើយ នោះគឺ
Samsung Galaxy SIII ដែលត្រូវបានសម្ពោធ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៤
ខែមិថុនា ឆ្នាំ២០១២ នៅក្នុងហាងទំនើប Khmer Leader Distribution (KLD)
នៅខាងមុខ មជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ រាជធានីភ្នំពេញ មុននេះ។
ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ Android ICS 4.0 ទូរស័ព្ទ Samsung Galaxy SIII មានមុខងារពិសេសៗ ជាច្រើន ដូចជា កម្មវិធី S Beam ដែលលទ្ធភាពផ្តល់ជូន អតិថិជន អាចចែករំលែក ឯកសារ រូបភាព វីដេអូទំហំ 10MB ក្នុងរយៈពេល៣នាទី សម្រាប់ ឯកសារទំហំ១GB ។ កម្មវិធី S-Vioce ប្រព័ន្ធបញ្ជា ដោយសម្លេង សម្រាប់ថតរូប បិទម៉ាស៊ីន និងឆ្លើយសំណួរ ជាដើម។ មុខងារDirect Call អាចឱ្យអតិថិជន Call បានយ៉ាងលឿន នៅពេលមាននរណាម្នាក់ ផ្ញើសារមកកាន់ទូរស័ព្ទគេ ហើយគេគ្រាន់តែលើកទូរស័ព្ទដាក់ត្រចៀក វានឹងCall ទៅបុគ្គលនោះ ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ចុចលេខ បញ្ជូន នោះទេ។
លើសពីនោះទៅទៀត Samsung Galaxy SIII បំពាក់ដោយកម្មវិធី Smart Stay ដែលអាច បើក-បិទ តាមរយៈការបង្ហាញមុខ និងភ្នែក របស់អ្នកប្រើប្រាស់ (វាបើកម៉ាស៊ីនបាន លុះត្រាតែ យកមកដាក់ នៅពីមុខអ្នកប្រើប្រាស់)។ មិនតែប៉ុណ្ណោះ វាក៏មាន កម្មវិធី Pop-up Play ដែលអាចមើលវីដេអូ តំណាលគ្នា នៅពេលលោកអ្នក បើកអ៊ីនធើណិត ផ្ញើសារ ឬមើល កម្មវិធីផ្សេងៗ ជាដើម ។ Samsung Galaxy SIII បានបំពាក់ដោយកាម៉េរ៉ា 8 Mega Pixel ភ្ជាប់ជាមួយនូវមុខងារ Auto Focus និង Flash , Zero Shutter Lag និង បច្ចេកវិទ្យា BSI ដែលមានកម្មវិធី Best Photo ដែលអាចថតរូប យ៉ាងលឿន បានរហូតដល់២០ប៉ុស្តិ៍ ដោយគ្រាន់តែចុចជាប់តែ១ដង និងបំពាក់ដោយ បច្ចេកវិទ្យា បញ្ជាក់ ពីថតរូបល្អបំផុត ព្រមទាំងអាចថតរូបជា លក្ខណៈ HD ជាមួយនឹងអេក្រង់ HDSuper AMOLED ទំហំ 4.8 inch ផងដែរ ។
លោក វ៉ាត់ ឡាំផេង នាយកគ្រប់គ្រង ក្រុមហ៊ុនថៃ Samsung Electronic ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “ តាមរយៈ ការបំពាក់ ដោយបច្ចេកវិទ្យាចុងក្រោយ Samsung Galaxy SIII នឹងក្លាយជា ទូរស័ព្ទ ស្មាតហ្វូន លេខ១ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២នេះ” ។ លោកថា បច្ចុប្បន្ន Samsung Galaxy SIII មានការបញ្ជាកម្មង់រហូតដល់ ៩លានគ្រឿង បន្ទាប់ពី មានការប្រកាស កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ កន្លងទៅ នៅទីក្រុងឡុងដ៍ ក្នុងនោះការកម្មង់នៅក្នុងប្រទេសកម្ពុជា ជំហានដំបូង មានប្រមាណ២-៣ពាន់គ្រឿងផងដែរ ។
គួរបញ្ជាក់ថា Samsung Galaxy SIII ដែលមាន២ពណ៌ នឹងត្រូវដាក់លក់ នៅប្រទេសកម្ពុជា ក្នុងតម្លៃ ៧០០ដុល្លារ អាមេរិក ដែលប្រហាក់ប្រហែលនឹង ២.៨៧លានរៀល៕