ប៉េកាំងៈ យោងតាមគេហទំព័រសិង្ហបុរី ” Channel News
Asia” ចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ថា នាវាមុជទឹករបស់ចិន
អាចមុជបានជម្រៅជាង ៧ពាន់ម៉ែត្រ។
នៅក្នុងកំណត់ត្រាជាតិ បានឱ្យបង្ហាញឱ្យដឹងថា នាវាមុជទឹករបស់ប្រទេសចិន អាចមានសមត្ថភាពមុជទឹក បានជម្រៅ ៧,០១៥ម៉ែត្រ នៅក្នុងមហាសមុទ្រ
នៅថ្ងៃអាទិត្យនេះ។
នាវាមុជទឹកឈ្មោះថា ចាវឡុង ត្រូវបានគេបំពាក់ប្រព័ន្ធ សុវត្ថិភាពពេលអំឡុងប្រតិបត្ដិការ មុជទឹកនៅក្នុងទឹកសមុទ្រ ហើយនៅថ្ងៃអាទិត្យ នេះ វាអាចមុជទឹកក្នុងជម្រៅ ដែលលើសពីការស្មានទៅទៀត។
គួររំលឹកថា គោលបំណង នៃការមុជទឹករបស់នាវាមួយនេះ ដំបូងគេគិតថា វាអាចមានសមត្ថភាពមុជទឹកតែជាង ៦ពាន់ម៉ែត្រប៉ុណ្ណោះ ប៉ុន្ដែក្រុមអ្នកស្រាវជ្រាវចិន មានបំណងចង់បានការមុជទឹក ក្នុងជម្រៅលើសពីនេះ ហើយពេលនេះបំណងរបស់ ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានសម្រេចមែន នឹងត្រូវបានគេចុះក្នុង កំណត់ត្រា ថ្នាក់ជាតិទៀតផង។
តាមការលើកឡើង របស់ក្រុមអ្នកបញ្ជាការមុជទឹក របស់នាវា ចាវឡុង បានឱ្យដឹងថា នាវានេះនឹងធ្វើការមុជទឹក ក្នុងដែនទឹកជ្រៅចំនួន ៤លើក ដើម្បីវាស់ស្ទង់ សមត្ថភាពរបស់វា ៕