
ក្រុមហ៊ុនផលិត និងចែកចាយកុំព្យូទ័រម៉ាក
Acer របស់
តៃវ៉ាន់ ដ៏ល្បីល្បាញជាយូរឆ្នាំណាស់មកហើយនោះ
ក្នុងឱកាសពិព័រណ៍បច្ចេកវិទ្យា Comutex 2012 ដែលប្រារព្ធឡើងនៅតៃវ៉ាន់
ស្រាប់តែប្រកាសចេញ
ទូរស័ព្ទដៃវៃ
ឆ្លាតម៉ាក Liquid Glow E330 និងបានគូសបញ្ជាក់ថាOS របស់Smartphone
ស៊េរីថ្មីរបស់ខ្លួននេះ ដំណើរការលើAndroid ICS 4.0។
នេះបើតាមការអះអាងរបស់itmagz.net កាល
ពីដើមសប្ដាហ៍កន្លងទៅ។
Acer អះអាងបន្ថែមថា Smartphone ស៊េរីថ្មីនេះ អាចហៅថាLiquid Glow E330 ក៏បាន ឬCloudMobile S500។
លក្ខណៈសម្បត្តិគោលរបស់Smartphone ស៊េរីទំនើបនេះ មាន CPU 1GHz, RAM
512MB, Wi-Fi, blutooth, NFC បូករួមទាំងអេក្រង់Touchscreen ទំហំ 3.7”
ដែលមានResolution 800 x 480px។ ក្រៅពីនេះ E330 មានវិមាត្រ 117 x 58.5 x
11.5មម និងទំងន់ ១២៥ក្រាម។
យ៉ាងណាមិញ Acer បានបង្ហើបថា Android Smarthone ជំនាន់ចុងក្រោយ
ដំណើរការលើOS Version ចុងក្រោយ
ត្រៀមខ្លួនជាស្រេចដើម្បីចេញលក់លើទីផ្សារខែក្រោយនេះ។
ចំណែកឯតម្លៃ ក៏ត្រូវប្រកាសពេលនោះដែរ។
តើSmartphone របស់Acer ភ្ជាប់ជាមួយលក្ខណៈពិសេសប៉ុណ្ណឹង អាចជ្រៀតខ្លួនចូលប្រជែងជាមួយម៉ូដែលផ្សេងៗទៀតទេ?
ដោយ៖ ជីព ចិត្ត