Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

សិស្ស​ស្រី​តែង​ខ្លួន​ ពិតជា​រៀន​​ខ្សោយ?

featured,
គេ​សង្កេត​ឃើញ​ថា សិស្ស​ស្រី​មួយ​ចំនួន​តែង​ខ្លួន​យ៉ាង​ស្អាត​​ទៅ​សាលា​រៀន។ មតិ​​ចម្រុះ​គ្នា​បាន​លើក​ឡើង​ថា សិស្ស​ស្រី​តែង​ខ្លួន​នេះ រៀន​មិន​ពូកែ​ទេ។ ប៉ុន្តែ​អ្នក​ខ្លះ​អះអាង​ថា​...
មិន​ទាំង​អស់​នោះ​ទេ គឺ​ក៏​មាន​សិស្ស​ស្រី​តែង​ខ្លួន​ស្អាត​ហើយ រៀន​ពូកែ​ទៀត​ផង។
“​អ្នក​តែង​ខ្លួន​ ច្រើន​តែ​រៀន​អន់​”។ នេះ​ជា​សម្ដី​របស់​យុវជន​ ជា​ ចិត្រា និស្សិត​សាលា​ភាសា​កូរ៉េ​។ ចិត្រា​ ឯកភាព​ទៅ​នឹង​ប្រធាន​បទ​ខាង​លើ​ ព្រោះ​មាន​មិត្តភ័ក្ដិ​ខ្លះ​របស់​ប្អូន​ តែង​ខ្លួន​យ៉ាង​ស្អាត​ ប៉ុន្តែ​រៀន​ខ្សោយ​មែន​ទែន។​ បើ​តាម​ប្អូន​យល់​ថា​ ដោយសារ តែ​យុវតី​ទាំង​នោះ​ខិតខំ​តែង​ខ្លួន​ ដូច្នេះ​មិន​បាន​ផ្ដោត​ទៅ​លើ​ការសិក្សា​ទេ។ យុវជន ចិត្រា បាន​បន្ថែម​ថា​ “មិន​ត្រឹម​ផាត់​មុខ​ទេ ខ្លះ​ស្លៀក​ខ្លី​ទៀត​កាន់​តែ​សាហាវ​តែ​ម្ដង”​។
ស្រប​​នឹង​ការ​​លើក​ឡើង​របស់​ចិត្រា ​​ ​យុវជន​ សម្បត្តិ កល្យាណ និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​ឲ្យ​ដឹង​ថា​​ នេះ​ជា​រឿង​ពិត​មែន ​ដោយសារ​ប្អូន​ស្រី​របស់​ខ្លួន​ផ្ទាល់​​តែង​ខ្លួន​ជាប់​ជានិច្ច​ ទោះបីជា​ពេល​ទៅ​រៀន​ក៏​ដោយ​។ យុវជន​រូប​នេះ​បាន​បន្ថែម​ថា ពេល​ខ្លះ​នៅ​ផ្ទះ​គឺ​តែង​ខ្លួន​សុទ្ធ​តែ​ម្ដង ហើយ​ទៅ​រៀន​ មាន​ជាប់​ខ្លួន​នៅ​ក្រែម​លាប​មុខ​ជា​ដើម​។ សម្បត្តិ កល្យាណ បាន​បន្ថែម​ថា “​ពេល​រៀន​ត្រឹម​ ៥​នាទី​គឺ​ផាត់​មុខ​ម្ដង​ហើយ​ព្រោះ​ខ្លាច​លែង​សរ​…”​។
ផ្ទុយ​ពី​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​ យុវជន គង់ បូរិន​ និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​ចាប់​អារម្មណ៍​លើ​មនុស្ស​ស្រី​ដែល​តែង​ខ្លួន​ដែរ​ និង​យល់​ឃើញ​ថា​ មិន​មែន​សុទ្ធ​​តែ​យ៉ាង​នេះ​ទាំង​អស់​នោះ​ទេ​ ​គឺ​មាន​ភាគ​តិច​​តែ​ប៉ុណ្ណោះ​ ព្រោះ​ជា​មិត្ត​រួម​ថ្នាក់​របស់​គេ​មួយ​ចំនួន​​​គេ​តែង​ខ្លួន​យ៉ាង​ស្អាត​ ហើយ​ លទ្ធផល​នៃ​ការ​សិក្សា​របស់​គេ​ក៏​ល្អ​ទៀត​ផង​​។​ យុវជន​ម្នាក់​​​នេះ​បន្ថែម​ថា​ “​ខ្ញុំ​ឃើញ​គេ​តែង​ខ្លួន​ដែរ​ ពេល​ចេញ​លេង​ទើប​គេ​ ផាត់​ថែម​បន្តិច…​”។
យុវតី​កាលណា​ ខំ​តែង​ខ្លួន​​ការ​សិក្សា​នឹង​ខ្សោយ​នេះ​ជា​ការ​ពិត​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ លោក​ មាគ ឆរស្មី នាយកវិទ្យាល័យ​សន្ធរម៉ុក។ លោក​អះអាង​បែប​នេះ​ដោយ​សារ​ លោក​ជា​​អ្នកធ្វើការ​ជិត​ជាមួយ​បញ្ហា​នេះ​។ ​លោក​​បន្ត​ថា​​សម្រាប់​សាលា​របស់​លោក ​ក៏​មាន​បញ្ហា​នេះ​ដែរ​​។ ទោះបី​យ៉ាងណា​ លោក​ក៏​បាន​ទទួល​ស្គាល់​​ថា​ ក្នុង​សាលា​របស់​លោក​ នៅ​តែ​មាន​ក្នុង​ចំនួន​តិចតួច​ដែល​គ្រប់គ្រង​មិន​បាន​ ​ហើយ​​បើ​តាម​​​នាយិកា​រង​សាលា​ទទួល​បន្ទុក​បញ្ហា​នេះ​ធ្លាប់​បាន​រាយការណ៍​ ថា​ កូន​សិស្ស​ទាំង​នេះ​គឺ​ មិន​បាន​គិត​គូរ​ពី​រឿង​រៀន​សូត្រ​ឡើយ​ គ្រាន់​យក​ការ​រៀន​សូត្រ​​ជា​ការ​បិទបាំង​រឿង​ស្នេហា​​​ប៉ុណ្ណោះ​។
ជា​ការ​ដាស់តឿន​ក្រើន​រំលឹក​ដល់​យុវវ័យ​ លោក​ មាគ ឆរស្មី​ បាន​បន្ថែម​ថា​ “​ខ្ញុំ​សូម​ផ្ដាំផ្ញើ​សូម​យុវវ័យ​ទាំងអស់​គិត​ពី​ការ​រៀន​សូត្រ​ ព្រោះ​ការ​រៀន​សូត្រ​នឹង​នាំ​មក​នូវ​អនាគត​ត្រចះត្រចង់​ មិន​មែន​ទៅ​រៀន​ដើម្បី​តែង​ខ្លួន​និង​ដើម្បី​ស្វែង​រក​ស្នេហា​នោះ​ទេ​ សិក្សា​គឺ​ជា​គោល​ដៅ​ពិត​ប្រាកដ​របស់​យុវវ័យ​”។