សម្រាប់ប្រិយមិត្តដែលចូលចិត្តធ្វើ
ដំណើរកម្សាន្តក្រៅប្រទេសនិងអ្នកជំនួញដែលមានបញ្ហាក្នុងការ
ប្រើប្រាស់ភាសាបរទេសនោះ ឥឡូវនេះកម្មវិធីថ្មីមួយរបស់ iPhone ដែលមានឈ្មោះថា SayHi អាចជួយដោះស្រាយបញ្ហានេះបាន ព្រោះវាសមត្ថភាពអាចបកប្រែបានរហូតដល់ទៅ ៣៣ភាសាផ្សេងៗគ្នា។
វិធីសាស្ត្រនៃការប្រើប្រាស់កម្មវិធី
ថ្មីនេះគឺងាយស្រួលបំផុតដោយគ្រាន់តែនិយាយឲ្យចំ microphone
របស់ទូរស័ព្ទ iPhone
នោះកម្មវិធីនឹងដំណើរការវិភាគពីប្រយោគដែលអ្នកប្រើប្រាស់បាននិយាយ
រួចបកប្រែជាភាសាថ្មីមួយទៀត។
សូមបញ្ជាក់ថាកំណែប្រែជំនាន់ក្រោយគេរបស់ SayHi ទទួលបានភាពជោគជ័យខ្លាំងនៅលើ App Store របស់ Apple ដោយបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងផ្នែកមុខជំនួញបន្ទាប់ពីបានចេញលក់ត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ។







