ភាពភ្លេចភ្លាំងជារឿងធម្មតា ប៉ុន្តែការភ្លេចភ្លាំង ការងារសំខាន់អាចឲ្យអ្នកជួបបញ្ហាធំៗបះសក់តែម៉ង។ ពេលខ្លះ អ្នកបន្ទោសខ្លួនឯងថា ក្មេងសោះមិនសមភ្លេចចឹងសោះ! និងពេលខ្លះទៀត អ្នករកនឹកអ្វីដែលអ្នកចង់និយាយមុន..។
ធ្វើម៉េចបើចេះតែភ្លេចចឹង? Trackback
ភាពភ្លេចភ្លាំងជារឿងធម្មតា
ប៉ុន្តែការភ្លេចភ្លាំង
ការងារសំខាន់អាចឲ្យអ្នកជួបបញ្ហាធំៗបះសក់តែម៉ង។ ពេលខ្លះ
អ្នកបន្ទោសខ្លួនឯងថា ក្មេងសោះមិនសមភ្លេចចឹងសោះ!
និងពេលខ្លះទៀត
អ្នករកនឹកអ្វីដែលអ្នកចង់និយាយមុននេះបន្តិចមិនឃើញ
និងខឹងសម្បារនឹងខ្លួនឯង។ ដើម្បីឲ្យអ្នកមានការចងចាំល្អ
អ្នកត្រូវបង្វឹកខួរក្បាលរបស់អ្នក។ ការបង្វឹកខួរក្បាលនេះ
មិនមែនជារឿងងាយនោះទេ
ដូច្នេះត្រូវចាប់ផ្ដើមឲ្យបានត្រឹមត្រូវ។
១. អាយុ
ការចងចាំជាអ្វី ដែលអ្នកត្រូវប្រើជារៀងរាល់ថ្ងៃ បើមិនដូច្នេះទេអ្នកមិនអាចសម្រេចការងារទាន់ពេលឡើយ។ ខួរក្បាលពិតជា មានឥទ្ធិពលខ្លាំងណាស់ ប៉ុន្តែវា អាចនឹងសឹករេចរឹលប្រសិន បើមិនថែរក្សាឲ្យបានត្រឹមត្រូវ។ ដូច្នេះ វាអាស្រ័យទៅលើខ្លួនអ្នក ជាអ្នកហ្វឹកហាត់ខួរក្បាលឲ្យធ្វើការដល់ចំណុចអតិបរមារបស់វា។ ចំណុចមួយ ដែលពាក់ព័ន្ធនឹងការចុះខ្សោយនេះ អាចបណ្ដាលមកពីវ័យចំណាស់ និងការប្រែប្រួលអ័រម៉ូនស្ត្រី។ ប៉ុន្តែមនុស្ស ដែលមានវ័យក្មេងក៏អាចមានការប៉ះពាល់ផងដែរ ដោយសារ ការមិនយកចិត្តទុកដាក់ទៅលើសុខភាពរាងកាយ ឬក៏មិនភាពខ្ជិលច្រអូសទាក់ទងនឹងការគិត និងធ្វើអ្វីៗផ្សេងៗ។ ដូច្នេះ ត្រូវថែរក្សាសុខភាពរបស់អ្នកកុំឲ្យទ្រុឌទ្រោមទៅតាមអាយុ។
២. ធ្វើការងារសិល្បៈការចងចាំជាអ្វី ដែលអ្នកត្រូវប្រើជារៀងរាល់ថ្ងៃ បើមិនដូច្នេះទេអ្នកមិនអាចសម្រេចការងារទាន់ពេលឡើយ។ ខួរក្បាលពិតជា មានឥទ្ធិពលខ្លាំងណាស់ ប៉ុន្តែវា អាចនឹងសឹករេចរឹលប្រសិន បើមិនថែរក្សាឲ្យបានត្រឹមត្រូវ។ ដូច្នេះ វាអាស្រ័យទៅលើខ្លួនអ្នក ជាអ្នកហ្វឹកហាត់ខួរក្បាលឲ្យធ្វើការដល់ចំណុចអតិបរមារបស់វា។ ចំណុចមួយ ដែលពាក់ព័ន្ធនឹងការចុះខ្សោយនេះ អាចបណ្ដាលមកពីវ័យចំណាស់ និងការប្រែប្រួលអ័រម៉ូនស្ត្រី។ ប៉ុន្តែមនុស្ស ដែលមានវ័យក្មេងក៏អាចមានការប៉ះពាល់ផងដែរ ដោយសារ ការមិនយកចិត្តទុកដាក់ទៅលើសុខភាពរាងកាយ ឬក៏មិនភាពខ្ជិលច្រអូសទាក់ទងនឹងការគិត និងធ្វើអ្វីៗផ្សេងៗ។ ដូច្នេះ ត្រូវថែរក្សាសុខភាពរបស់អ្នកកុំឲ្យទ្រុឌទ្រោមទៅតាមអាយុ។
