Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

iWatch ជា​នាឡិកាដៃ​អនាគត​របស់ Apple?

ថ្មីៗ​នេះ​លោក Anders Kjellberg ជា​អ្នក​រចនា​ម៉ូត​សញ្ជាតិ​ស្វីស​ម្នាក់​បាន​ចេញ​គំរូ iWatch ដែល​បាន​បំពាក់​មក​ជាមួយ FaceTime និង​អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក​ប្រភេទ Retina Display ដូច​បច្ចេកវិទ្យា​ដែល​មានThe New iPad និង MacBook Pro Retina Display ដែរ។...


ក្រៅ​ពី​លក្ខណៈ​ពិសេស​ខាង​លើ​នេះ អ្នក​ឌីហ្សាញ​រូប​នេះ​បាន​បន្ថែម​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​លើ​គំរូ iWatch ដដែល​នេះ​ដូច​ជា៖
- កាមេរ៉ា iSightទំហំ 8-megapixel
- ថត​វីដេអូ​កម្រិត HD 1080p
- អង្គ​ចងចាំ​ខាង​ក្នុង​ទំហំ 16 GB
- អេក្រង់ Retina Multi-Touch display
- សាក​ថ្ម​តាម​រយៈ Wi-Fi
- ឧបករណ៍​ស្ទង់​ល្បឿន
- មាន sensor ពីរ​គឺ proximity និង ambient light
- និង​បាន​បំពាក់​មក​ជាមួយ​កម្មវិធី​ជា​ច្រើន​ដូច​ជា៖ AirPlay, FaceTime
យ៉ាង ​ណា​មិញ​រូប​និង​លក្ខណៈ​សម្បត្តិ​ខាង​លើ​នេះ​គ្រាន់​តែ​ជា​គំរូ​ដែល​លោក  Anders Kjellberg បាន​រចនា​ឡើង​តាម​គំនិត​ច្នៃប្រឌិត​របស់​លោក​ប៉ុណ្ណោះ មិន​មែន​ជា​គំរូ​ដែល​ចេញ​ពី​ក្រុមហ៊ុន Apple នោះទេ។Fromm sabay