Adventure 2Plus
ជាម៉ាស៊ីនរត់ដ៏អស្ចារ្យនិងទំនើបបំផុតរបស់ក្រុមហ៊ុន Johnson
នៅសហរដ្ឋអាមេរិកដែលមានបំពាក់ប្រព័ន្ធគ្រប់គ្រង
ជាមួយការប្រើបច្ចេកវិទ្យា Wifi ក្នុង
ការតភ្ជាប់ទៅអេក្រង់ទូរទស្សន៍
ដើម្បីអាចជ្រើសរើសការធ្វើចលនារត់ទៅតាមចង្វាក់និងស្ថានភាពផ្លូវ
រត់ផ្សេងៗបានតាមតម្រូវការ។
Adventure 2Plusមានលក់នៅក្រុមហ៊ុន ហុង ស្ព័រ
ម៉ាស៊ីនរត់ដ៏ពិសេសនេះ
មានប្រព័ន្ធមុខងារបញ្ជាដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការកំណត់
ស្ថានភាព ផ្លូវរត់ផ្សេងៗ...ក្នុងនោះមានដូចជា ការរត់ចុះចំណោត ឡើងចំណោតជាដើមដែលនេះមើលទៅហាក់បីដូចជាកំពុងស្ថិតនៅក្នុង ស្ថានភាពរត់ជាក់ស្ដែង តាមរូបភាពដែលបានបង្ហាញលើអេក្រង់អីចឹងដែរ។
ជាមួយគ្នានោះដែរ នៅលើផ្ទាំងតាប្លូរបស់ម៉ាស៊ីន ក៏មានបង្ហាញប្រព័ន្ធព័ត៌មានជាច្រើនដូចជា រយៈចម្ងាយរត់ ចង្វាក់បេះដូង និងកម្រិតកាឡូរីជាដើម ដែលធ្វើឲ្យអ្នករត់អាចដឹងនិងអនុវត្តបានត្រឹមត្រូវទៅតាមការ កំណត់។ Adventure 2Plus អាចទ្រទម្ងន់បាន ១៣៥ គីឡូក្រាម ដោយប្រើប្រាស់កម្លាំងភ្លើង ២២០ វ៉ុល សម្រាប់ប្រតិបត្តិការងាររបស់ខ្លួន។
from sabay








