Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

សណ្ឋាគារ​អវកាស​ ដំបូង​បំផុត​លើ​លោក

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ រុស្សី​ដែល​មាន​ឈ្មោះ​ថា Orbital Technologies បាន​ប្រកាស​ថា​ខ្លួន​មាន​គម្រោង​បង្កើត​សណ្ឋាគារ​លើ​អវកាស​ដំបូង​បំផុត​លើ​ លោក​ឲ្យ​សម្រេច​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០១៦​ខាង​មុខ​នេះ​ជាមួយ​នឹង​តម្លៃ​បន្ទប់​ប្រហាក់ប្រហែល ១លាន​ដុល្លារ​អាមេរិក រយៈពេល ៥យប់។
ប្រភព​បាន​បញ្ជាក់​ថា​សណ្ឋាគារ​អវកាស​ នេះ​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​៧នាក់​រួម​ជាមួយ​នឹង​បន្ទប់​ផ្ទាល់​ខ្លួន​ ចំនួន​៤​ដែល​មាន​បំពាក់​បង្គន់​និង​បន្ទប់​ទឹក​នៅ
​ខាង​ក្នុង។ សណ្ឋាគារ​នេះ​មាន​គ្រែ​ពីរ​ប្រភេទ​សម្រាប់​ឲ្យ​ភ្ញៀវ​ដែល​ចូល​មក​ស្នាក់​នៅ​ ជ្រើសរើស​ដូច​ជា៖ គ្រែ​ផ្ដេក​និង​គ្រែ​បញ្ឈរ។
ក្រៅ​ពី​បរិក្ខារ​ខាង​លើ​នេះ​អ្នក​គូស ​ប្លង់​សណ្ឋាគារ​ដ៏​អស្ចារ្យ​នេះ​បាន​បន្ថែម​បង្អួច​រាង​រង្វង់​មូល​ដ៏​ធំ​ មួយ​ដើម្បី​ឲ្យ​ភ្ញៀវ​ដែល​ចូល​មក​ស្នាក់នៅ​មើល​ទេសភាព​ដ៏​អស្ចារ្យ​របស់​ភព​ ផែនដី។ ចំណែក​អាហារ​ប្រចាំ​ថ្ងៃ​នឹង​ដឹក​យក​មក​ពី​ភព​ផែនដី​តាម​រយៈ​កប៉ាល់​អវកាស​ មួយ​ដែល​មាន​ឈ្មោះ​ថា Soyuz។
ភ្ញៀវ​ដែល​មាន​បំណង​ចង់​ទៅ​ស្នាក់​នៅ​ ក្នុង​សណ្ឋាគារ​នេះ​ត្រូវ​ចំណាយ​ពេល​ហ្វឹកហាត់​វគ្គ​បណ្ដុះបណ្ដាល​ដ៏​ពិសេស​ មួយ​សិន​មុន​នឹង​ហោះហើរ​ទៅ​លើ​អាកាស។ សម្រាប់​រយៈ​ពេល​ស្នាក់​នៅ​ចំនួន​៥​ថ្ងៃ​ភ្ញៀវ​ម្នាក់​ត្រូវ​ចំណាយ​ ទឹកប្រាក់​សរុប​ប្រហាក់ប្រហែល ១លាន​ដុល្លារ​អាមេរិក។