នាឡិកាដៃ
ជាគ្រឿងលម្អកាយដ៏សំខាន់បំផុតមួយដែលបុរសៗតែងចាប់អារម្មណ៍និង
ប្រាថ្នាចង់បានសម្រាប់ដាក់ជាប់ប្រាណ ពេលទៅណាមកណា។
នៅលើទីផ្សារក្រុមហ៊ុនផលិតធំៗ
បានខិតខំកែច្នៃនិងរចនាយ៉ាងផ្ចិតផ្ចង់នាឡិកាដៃជាច្រើនប្រភេទ
ជាមួយការបំពាក់ប្រព័ន្ធបច្ចេកវិទ្យានិងគ្រឿងតុបតែងដ៏មានតម្លៃ
ដើម្បីទាក់ទាញនិងបង្ហាញភាពលេចធ្លោដល់អ្នកអតិថិជនទិញយក
ប្រើប្រាស់។
បន្ទាប់ទៀតនេះ Sabay
នឹងលើកបង្ហាញប្រភេទនាឡិកាដៃបុរសថ្លៃបំផុតប្រចាំឆ្នាំ ២០១២
នេះដល់ប្រិយមិត្តទស្សនាកម្សាន្ត ដែលមានដូចខាងក្រោមនេះ
The Emperador Temple តម្លៃ ៣,៣ លានដុល្លារអាមេរិក
The Emperador
Templeជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់ក្រុមហ៊ុនផលិត Piaget
ដែលជានាឡិកាដៃបុរសដ៏ថ្លៃបំផុត
ជាមួយការស្រោបត្បូងពេជ្រដ៏មានតម្លៃចំនួន ១២១២
គ្រាប់ដាំនៅជុំវិញនាឡិកានិងតាមខ្សែនាឡិកាយ៉ាងពិសេសគួរជាទី
ចាប់អារម្មណ៍។
The Aeternitas Mega 4 តម្លៃ ២,៤ លានដុល្លារ
The Aeternitas Mega 4 ផលិតដោយរោងចក្រ Franck Muller
របស់ប្រទេសស្វីស ហើយនាឡិកាដៃប្រភេទនេះ
អាចរកទិញបានតែនៅទីក្រុងញីវយ៉ករបស់អាមេរិក
និងហ្សឺណែវប្រទេសស្វីសតែប៉ុណ្ណោះ។
Fibonacci Pocket Watch តម្លៃ ២,៤លានដុល្លារអាមេរិក
អ្វីដែលធ្វើឲ្យ Fibonacci Pocket Watch
ទទួលបានការចាប់អារម្មណ៍ខ្លាំងគឺក្រុមជាងចំណានៗបានឆ្លាក់រូប
គណិតសាស្ត្រវិទូដ៏ល្បីសញ្ជាតិអ៊ីតាលី Leonardo Pisano
រួមជាមួយរូបផ្កាឈូកដ៏រស់រវើកនៅផ្ទៃខាងក្នុងរបស់តួនាឡិកាយ៉ាង
ល្អវិសេស។
Tourbillon Diamants តម្លៃ ១,៨ លានដុល្លារអាមេរិក
Tourbillon Diamants
ស្ថិតក្នុងចំណោមស៊េរីនាឡិកាដៃដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក
ដែលផលិតឡើងដោយ Blancspain និង Swatch Group។ Tourbillon Diamant
ស្រោបដោយត្បូងពេជ្រដ៏មានតម្លៃចំនួន ៤៨០ គ្រាប់
ដែលនេះពិតជាផ្តល់ភាពថ្លៃថ្នូរនិងស៊ីវិល័យក្នុងការពាក់ចូលរួម
ក្នុងកម្មវិធីផ្សេងៗបានយ៉ាងគាប់ប្រសើរ។
The Sky Moon Tourbillon តម្លៃ ១,១លានដុល្លារ
The Sky Moon Tourbillon រចនាឡើងដោយក្រុមហ៊ុន Patek Philippe
ដ៏ល្បីនៅប្រទេសស្វីស និងឈរនៅក្នុងចំណាត់ថ្នាក់ទី ៥
ជាស៊េរីនាឡិកាដៃបុរសថ្លៃបំផុតរបស់ពិភពលោក។ The Sky Moon Tourbillon
ផលិតឡើងប្រកបដោយលក្ខណៈសម្បត្តិយ៉ាងល្អឥតខ្ចោះ
ជាមួយការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗគួរជាទីពេញចិត្ត។
មួយណាជាជម្រើសរបស់អ្នក?
ដោយ៖ ប៊ុណ្ណារ៉ា