VoIP (Voice over IP)
ជាសេវាកម្មសម្រាប់ធ្វើការទំនាក់ទំនងតាមរយៈបណ្ដាញ Internet
Protocol (IP) ដើម្បីបញ្ជូនសំឡេងទាក់ទងគ្នាឆ្លងពីកន្លែង...
មួយទៅកន្លែងមួយពិសេសពីប្រទេសមួយ
ទៅប្រទេសមួយដោយចំណាយអស់តិច។ ពាក្យផ្សេងៗដែលជាប់ទាក់ទងនឹង VoIP
មានដូចជា IP telephony, Internet telephony, voice over broadband
(VoBB), broadband telephony និង broadband phone ក៏បាន។
VoIP
អាចប្រើជាមួយឧបករណ៍ដែលអាចប្រើជាមួយអ៊ីនធឺណិតបានដូចជា
smartphone, tablet,
កុំព្យូទ័រដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូរស័ព្ទឬផ្ញើសារតាមរយៈ
អ៊ីនធឺណិតបានក្នុងតម្លៃថោក។ ជាទូទៅ VoIP
ពេញនិយមនៅតាមបណ្ដាហាងអ៊ីនធឺណិតព្រោះអតិថិជនអាចទូរស័ព្ទចេញទៅ
ក្រៅប្រទេសបានក្នុងតម្លៃថោក។ ជាងនេះទៀតការទូរស័ព្ទចេញរវាងVoIP
និង VoIP ដូចគ្នាគឺឥតគិតថ្លៃតាមរយៈ Skype, AOL, Google Talk, Yahoo!
Messenger និងកម្មវិធីជាច្រើនទៀត។