Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

៩ គន្លឹះ​សន្សំ​ថ្ម iPhone និង iPad

Featured
មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ត្អូញត្អែរ​ពី​បញ្ហា​ថ្ម iPhoneនៅ​ពេល​ដែល​ដំឡើង iOS 5 ហើយ​ភាគ​ច្រើន​នៃ​បញ្ហា​ថ្ម​នេះ​គឺ​កើត​ឡើង​លើ iPhone និង iPad ជាង iPod touch..។

៩ គន្លឹះ​សន្សំ​ថ្ម iPhone និង iPad 

មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ត្អូញត្អែរ​ពី​បញ្ហា​ថ្ម iPhoneនៅ​ពេល​ដែល​ដំឡើង iOS 5 ហើយ​ភាគ​ច្រើន​នៃ​បញ្ហា​ថ្ម​នេះ​គឺ​កើត​ឡើង​លើ iPhone និង iPad ជាង iPod touch។ អញ្ចឹង​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ Naktakhmer សូម​ចែក​រំលែក​គន្លឹះ​ងាយ​ៗ​ដូច​ខាង​ក្រោម៖
១. បិទ Bluetooth ដោយ​ចូល​ទៅ​កាន់ Settings → General → Bluetooth រួច​ជ្រើសរើស​យក​ពាក្យ “Off”។
២. បិទ​កម្មវិធី​ដែល​មិន​សូវ​ប្រើ ឬ​បិទ​កម្មវិធី​ទាំងអស់​លើ Notification Center ដោយ​ចូល​ទៅ​កាន់ Settings → Notifications → ជ្រើសរើស​យក​ពាក្យ “Off” លើ​កម្មវិធី​ដែល​មិន​សូវ​ប្រើ។
៣. បិទ Ping ដោយ​ចូល​ទៅ​កាន់ Settings → General → Restrictions → Enable Restrictions → Ping រួច​ជ្រើសរើស​យក​ពាក្យ “Off”។
៤. បិទTime Zone Adjustment ដោយ​ចូល​ទៅ​កាន់ Settings → Location Services → System Services → Set Time Zone to “Off” ។
៥. បិទ iCloud ដោយ​ចូល​ទៅ​កាន់ Settings → iCloud → រួច​ជ្រើសរើស​យក​ពាក្យ “Off” សម្រាប់ features ដែល​មិន​ប្រើ។
៦. បិទ Location Services ដោយ​ចូល​ទៅ​កាន់ Settings → Location Services រួច​ជ្រើសរើស​យក​ពាក្យ “Off” សម្រាប់ features ដែល​មិន​ប្រើ។
៧. បិទ Diagnostic and Usage Reports ដោយ​ចូល​ទៅ​កាន់ Settings → General → About → Diagnostic & Usage រួច​ជ្រើសរើស​យក​ពាក្យ “Don’t Send” ។
៨. Reset Network Settings ដោយ​ចូល​ទៅ​កាន់ Settings → Reset → Reset Network Settings។
ចំណាំ: គន្លឹះ​នេះ​នឹង reset គ្រប់ network settings ទាំងអស់ ​រួម​ទាំង passwords, VPN និង APN settings។
៩. មាន​អ្នក​ប្រើប្រាស់​ខ្លះ​បាន​ឲ្យដឹង​ថា​លុប email accounts ហើយ add email accounts ទាំង​នោះ​សាជាថ្មី​ក៏​ជា​គន្លឹះ​មួយ​ដែល​អាច​ជួយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន ​ផង​ដែរ។ សូម​មើល​វិធីសាស្ត្រ​ដូច​ខាង​ក្រោម៖
- លុប email account ដោយ​ចូល​ទៅ​កាន់ Settings → Mail, Contacts, Calendars → Account Name រួច​ជ្រើសរើស​យក​ពាក្យ Delete Account ។
- Reboot Device
- ជំហាន​ចុង​ក្រោយadd email accounts សាជាថ្មី​ដោយ​ចូល​ទៅ​កាន់ Settings → Mail, Contacts, Calendars រួច​ជ្រើសរើស​យក​ពាក្យ Add Account។
ចុះ​ប្រិយមិត្ត មាន​វិធីសាស្ត្រ ឬ​គន្លឹះ​ផ្សេង​ទៀត​ទេ ? សូម​ជួយ​ចែក​រំលែក​ផង!