ភ្នំពេញៈ យាងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៤
ខែឧសភា ឆ្នាំ២០១២ថា អាស៊ានបានពង្រាងច្បាប់មួយ
ដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង។
មន្ដ្រីជាន់ខ្ពស់មួយរូបបានលើកឡើងថា នៅថ្ងៃព្រហស្បតិ៍ ក្នុងរាជធានីភ្នំពេញមានការរៀបចំកិច្ចប្រជុំពិ ភាក្សាគ្នា រវាងសមាជិកអាស៊ាន ស្ដីអំពីច្បាប់ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ។
មន្ដ្រីជាន់ខ្ពស់ដដែលនេះបានបន្ដថា «យើងបានចងក្រងសេចក្ដីព្រាងលើច្បាប់ ហើយយើងនឹងដាក់ បញ្ចូលច្បាប់នេះ ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន ដែលនឹងពិភាក្សាគ្នានៅចុងខែកក្កដា ខាង មុខនេះ ហើយធ្វើឡើងនៅមុនពេលយើងចាប់ផ្ដើមចរចាគ្នាជាមួយប្រទេសចិន» ។
លោកស្រី ស៊ឹង រ័ត្នឆវី (Soeung Rathchavy) អនុលេខាធិការក្រសួងការបរទេសកម្ពុជា និងជាប្រធានដឹក នាំកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានលើកទី៧ បានមានប្រសាសន៍ថា នេះជាលទ្ធផលវិជ្ជមានមួយ ។
លោកស្រីបានបញ្ជាក់ថា «យើង មន្ដ្រីជាន់ខ្ពស់អាស៊ាន បានគូសបញ្ជាក់អំពីការចូលរួមធ្វើបទអត្ថាធិប្បាយ របស់យើង ដើម្បីអនុវត្ដន៍លើការប្រកាសច្បាប់ខ្លះ ដែលជាផ្នែកមួយនៅក្នុងសំណុំឯកសារពាក់ព័ន្ធនឹង សមុទ្រចិន ខាងត្បូងនោះ» ។
លោកស្រី រ័ត្នឆវី បានបន្ដថា ច្បាប់នេះ មានសារៈសំខាន់ណាស់ ដើម្បីពង្រឹងនូវសន្ដិភាព និងស្ថិរភាពនៅ ក្នុងតំបន់ និងបង្កើនចំណងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការរវាអាស៊ាន និងចិន ។
គួររំលឹកថា លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេស និងកិច្ចសហប្រតិ បត្ដិការ អន្ដរជាតិ កម្ពុជា បានមានប្រសាសន៍ឱ្យដឹង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ កន្លងមកនេះ ថា មានប្រទេសជាសមាជិកអាស៊ានចំនួន៤ ដែលបានប្រកាស អំពីអធិបតេយ្យភាពរបស់នៅក្នុងតំបន់ខ្លះ នៃសមុទ្រចិនខាងត្បូង ដែលមានប្រភពប្រេង និងឧស្ម័នដ៏ច្រើននៅ ក្នុងតំបន់នោះ រួមមាន វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងម៉ាឡេស៊ី ។
សូមបញ្ជាក់ផងដែរថា ការពង្រាងច្បាប់ពាក់ព័ន្ធជាមួយសមុទ្រចិនខាងត្បូង ត្រូវបានអនុម័តនៅភ្នំពេញ តាំងពីឆ្នាំ២០០២មកម្ល៉េះ រវាងរដ្ឋមន្ដ្រីការបរទេសអាស៊ាន និងចិន។ នៅក្នុងខែកក្កដា ឆ្នាំ ២០១១ រដ្ឋមន្ដ្រីការបរទេសអាស៊ាន បានអនុម័តលើសេចក្ដីណែនាំទាំងឡាយ ដែលជាការពង្រាងលើច្បាប់ ដើម្បី យកមកអនុវត្ដន៍ចេញជាច្បាប់តែម្ដង។
គេបានដឹងថា អាស៊ាន មានសមាជិករបស់ខ្លួន១០ប្រទេស ក្នុងនោះមានៈ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