Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

កែវ នីសា លាក់មុខមិន ចង់បក ស្រាយរឿងមានកូន

ភ្នំពេញៈ  ក្រោយពីលេចឭព័ត៌មាន ជាបន្តបន្ទាប់ថាតារាសម្តែង ស្រីដែលធ្លាប់មាន ឈ្មោះបោះ សំឡេង នៅក្នុងខ្សែភាពយន្ត ”ចាញ់ចិត្តត្បត់ស្រលាញ់” អ្នកនាង កែវ នីសា តែងតែនាំក្មេង ស្រីម្នាក់ អាយុប្រហែលជា៥ឆ្នាំ ទៅណាមកណាជាមួយនាង ហើយក្មេងម្នាក់នោះតែងតែ ហៅនាងថា ម៉ាក់ទៀតផង បើទោះបីជាមានពាក្យចចាមអារ៉ាមបែបនេះក្តីក៏  កែវ នីសា ហាក់បី ដូចជា មិនខ្វាយខ្វល់ចេញមុខបកស្រាយ ការពិតទេ តែផ្ទុយទៅវិញនាងបែរ ជាកាន់តែលាក់មុខមិនចង់បកស្រាយទៅវិញ។
www.lookingtoday.com




























ទាក់ទិនទៅពាក្យ ចចាមអារ៉ាមពី មាត់មួយទៅ ម៉ាត់មួយថា អ្នកមេម៉ាយចាយរាងរូបស្រស់ អ្នកនាង កែវ នីសា មិនមែនជាមនុស្សខ្លួនមួយនោះទេ នាងមានកូនស្រីម្នាក់ទៀត ដែលជា រឿយៗនាងតែងតែថ្នាក់ថ្នមប៉មបី ក្មេងស្រីម្នាក់នោះ ហើយតែងតែ នាំក្មេងស្រី អាយុប្រហែល ជា៥ឆ្នាំម្នាក់នោះទៅដើរលេងជាញឹកញាប់ទៀតផង។
ប្រភពដដែលបានឲ្យដឹងទៀតថា ដំបូងឡើយគេមិនសូវមានការ ចាប់អារម្មណ៍ថា ក្មេងនោះថា ជាកូនស្រីរបស់នាងទេ គឺស្មានតែជាក្មួយ តែអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់ផ្តើមជឿជាក់ថា នីសា ពិតជាមានកូននោះ គឺដោយសារតែនាងតែងតែព្យាយាមគេច ពីការពិតមិនហ៊ានប្រឈមមុខ បកស្រាយពីបញ្ហានេះ ស្របពេលជាមួយគ្នានេះដែល ក៏មានពាក្យលេចឭ ទៀត ថាក្មេងស្រីម្នាក់នោះ ប្រហែលជាកូនស្រីរវាងនាង និងអតីតស្វាមីរបស់នាង គឺលោក គាំ វ៉ារី ហើយមើលទៅ។
ជុំវិញចម្ងល់គ្មានចម្លើយនេះ ដែល ដើមអម្ពិល បានព្យាយាម ទាក់ទង ទៅតារាសម្តែងស្រីដែលសម្បូរអាថ៌កំបាំង និងមានភាពភ្លឺបភ្លែតមិនឋិតថេរនៅក្នុងវិថីសិល្បៈ អ្នកនាង កែវ នីសា បកស្រាយពីបញ្ហានេះដែល ប៉ុន្តែនៅពេលដែលនាង លើកទូរស័ព្ទ គឺនាង បាននិយាយយ៉ាងខ្លីថា ”ពេលនេះខ្ញុំកំពុង តែជាប់ប្រជុំ សុំទោសផងបង” រួចនាងក៏បិទទូរស័ព្ទតែម្តងទៅ។
ជាធម្មតានៅពេលដែលមានផ្សែង គឺប្រាកដជាមានភ្លើង ជាក់ជាមិនខាន ជាក់ស្តែងដូច ពេលនេះស្រីស្អាត កែវ  នីសា កំពុងតែប្រឈមមុខនិងពាក្យចចាមអារ៉ាមថា ក្មេងស្រីអាយុ ប្រហែល ជា៥រូបនោះ គឺពិតជាកូនស្រីបង្កើតរបស់នាងមែន តែអ្វីដែលធ្វើឲ្យកាន់ តែឆ្ងល់ថា ហេតុអីបាន ជានាងមិនចេញមុខបកស្រាយ ទៅថាមិនមែនជាការពិត ហើយប្រសិនបើជាក្មេងស្រីម្នាក់នោះពិតជាកូនរបស់នាងពិតមែន ហេតុអីបានជានាងមិនចេញ មុខប្រកាសជា សាធារណៈ ដោយបើកចំហរតែម្តងទៅ ចាំបាច់គេចការពិតធ្វើអីឫ ក៏នាងខ្លាចបាត់បង់ប្រជាប្រិយភាព?។
ចំពោះការលើកឡើងតៗគ្នាបែបនេះ គឺសុទ្ធសឹងតែជាពាក្យចចាមអារ៉ាម ដែលគ្មានការ ពិតតែប៉ុណ្ណោះ ហើយទស្សិនជនដែលនិយមគាំទ្រ អ្នកនាង កែវ នីសា ក៏សង្ឃឹមនិងទន្ទឹងរង់ចាំ ថា តើពេលណាទើបនាង ចេញមុខទម្លាយ ការពិត ដើម្បីជម្រះមន្ទិល សង្ស័យទាំងអស់នេះ៕
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com