Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

អាមេរិកៈ មនុស្សជាង ៣២០០០នាក់ ជម្លៀសពីអគ្គិភ័យ នៅ ញូខូឡូរ៉ាដូ

Looking Today
ឌែនវឺ, (ស៊ិនហួ)៖ អគ្គិភ័យនៅតំបន់ឧទ្យាន មួយកន្លែងរបស់រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក បានបង្កការភ័យខ្លាចយ៉ាងខ្លាំង ចំពោះតំបន់ភាគខាងត្បូងរដ្ឋចម្ងាយ ២៤១ គីឡូម៉ែត្រ ជិតទីក្រុងធំលំដាប់ទីពីរ របស់រដ្ឋនេះដែលមានឈ្មោះថា ខូឡូរ៉ាដូ ស្ព្រីង។ ពេលនេះដែរក្រុមពន្លត់អគ្គិភ័យទាំងផ្លូវគោក និងអាកាស
បានបំពេញការងារ យ៉ាងសកម្មដើម្បីពន្លត់ភ្លើងដ៏កំណាចនេះ។ នេះបើតាមការផ្តល់ព័ត៌មាន ពីបណ្ឌិតសភាទ័ពអាកាសអាមេរិក នៅថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១២។
មន្ត្រីអ្នកនាំពាក្យស្ថាប័ន សេវាកម្មព្រៃឈើអាមេរិក លោក ស្ទេវ សេជីន បាននិយាយថា អគ្គិភ័យពេលនេះប្រៀបដូចជា រថភ្លើងដាច់ហ្វ្រាំង ហើយយើងមិនអាចបញ្ឈប់ វាបាននោះទេ ដូច្នេះហើយយើងមានតែព្យាយាម ចាកចេញពីវាប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ភ្លើងឆេះកាន់តែរាលដាលខ្លាំង ហើយខ្យល់ក៏នៅតែបន្ត បកឥតឈប់ឈរ ដែលជាហេតុនាំឲ្យយើង មិនអាចពន្លត់វាបាន។ មូលហេតុនេះហើយបានជាយើង ត្រូវបង្ខំជម្លៀសប្រជាជនក្នុងតំបន់ ប្រមាណជាង ៣២០០០នាក់ រួមជាមួយនឹងយោធា ដែលកំពុងស្នាក់នៅមូលដ្ឋាន បណ្ឌិតសភា ទ័ពអាកាសអាមេរិក ដែលនៅជិតនោះផងដែរ។
លោក ហារី លុនឌី ភ្នាក់ងារសាធារណជំនាញ នៅបណ្ឌិតសភាយោធា បាននិយាយថា យើងបានជម្លៀសប្រជាជនក្នុងទ្រង់ទ្រាយធំ បានប្រមាណជា ២១០០នាក់ទាំងយប់ ទៅកាន់តំបន់ហ្វតខាសុន។ នៅពេលនេះដែរ ផ្សែងបានហោះខ្មួលខ្មាញ់ គ្រប់ទីកន្លែងទាំងអស់ ហើយភ្លើងឆេះ ក៏នៅតែបន្តរាលដាល ខ្លាំងទៀតៗ។ អ្វីដែលសំខាន់នោះគឺ យន្តហោះចម្បាំងដែលស្ថិត នៅមូលដ្ឋានបណ្ឌិសភាយោធាអាមេរិកនោះ មិនទាន់បានបញ្ជូនចេញនៅឡើយទេ។ ចំពោះ សីតុណ្ហភាពនៅក្នុងតំបន់ក្បែរ ទីក្រុងឌែនវឺនេះដែរ បានកើនឡើងដល់ជាង ៣៨ អង្សាសេហើយ កាលពីម្សិលមិញនេះ៕
Looking Today