វាជាទម្លាប់ទៅហើយដែលបុរសត្រូវតែចេញលុយឲ្យ នារី ព្រោះថាគ្រប់បុរសតែងតែចង់បានក្ដីស្រឡាញ់ ឲ្យគេផ្ដល់ទំនុកចិត្តនិងកាន់តែស្រឡាញ់មកលើខ្លួនឯង...
ទំនាក់ទំនងស្នេហារបស់យុវវ័យ
ដើម្បីបង្កើតភាពស្និទ្ធស្នាលឲ្យកាន់តែខ្លាំង
ពួកគេព្យាយាមស្វែងរកឱកាសណាត់ជួបគ្នាច្រើន ដើម្បីកម្សាន្ត
ហើយការណាត់ជួបជជែកគ្នាតែងតែធ្វើឲ្យកើនឡើង
ការចំណាយប្រាក់ទៅលើការហូបចុក និងទិញអ្វីជូនគ្នាជាដើម។
គេសង្កេតឃើញថា ភាគច្រើន អ្នកចំណាយជាភាគីខាងបុរស។
តើមានហេតុផលអ្វីខ្លះ ទើបបុរសជាអ្នកចេញលុយ?
ស្របទៅនឹងប្រធានបទខាងលើ យុវជន ជា
គឹមឆាយ និស្សិតឆ្នាំទី០៣
ផ្នែកអក្សរសាស្ត្រអង់គ្លេសនៃសាកលវិទ្យាល័យ ន័រតុន បានឲ្យដឹងថា
ជាធម្មតាការជួបជុំគ្នា ត្រូវមានការសប្បាយ
ដូច្នេះវាជាទម្លាប់ទៅហើយ ដែលភាគីបុរសត្រូវតែចេញលុយឲ្យនារី
ព្រោះថា គ្រប់បុរសតែងតែចង់បានក្ដីស្រឡាញ់
ឲ្យគេផ្ដល់ទំនុកចិត្ត និងកាន់តែស្រឡាញ់មកលើខ្លួនឯង។ គឹមឆាយ
បានបន្ថែមថា ”ខ្ញុំមានគូដណ្ដឹងហើយ រាល់ពេលដើរលេង
ខ្ញុំជាអ្នកចេញលុយ បើនិយាយដល់រឿងស្ដាយនោះ
សម្រាប់ខ្ញុំគ្មានទាល់តែសោះ
ខ្ញុំបែរជាមានចិត្តសប្បាយរីករាយទៅវិញទេ…”។
មូលហេតុគឺដើម្បីឲ្យចំណងក្ដីស្រឡាញ់
កាន់តែកើនឡើង។ នេះជាការលើកឡើងរបស់ យុវជន លីម៉ុយ ម៉េងហ៊ាន
និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ម៉េងហ៊ាន បានបន្ថែមទៀតថា
ដោយហេតុផលចង់បានភាពទាក់ទាញដល់មិត្តនារី គេដែលជាបុរស
តែងតែចេញលុយ និងដើម្បីចង់ឲ្យសង្សារស្រឡាញ់កាន់តែខ្លាំង។
ម្យ៉ាងទៀត ការដើរលេងទាំងអស់គ្នា ទើបបង្ហាញពីក្ដីសប្បាយ
កាត់បន្ថយស្រេស សល់ពីការសិក្សា
ដូច្នេះការចំណាយលុយមិនមែនជារឿងធំដុំនោះទេ។ ម៉េងហ៊ាន
បានបន្ថែមដូច្នេះ។
ផ្ទុយពីអ្នកទាំងពីរខាងលើ
មិនមែនតែបុរសទេ ដែលចេញលុយនោះ នារីក៏ចេញលុយដែរ។ យុវជន ងួន
ឡាំង បានចាប់អារម្មណ៍ដែរថា
ការចេញលុយឲ្យគ្នាដោយសារតែការស្រឡាញ់ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ប្អូនបានអះអាងបន្តថា ”ទោះបីគេមើលឃើញថា
ភាគច្រើន បុរសជាអ្នកចេញលុយក៏ដោយ តែវាអាស្រ័យលើជីវភាពទេ …
ខ្ញុំមានមិត្តភ័ក្ដិម្នាក់ដែលមានមិត្តស្រីធូរធារជាង
គេតែងតែទុកលុយនៅខាងបុរសដើម្បីប្រគល់ឲ្យចំណាយនៅពេលដើរ
លេង។ យុវជនម្នាក់នេះ បានបន្តថា ដើម្បីជៀសវាងគេទិតៀនថា
បុរសឲ្យស្រីចេញលុយឲ្យ
ដូច្នេះមិត្តស្ត្រីរបស់មិត្តភ័ក្តិខ្ញុំ
បានប្រគល់លុយថ្លៃចំណាយញុំាអីរបស់ខ្លួនជូនបុរសជាមុន។
យោងតាមបទសម្ភាសន៍របស់ Sabay
ជាមួយយុវវ័យមួយចំនួន នាពេលកន្លងមក នៅតាមថ្ងៃ ណូអែល
ឬទិវានៃក្ដីស្រឡាញ់ យុវជនខ្លះបានចំណាយលុយទិញការដូរ
និងប៉ាវញ៉ាំអាហារ
ដល់មិត្តស្រីរបស់ខ្លួណរាប់រយដុល្លារក៏មានដែរ។ ចុះអ្នកវិញ
យល់យ៉ាងណាដែរ?







