យោងទៅតាមប្រភពព័ត៌មានពីកាសែតសិង្ហ
បុរី Straitstimes ចេញផ្សាយកាលពីថ្ងៃអាទិត្យទី១ កក្កដា ឆ្នាំ២០១២
បានឱ្យដឹងថា និស្សិត Karisa Sukamto វ័យ១៨ឆ្នាំ
បានគ្រងមកុដបវរកញ្ញាឯកប្រចាំឆ្នាំ ២០១២ របស់ប្រទេសសិង្ហបុរី ។
នាង Karisa Sukamto ត្រូវបានបំពាក់មកុដ ដោយនាង May HSu
ម្ចាស់តំណែងមកុដបវរកញ្ញាឯកឆ្នាំ២០១១ នៅក្នុងក្លឹប Orchid Country
កាលពីថ្ងៃពុធទី២ ទី២៧ មិថុនា កន្លងមកនេះ ។
ចំណែកឯនាង Michelle Koh ទទួលបានចំណាត់ថ្នាក់លេខ
២ និងនាង Sarah Noble ទទួលបានចំណាក់ថ្នាក់លេខ៣ ។ នាង Karisa
Kukamto បានយកឈ្នះបេក្ខនារី១៤រូប
ផ្សេងទៀតក្នុងវគ្គផ្តាច់ព្រ័ត្រ
បើទោះជានាងមានកម្ពស់ត្រឹមតែ១,៦៥ទាបជាងគេក៏ដោយ ។...
លោកចៅក្រមទាំង១៤រូបមានការសម្រេចចិត្តយ៉ាងពិបាកទៅបញ្ហាកំពស់
របស់នាង ក៏ប៉ុន្តែការសម្រេចចិត្តចុងក្រោយ
គឺបានវាយតម្លៃខ្ពស់ទៅលើនាងបីចំណុច គឺភាពវ័យឆ្លាត
បុគ្គលិកលក្ខណៈរួសរាយ និងមុខមានមន្តស្នេហ៍ ។
ទោះបីនាង Karisa Sukamto
មានបញ្ហាចម្រូងចម្រាស់ផ្នែកកម្ពស់យ៉ាងណាក្តី ក៏នាង
នឹងតំណាងឱ្យប្រទេសសិង្ហបុរី
ហើយត្រូវធ្វើដំណើរទៅចូលរួមប្រកួតបវរកញ្ញាឯកពិភពលោកឆ្នាំ
២០១២ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨ សីហា ឆ្នាំ២០១២
ក្នុងប្រទេសចិនខាងមុខនេះ ៕from kohsantepheap








