ស្រប
បច្ចេកវិទ្យាសម័យបច្ចុប្បន្ននេះ មនុស្សស្ទើរគ្រប់រូប
តែងតែចំណាយពេលវេលាប្រើប្រាស់អ៊ីនធឺណិត។ អ៊ីធឺណិតក្លាយជាកន្លែងមួយ
ដែលអាចឲ្យមនុស្សស្ទើរតែអាចរកអ្វីៗគ្រប់យ៉ាងបាន។
នៅទំព័រនេះ
Sabay នឹងបង្ហាញពី Shortcut មួយចំនួន ដែលអាចជួបបង្កើនល្បឿនដល់ប្រិយមិត្តក្នុងការឆែកអ៊ីនធឺណិត តាមរយៈអ៊ីនធឺណិត Browser។
Shortcut ទាំង ១០ ខាងក្រោមនេះ អាចដំណើរការតាមប្រភេទ Browser ព្រោះថាមាន Shortcut
ខ្លះអាចប្រើបានលើ Internet Explorer ប៉ុន្តែមិនដំណើរការលើ
Firefox។ ដូច្នេះត្រូវអនុវត្តខ្លួនឯងដើម្បីដឹងច្បាស់ថា Browser
របស់អ្នកSupport Shortcut Key ទាំងនោះឬអត់។
- Ctrl+Tab ៖ ប្រើសម្រាប់ផ្លាស់ពី Tab មួយទៅ Tab មួយទៀត ប៉ុន្តែបើចុច Ctrl+Shift+Tab កាលផ្លាស់ប្ដូរ Tab របស់អ្នកនឹងដើរថតក្រោយ។
- Ctrl+Shift+T៖ ប្រើសម្រាប់បើក Tab ចុងក្រោយគេបង្អស់។ ឧទាហរណ៍ពេលខ្លះ យើងច្រឡំដៃចុចបិទ Tab ចុចក្រោយគេ តែអត់ដឹងថា Tab នោះមាន Address អីគេទេ ដូច្នេះចុច Ctrl+Shift+T ទៅវានឹងបើកមក Tab ដើមវិញហើយ។
- Ctrl+L ៖ ចូលទៅកាន់ Address Bar ដោយមិនចាំបាច់ដាក់ Cursor ទៅលើ Address Bar នោះទេ។ Alt+D និង F6 ក៏អាចប្រើជំនួសមុខងារ Shortcut នេះបានដូចគ្នា។
- Ctrl+Enter ៖ មុខងារប្រើសម្រាប់ជំនួសការសរសេរ ” www ” និង ” .com ”។ ឧទារហណ៍ថា អ្នកចង់ចូលគេហទំព័រ google ដូច្នេះអ្នកគ្រាន់តែវាយពាក្យ google ទៅកាន់ Address Bar ហើយចុច Ctrl+Enter ជាការស្រេច។
- Ctrl+E ៖ ចូលទៅកាន់ Search Box លើ Web Browser។
- Alt+Home ៖ ចូលទៅកាន់ Home page ដែល Browser យើងបានកំណត់។
- Ctrl+O ៖ ប្រើសម្រាប់បើក File ផ្សេងៗពីកុំព្យូទ័ររបស់យើង។
- Ctrl+J ៖ បើកមើលអ្វីដែលយើងបានទាញយក តាមរយៈ web browser របស់យើង។
- Ctrl+Shift+Del ៖ លុប History Browsing Data។from www.sabay.com