គូស្នេហ៍ Brad Pitt និង Angelina Jolie មានគម្រោងអញ្ជើញព្រះអង្គម្ចាស់ William និង Kate Middleton ចូលរួមនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេ។គូស្នេហ៍ Brad និងAngelina Jolie ធ្លាប់
រស់នៅក្នុងភូមិ Sunninghill ខេត្តបុរាណ Berkshire
ប្រទេសអង់គ្លេសខណៈពេលដែល Angelina
បានថតរឿងថ្មីរបស់នាងមានចំណងជើងថា “Maleficent”។
នៅពេលពួកគេស្នាក់នៅទីនោះមានពាក្យចចាមអារ៉ាមនិយាយតៗគ្នាថា
គូស្នេហ៍ដែលមានកូន៦នាក់ក្នុងបន្ទុកនេះនឹងរៀបការនៅក្នុងអគារ
Guildhall...ទីក្រុង London ដែលជាកន្លែងព្រះអង្គម្ចាស់ Charle បានរៀបអភិសេកជាមួយ Camilla និងជាកន្លែងដែល Elton John ផ្លាស់ប្ដូរពាក្យសច្ចាជាមួយ David Furnish។ ប៉ុន្តែបច្ចុប្បន្ននេះមានការអះអាងមួយទៀតបានលើកឡើងថា គូស្នេហ៍ទាំង២នឹងរៀបអាពាហ៍ពិពាហ៍នៅក្នុងគេហដ្ឋាន Chateau Miravel នៅក្នុងប្រទេសបារាំងឯណោះទេ។
ទស្សនាវដ្ដីមួយបានសរសេរថា គូស្នេហ៍មួយគូនេះបានចំណាយប្រាក់ជិត ៥លានដុល្លារអាមេរិកដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ហើយតារាសម្ដែង George Clooney,Courteney Cox ព្រះអង្គម្ចាស់ William, Kateសុទ្ធសឹងតែមានឈ្មោះក្នុងបញ្ជីភ្ញៀវកិត្តិយស។
តារា សម្ដែងវ័យ ៣៦ ឆ្នាំ Angelina ធ្លាប់រៀបការ ២ ដងរួចមកហើយដោយ ស្វាមីដំបូងរបស់នាងគឺតារាសម្ដែង Jonny Lee Miller( ១៩៩៦ ដល់ ១៩៩៩) និង ស្វាមីទី ២ គឺ Billy Bob Thornton ពីឆ្នាំ ២០០០ ដល់២០០៣៕form sabay







