Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

កូរ៉េខាងត្បូង, ជប៉ុន និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ប្រឆំាងនឹង កូរ៉េខាងជើង

សេអ៊ូល៖ ប្រទេស កូរ៉េខាងត្បូង, ជប៉ុន និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ ផ្តើមសមយុទ្ធជើងទឹក រួមគ្នាមួយ ដើម្បីប្រឆាំងនឹង ការឈ្លានពានពី សំណាក់ ប្រទេស កូរ៉េខាង ជើងនោះ ។
Photo by DAP-News
យោងតាមគេហទំព័រ Channel News បានឲ្យដឹង
នៅ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១២ នេះថា រដ្ឋមន្រ្តីក្រសួង ការពារជាតិ កូរ៉េខាងត្បូង បាននិយាយថា សមយុទ្ធ យោធាជើងទឹក លើកនេះគឺ មានការចូលរួម នាវាពិឃាតជា ច្រើនគ្រឿង នាវាដឹកយន្តហោះ និងឧទ្ធម្ភាគចក្រ មួយចំនួនទៀត នឹងប្រតិបត្តិការ ប្រកបដោយ មនុស្សធម៌ដូចជា ការបំពេញ បេសកកម្ម ខាងរុករក និងជួយ សង្គ្រោះផងដែរ មន្រ្តីរូបនោះបន្ថែមថា សមយុទ្ធនេះមិនមាន គម្រោងនឹងបាញ់ គ្រាប់ពិតនោះទេ ។
សមយុទ្ធនេះសបញ្ជាក់ឲ្យឃើញថា ជាពេលវេលាមួយដ៏ មានការតានតឹង ខ្លំាងជាមួយនឹង កូរ៉េខាងជើង ក្រោយពេលរដ្ឋាភិបាល មួយនេះ បានទទួលបរាជ័យ ក្នុងការ បាញ់ គ្រាប់មីស៊ីល របស់ខ្លួនកាល ពីខែមេសា កន្លងទៅនេះ ដោយអាមេរិក និងក្រុម សម្ព័ន្ធមិត្តរារំាង ព្រមទំាង បានអះអាង ថានេះគ្រាន់តែជា លេសមួយក្នុងបាញ់ សាកល្បងមីស៊ីល ថ្មីប៉ុណ្ណោះ ។
ទាក់ទិននឹងការធ្វើសមយុទ្ធ រួមគ្នានេះផងដែរ រដ្ឋាភិបាលទី ក្រុងព្យុងយ៉ាង បាននិយាយថា ការធ្វើសមយុទ្ធ ដែលមានប្រជាជាតិ បីរួមគ្នាតែមួយនេះ គឺជាការគំរាម កំហែង មួយ ដែលនាំមក នូវពពកថ្មី នៃសង្គ្រាម នៅក្នុងអាស៊ី ឦសាននេះ ។
ប្រជាជន និងយោធាកូរ៉េខាងជើងកំពុងមើលការ ធ្វើសមយុទ្ធយោធា ត្រីភាគីនេះ ចំណែកឯ ការសែត រ៉ូដុង ស៊ីនម៉ុនរបស់ កូរ៉េខាងជើង បានជម្រុញឲ្យសម្ព័ន្ធមិត្ត ទំាងបី ភាគីនេះ បញ្ឈប់ការ ឈ្លានពាន នេះជាបន្ទាន់ ៕