Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Ferrari GTO ឆ្នាំ៦២​ តម្លៃ​​៣៥លាន​ដុល្លារ​!


GTO ស៊េរី​ឆ្នាំ ១៩៦២ របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​របស់​អ៊ីតាលី Ferrari លក់​បាន​តម្លៃ ៣៥ លាន​ដុល្លារ​អាមេរិក​ជា​ឯតទគ្គកម្ម​ថ្មី និង​បាន​យក​ឈ្នះ​រថយន្ត​ក្នុង​ខ្សែ​ស្រ​ឡាយ​ជាមួយ​គ្នា 250 GT ស៊េរី​ឆ្នាំ ១៩៦៤ ដែល​លក់​ក្នុង​តម្លៃ ៣២ លាន​ដុល្លារ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។
GTO ត្រូវ​បាន​​គេ​រចនា​ឡើង​ជា​ប្រភេទ​រថយន្ត​ប្រណាំង និង​បាន​បង្ហាញ​វត្តមាន​ចូលរួម​ការ​ប្រកួត
​ជា​ច្រើន​លើក​ច្រើន​សារ​នា​ ទសវត្សរ៍​ឆ្នាំ​៦០។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ ក្នុង​អំឡុង​ពេល​ប្រណាំង​នៅ​ខែ​មេសា​ឆ្នាំ​១៩៦២ GTO បាន​ជួប​ឧបទ្ទវហេតុ​ប៉ះ​ទង្គិច​គ្នា​ដែល​បង្ក​ការខូចខាត​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​ឈប់​ប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ក្រោយៗ​មក​ទៀត។
យ៉ាង​ណា​មិញ កាល​ពី​មួយ​ទសវត្សរ៍​មុន GTO ត្រូវ​អ្នក​ជំនួញ​សញ្ជាតិ​ហុល្លង់​មួយ​រូប​ចាប់​អារម្មណ៍​និង​ទិញ​ក្នុង​ តម្លៃ ៨,៥ លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ឥឡូវ​អតីត​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​តេឡេខម AT&T Craig McCaw បាន​ទិញ​រថយន្ត​ស៊េរី​ចាស់​នេះ​ក្នុង​តម្លៃដ៏​​មហាសាល ដើម្បី​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក។
ដោយ៖ ប៊ុណ្ណារ៉ា