ថ្មីៗនេះ Motorola បានប្រកាសថាខ្លួនគ្រោងចេញលក់ smartphone ស៊េរីថ្មីឈ្មោះថា Motorola Defy Pro ដែលមានទាំងប៊ូតុង QWERTY និងអេក្រង់ touchscreen ដែលមិនជ្រាបទឹក ធន់នឹងធូលី ព្រមទាំងស្នាមឆ្កូតផ្សេងៗលើអេក្រង់។
ទូរស័ព្ទស៊េរីថ្មីនេះបានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិមួយចំនួនដូចជា៖
- មិនជ្រាបទឹក
- ធន់នឹងធូលីដី
- ប្រើកញ្ជាក់ប្រភេទ Corning Gorilla Glass ដែលធន់នឹងស្នាមឆ្កូត...
- មិនជ្រាបទឹក
- ធន់នឹងធូលីដី
- ប្រើកញ្ជាក់ប្រភេទ Corning Gorilla Glass ដែលធន់នឹងស្នាមឆ្កូត...
- បានភ្ជាប់មកជាមួយ feature ថ្មីមួយហៅថា dashboards ដែលបានភ្ជាប់មកជាមួយកម្មវិធីបីផ្សេងៗគ្នាដូចជា Outdoor View, Hiking View និងWorkout View
- អេក្រង់ ទំហំ ២,៧អ៊ីញ
- កាមេរ៉ាក្រោយទំហំ 5 megapixel
- ប្រើ Memory Card ទំហំ 2GB
- Wi-Fi និង Bluetooth
- និងប្រើប្រព័ន្ធប្រតិបត្តិការ Android 2.3 Gingerbread
Motorola គ្រោងចេញលក់ Defy Pro ជាផ្លូវការនាថ្ងៃទី ១៥ ខែ កក្កដា ខាងមុខនេះនៅប្រទេសប្រេស៊ីល។ អ្វីដែលគួរឲ្យសោកស្ដាយនោះគឺ ក្រុមហ៊ុនមិនបានបញ្ជាក់ពីតម្លៃនិងកាលបរិច្ឆេទចេញលក់ជាសាកលនៅ ឡើយ។From sabay








