ផ្សាយក្នុងផ្នែក ផលិតផលថ្មី ដោយ chip.chet កាលពី 6 hours ago
ថ្មីៗនេះក្រុមហ៊ុនHP
បានបង្ហាញកុំព្យូទ័រស៊េរីថ្មីចុងក្រោយមួយគឺ EliteBook Foilo
Ultrabook 9470m ដែលប្រើ Chip របស់ Intel។EliteBook Foilo មានរាងកម្រាស់ស្ដើងត្រឹមតែ ០,៧៥ អ៊ីញជាមួយទម្ងន់ត្រឹមតែ១,៦៣ គីឡូរចនាឡើងពីសារធាតុអាលុយមីញ៉ូម។ម៉ូដែលថ្មីនេះមានអេក្រង់ទំហំ ១៤ អ៊ីញ, មាន Resolution 1366 x 768 pixel, មានបំពាក់នូវ web camera 720p HD, ប្រើ CPU ប្រភេទ Ivy Bridge ជំនាន់ទី៣ របស់ក្រុមហ៊ុន Intel, Graphic ប្រភេទ Integrated Intel HD, RAM ប្រភេទ DD3 SDRAM ទំហំ 16GB, Hard disk ប្រភេទ SATA II ទំហំ 500 GB, រន្ធ USB 3.0 ដែលបញ្ជូនទិន្នន័យបានលឿន, ប្រើប្រាស់ថ្ម Li-lon 4 cell, Network Card ប្រភេទ Gigabit Network(10/100/1000 NIC), វាមានវិមាត្រ ៣៣,៨ ម.ម x ២៣,១ ស.ម x ១,៨៩ ស.ម។







