បន្ទាប់ពីដាក់តាំងបង្ហាញដល់អ្នកទស្សនាក្នុងពិព័រណ៍ Detroit Auto Show កាលពីដើមខែមករានេះ Lexus
ប្រកាសថានឹងចាប់ផ្ដើមផលិតរថយន្តម៉ូដគំរូ LF-LC hybrid ...Sports
នៅពេលដ៏ខ្លីខាងមុខនេះ
ដើម្បីបម្រើទីផ្សារអ្នកប្រើប្រាស់បើទោះបីដំបូងឡើយក្រុមហ៊ុនគ្មាន
គម្រោងផលិតជាក់លាក់ក៏ដោយ។យោង
តាមប្រភពចេញពីក្រុមហ៊ុនឲ្យដឹងថា
ការផ្លាស់ប្តូរនេះដោយសារការមើលឃើញសញ្ញាវិជ្ជមានមួយចំនួនពី
សំណាក់អ្នកប្រើប្រាស់
ជាពិសេសដើម្បីឆ្លើយតបការធ្លាក់ចុះនៃការលក់រថយន្តស៊េរីទំនើបៗ
របស់ក្រុមហ៊ុនក្នុងរយៈកាលប៉ុន្មានឆ្នាំនេះ។
យ៉ាងណាមិញប្រភពដដែលនេះ
មិនបានបញ្ជាក់កាលបរិច្ឆេទពិតប្រាកដឬតម្លៃលក់យ៉ាងណានោះទេ៕From sabay