Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

MH-60S Knighthawk ឧទ្ធម្ភាគចក្រ​សម្រាប់​ប្រយុទ្ធ​និង​ជួយ​សង្គ្រោះ

 MH-60S Knighthawk ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​ដ៏​ទំនើប ដែល​ត្រូវ​គេ​ផលិត​និង​អភិវឌ្ឍ​ឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​វាយ​ ប្រហារ​និង​ជួយ​សង្គ្រោះ​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ ហើយ​​ត្រូវ​គេ​យក​ទៅ​បំពាក់​ឲ្យ​កងទ័ព​អាមេរិក​ក្នុង​ប្រតិបត្តិការ​ការងារ​ និង​បេសកកម្ម​ទាំង​ឡាយ។

MH-60S Knighthawk ដំណើរការណ៍​ដោយ​ម៉ាស៊ីន​ភ្លោះ ជាមួយ​ស្លាប​កង្ហារ​ចំនួន ៤ នៅ​លើ Rotor ធំ​មួយ​ និង​អាច​ផ្ទុក​មនុស្ស​បាន ១៣ នាក់​ជាមួយ​ក្រុម​អ្នក​បើកបរ​ ៣ នាក់​និង​អ្នក​បញ្ជា​អាវុធ​ចំនួន ១​នាក់។ ឧទ្ធម្ភាគចក្រ​ដ៏​ទំនើប​នេះ ត្រូវ​គេ​ប្រើ​ជំនួស CH-46D Sea Knight និង SH-3 Sea King ក្នុង​តួនាទី​ដឹក​ជញ្ជូន​សម្ភារៈសឹក​និង​បុគ្គលិក​យោធា​ពី​លើ​នាវា​មក​លើក​ ដីគោក និង​អាច​ទ្រ​ទម្ងន់​បាន​ ៤៥៣៥ គីឡូក្រាម។
ក្រៅ​ពី​នេះ MH-60S Knighthawk មាន​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ និង​ប្រព័ន្ធ​ចាប់​ទីតាំង​ដែល​ផ្តល់​ភាព​ងាយស្រួល ក្នុង​ការ​ហោះហើរ​ប្រកប​ដោយ​សុវត្ថិភាព​ថែម​ទៀត​ផង។