Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

808 Pureview ប្រកាស​មក​​ដើម​ខែ​កក្កដា

-Sabay
យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី​ក្រុមហ៊ុន Nokia ប្រចាំ​ប្រទេស​កម្ពុជា​ដែល Sabay ទើប​ទទួល​បាន​ឲ្យ​ដឹង​ថា Nokia 808 Pureview ស្មាតហ្វូន​ស៊េរី​ទំនើប​ចុងក្រោយ​របស់ Nokia ដែល​មាន​កាមេរ៉ា​៤១ មេហ្គាភិចសែល​ នឹង​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ ពោល​គឺ​ដើម​ខែ កក្កដា ២០១២​ខាង​មុខ​នេះ។

នេះ​ជា​ព័ត៌មាន​ដ៏​ល្អ​មួយសម្រាប់​ប្រិយមិត្ត​ដែល​កំពុង​ទន្ទឹង​រង់ចាំ​ការ​មកដល់​ស្មាតហ្វូន​ដ៏​ពិសេសេ​មួយ​នេះ បន្ទាប់​ពី​​ក្រុមហ៊ុន​បាន​ប្រកាស​ពន្យារ​ពេល​ចេញ​លក់​ជា​ផ្លូវការ​កាល​ពី​គ្រា​កន្លង​ទៅ​នេះ​ដោយសារ​មាន
​បញ្ហា​រអាក់រអួល​មួយ​ចំនួន។
លក្ខណៈ​សម្បត្តិ​របស់​Nokia 808 PureView មាន​ដូច​ជា ៖ កាមេរ៉ា​ទំហំ 41 megapixels រួម​ជាមួយ​កញ្ចក់​អុបទិចCarl Zeiss និង​បច្ចេកវិទ្យា​ថត​រូបភាព​បាន​ល្អ​នៅ​ពេល​ខ្វះ​ពន្លឺ, ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Belle, Processor Single-core ល្បឿន 1.3 GHz, អេក្រង់​ទំហំ ៤ អ៊ីញ ដែល​មាន​ Resolution 360×640 (nHD), RAM ទំហំ1GB និង​អង្គ​ចងចាំ​ខាង​ក្នុង​ស្រាប់​ទំហំ 16GB ព្រម​ទាំង​អាច​បន្ថែមmicroSD បាន​ទៀត។
ក្រៅ​ពី​លក្ខណៈ​សម្បត្តិ​ខាង​លើ​នេះ Nokia 808 PureViewអាច​ថត​និង​មើល​វីដេអូ​កម្រិតHD 1080pរួម​ជាមួយ​នឹង​មុខងារ Nokia Rich Recording ធ្វើ​ឲ្យ​ការ​ថត​យក​សំឡេង​មាន​គុណភាព​ខ្ពស់​និង​ច្បាស់​ល្អ។
Smartphone កាមេរ៉ា​យក្ស​នេះ​បាន​ប្រកាស​ជា​ផ្លូវការ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ព្រម​ជាមួយ​នឹង​ការ​ទទួល​បាន​នូវ​ពាន​រង្វាន់​ ធំៗ​ជា​បន្តបន្ទាប់​ដូចជា ៖ ពានរង្វាន់ “ទូរស័ព្ទ​ចល័ត​ល្អ​ផ្ដាច់​គេ (Best Mobile Device)”នៅ​ឯ​ព្រឹត្តិការ​សមាជ​ទូរស័ព្ទ​ពិភពលោក MWC 2012 និង ពាន​រង្វាន់ “ទំនើប​កម្ម​រូបភាព​ល្អ​ផ្ដាច់​គេ​ប្រចាំ​ឆ្នាំ២០១២ (Best Imaging Innovation for 2012)” ពី​សមាគម​សារព័ត៌មាន​បច្ចេកទេស​រូបភាព (Technical Image Press Association)៕