ជំហានដំបូង គឺត្រូវធ្វើអ្វីដោយការគិតរបស់អ្នក។ ព្យាយាមធ្វើអ្វីស្រួលៗដែលខុសពីធម្មតា។ ឧទាហរណ៍ ដូចជា ធម្មតាអ្នកទទួលទូរស័ព្ទដោយដៃស្ដាំ អ្នកអាចប្ដូរមកប្រើដៃឆ្វេងជំនួសវិញ។ អ្នកអាច ធ្វើដូចនេះចំពោះគ្រប់រឿងដែលអ្នកធ្វើ វាអាចមានអារម្មណ៍ថា ឆ្គងនៅពេលដំបូង ប៉ុន្តែខួរក្បាលអ្នក នឹងដំណើរការខ្លាំងនៅពេលដែលអ្នកធ្វើដូចនោះ។
ចំណុចមួយផ្សេងទៀត គឺសាកល្បងធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុនមក នឹងអាចជំរុញឲ្យខួរក្បាលរបស់អ្នកប្រឹងខ្លាំងឡើង។ មិនកំណត់ថាការងារនោះ ទាក់ទងទៅនឹងអារម្មណ៍ កាយសម្ព័ន្ធ ឬទាំងពីរនេះលាយបញ្ចូលគ្នាទេដូចជា ការហាត់ប្រាណបែបយូហ្គា លេងអុក វាយតិន្នីស គូរគំនូរសិល្បៈ។ល។
ការរៀនជាគន្លឹះដ៏ចម្បងក្នុងការហ្វឹកហាត់ខួរក្បាលឲ្យមានការចង ចាំខ្ពស់។ អ្នកអាចសាកល្បងកែលម្អការចងចាំរបស់អ្នកដោយការធ្វើអ្វីមួយដោយ បិទភ្នែក។ ឧទាហរណ៍ដូចជា សាកល្បងបិទភ្នែកស្លៀកពាក់ខោអាវ ស្បែកជើង និងស្រោមជើងដូចជាអ្នកជាមនុស្សពិការភ្នែកដូច្នោះដែរ។
ការអានជាវិធីដ៏ល្អមួយទៀតដើម្បីបង្កើនការចងចាំរបស់អ្នក ជាពិសេសនៅពេលដែលអ្នកអានអ្វីដែលអ្នកមិនធ្លាប់ជួប។ ហើយប្រសិនបើអ្នករស់នៅក្នុងបរិស្ថានដែលមានភាពស្ងប់ស្ងាត់នោះ រឹតតែអាចឲ្យអ្នកមានការចងចាំល្អថែមទៀត។
លេងល្បែង នានាជាលក្ខណៈប្រស្នា។ ការធ្វើបែបនេះអាចធ្វើ ឲ្យអ្នកហ្វឹកហាត់ដុសខាត់ខួរក្បាលដោយការគិត។ និងចុងក្រោយបង្អស់ គឺការហាត់ប្រាណ។ ត្រូវចាំថា ខួរក្បាលគ្រប់គ្រងរាងកាយទាំងមូលរបស់អ្នក ដូច្នេះនៅពេលដែលអ្នកធ្វើលំហាត់ប្រាណខួរក្បាលអ្នកនឹងប្រឹងធ្វើ ការដូចគ្នា។
តោះ! សាកល្បងធ្វើទាំងអស់គ្នាដើម្បីឲ្យការចងចាំអ្នក និងខ្ញុំល្អជាងនេះ។







