Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Land Rover x ​តម្លៃជាង​​២០ម៉ឺន​ដុល្លារ

ក្រុមហ៊ុន​ផលិត​រថយន្ត​ឈាន​មុខ​គេ ចំនួន​ពីរ​លំដាប់​ពិភពលោក​របស់​អង់គ្លេស Land Rover និង Bowler បាន​សហការ​គ្នា​អភិវឌ្ឍ​ស៊េរី​រថយន្ត​ដ៏​ទំនើប Land Rover x Bower EXR ជាមួយ​ការ​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ ២៤២,០០០ ដុល្លារ​អាមេរិក សម្រាប់​អតិថិជន​ទាំង​ឡាយ​ណា​ដែល​មាន​ចំណាប់​អារម្មណ៍ និង​ចង់​ទិញ​យក​ទៅ​ប្រើប្រាស់។


Land Rover x Bower EXR ត្រូវ​គេ​រចនា​រូបរាង​គួបផ្សំ​ការ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​យ៉ាង​ទំនើប ​ឥត​ខ្ចោះ​សម្រាប់​ជា​ប្រភេទ​រថយន្ត​ប្រណាំង Rally។ រថយន្ត​ប្រភេទ​នេះ ប្រើប្រាស់​កម្លាំង​ម៉ាស៊ីន ​Supercharged ៥៥០ សេះ ផ្តល់​សន្ទុះ​បើកបរ​លឿន​និង​អាច​ជម្នះ​រាល់​ស្ថានភាព​ផ្លូវ​ពិបាកៗ​ដោយ​ គ្មាន​បញ្ហា។
Land Rover x Bower EXR ត្រូវ​គេ​ដាក់​ចូលរួម​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិប្រចាំ​ឆ្នាំ​ Goodwood Festival of Speed នៅចក្រភព​អង់គ្លេស​ពី​ថ្ងៃ ២៨ ដល់ ១ កក្កដា ២០១២។ អតិថិជន​ដែល​ចាប់​អារម្មណ៍ ក៏​អាច​កុម្ម៉ង់​ទិញ​មុន​បាន​ដែរ​ជាមួយ​តម្លៃ ២៤២, ០០០ ដុល្លារ​អាមេរិក៕