iPhone ជា Smartphone មួយដែលកំពុងទទួលការពេញនិយមយ៉ាងខ្លាំងពីមនុស្សជុំវិញពិភពលោក។ ទន្ទឹមនឹងភាពល្បីល្បាញរបស់ iPhone ក៏មានអ្នកសរសេរកម្មវិធីសម្រាប់ iPhone ជាច្រើនរូបព្យាយាមបង្កើតកម្មវិធីថ្មីៗ ដើម្បីដំណើរការលើ iPhone។ តើប្រិយមិត្តមានដឹងទេថា កម្មវិធីសម្រាប់ iPhone ណាខ្លះអាច Call ដោយមិនគិតថ្លៃ ? Sabay សូមធ្វើការបង្ហាញពីកម្មវិធីដែលជាប់ចំណាត់ថ្នាក់ទាំង ១០ សម្រាប់ iPhone ធ្វើការ Call ចេញដោយមិនគិតថ្លៃ។
១. កម្មវិធី iCall
២. កម្មវិធី Viber
៣. Skype
Skype ត្រូវបានគេប្រើប្រាស់ស្ទើរជុំវិញពិភពលោក មិនថានៅលើកុំព្យូទ័រ ឬក៏ទូរស័ព្ទនោះទេ Skype មានមុខងារសំខាន់មួយដែលអាចទប់រំញ័រនៃវីដេអូ Calling។ អ្វីដែលពិសេសទៅទៀតនោះ Skype អាចដំណើរការបាននៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS និង Android។
៤. Fring
ក្រៅពីទូរស័ព្ទចេញចូលដោយមិនគិត ថ្លៃនោះ Fring បានផ្ដល់ឲ្យអ្នកប្រើប្រាស់របស់ខ្លួន អាចបង្កើតក្រុម ដើម្បីជាវីដេអូ Calling , សំឡេង និងជជែកគ្នា(Chatting)បានផងដែរ។ ទាំងអស់នេះជាមូលហេតុដែលធ្វើឲ្យ Fring ជាកម្មវិធីមួយត្រូវបានគេចាត់ឲ្យជាប់ចំណាត់ថ្នាក់។
៥. Freephoo
៦. Vonage Mobile
ជាកម្មវិធីមួយដែលផ្ដល់ដោយសេវា VOIP របស់ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ហើយកម្មវិធីនេះ គឺមានលក្ខខណ្ឌមួយដែលតម្រូវឲ្យអ្នកប្រើប្រាស់ចុះឈ្មោះដើម្បី ធ្វើការ Call ដោយមិនគិតថ្លៃ។
៧. magicJack
ការទូរស័ព្ទហៅចេញ និងចូល ដោយមិនគិតថ្លៃ គឺត្រូវឆ្លងកាត់តាមរយៈ Internet ។
៨. Talkatone
៩. Truphone
Truphone មានលក្ខណៈស្រដៀងទៅនឹង Talkatone ដែរ ពោលគឺ Truphone បានរួមបញ្ចូលអ្នកប្រើប្រាស់ Skype , G Talk និង Truphone អាចទូរស័ព្ទរកគ្នាបានដោយមិនគិតថ្លៃតាមរយៈកម្មវិធីមួយនេះ ដែលស្ថិតក្នុងបណ្ដាញ Internet។
១០. Vopium
កម្មវិធីទាំង ១០ ខាងលើ ជាកម្មវិធីដែលគេនិយមប្រើប្រាស់នៅប្រទេសក្រៅ ដោយឡែកនៅប្រទេសកម្ពុជាយើងភាគច្រើនអ្នកប្រើប្រាស់ iPhone និយមប្រើ Viber និង Skype។កម្មវិធីទាំងអស់នេះ គឺត្រូវបានឆ្លងកាត់តាម internet ដូច្នេះការហៅចេញចូល ការផ្ញើសារ និងវីដេអូ Calling គឺត្រូវស្ថិតក្នុងលក្ខខ័ណ្ឌមួយដែលតម្រូវឲ្យ iPhone របស់ប្រិយមិត្តមាន internet ជាមុនសិន។តើ iPhone របស់ប្រិយមិត្តទាំងអស់គ្នា បានបញ្ចូលកម្មវិធីណាមួយក្នុងចំណោមកម្មវិធីទាំង ១០ ខាងលើហើយឬនៅ ?
ប្រែសម្រួល ៖ តុង







