Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

បងប្រុស​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ជាប់​​ចោទ​​ពុក​រលួយ​ហៅសួរចម្លើយ​


បងប្រុស​​លោកលី​ម្យុងបាក់​​​យោងតាម​ទីភ្នាក់​ងារ​​​ព័ត៌​មាន​កូរ៉េខាង​ ត្បូង​ YONHAP​ថា​បងប្រុស​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​​លីម្យុង​បាក់​ ត្រូវ​បាន​កោះ​ហៅ​សួរចម្លើយចាប់ពី​ព្រឹក​ថ្ងៃទី​​​៣កក្កដា​ទៅ​នៅឯ​ការិយាល័យ ​​​​របស់​បណ្តា​រដ្ឋអាជ្ញា​​ ក្រោយការ​​ចោទ​ប្រកាន់​​​នានា​ពីការ​រំលោភ​​ឥទ្ធិពល​​ដើម្បីទទួល​​ប្រាក់​​ សំណូក​ពីបណ្តា​​ធនាគារ​ក្នុង​ស្រុក​​ដែលកំពុង​​​ជួប​ការលំបាក​និងពី​អង្គការ ​ជាច្រើន​ទៀត ។​...

អម​ដោយ​មេធាវី​លោក​លី​សាងឌីក អាយុ​​៧៧ឆ្នាំ ជាប់​ជាសមាជិកសភា​៦​លើក​កាលពី​មុន ក្រោម​ស្លាក​​គណបក្ស​កាន់​អំណាច​ SAENURI បាន​​ចូល​ទៅ​ក្នុង​​ការិយាល័យ​​រដ្ឋ​អាជ្ញា​ស្ថិតនៅ​ភាគ​ខាង​ត្បូង​ក្រុង​ សេអ៊ូល​នាវេលា​ម៉ោង​១០ ។ ​លោក​មាន​ប្រសាសន៍​ថាខ្ញុំ​មាន​​ការ​រំជួល​ចិត្ត​ខ្លាំងណាស់ ។ ខ្ញុំ​នឹង​ឆ្លើយ​ដោយ​ស្មោះត្រង់​​ចំពោះ​​​សំណួរទាំងឡាយ ។
​បងប្រុស​ប្រធានាធិបតី​​ជាប់​សង្ស័យ​ថា​ទទួល​​យក​ដោយ​ ​ខុសច្បាប់​នូវទឹក​ប្រាក់​ចំនួន​ជិត​៦០០​លាន​វ៉ុន​ (៥២៤.៥៦៧ដុល្លារ) ពី​ប្រធាន​អគ្គ​នាយក​​ធនាគារ​ SOLOMON SAVING BANK រវាង​​ឆ្នាំ​​២០០៧ និង​២០១០ ដើម្បី​ជួយ​បញ្ចុះ​​​បញ្ចូល​​បណ្តា​អ្នក​នយោបាយ​និង​បណ្តា​សមាជិក​​ រដ្ឋាភិបាល​ឱ្យ​ជួយ​សង្គ្រោះ​ធនាគារ​នោះ ។ ​ធនាគារ​​នេះ​ត្រូវ​ផ្អាក​​មិន​ឱ្យ​ធ្វើ​​សកម្ម​ភាព​កាលពី​ខែឧសភា​កន្លងមក​ នេះ​មក​ពី​ខ្វះទុន​​និង​រក​ស៊ី​ខុស​ច្បាប់ ។ ប្រធានអគ្គ​នាយក​ធនាគារ​នោះ​​លោក​ លីម​ស៊ិក ក្រោយ​មក​​ត្រូវ​ចាប់​ខ្លួន​ហើយ​ត្រូវ​ជាប់​​​ការ​ចោទ​ប្រកាន់ ។​
​បងប្រុស​ប្រធានាធិបតី​​ក៏ជាប់​សង្ស័យ​ពីការ​ទទួល​ ប្រាក់​​ពីធនាគារ​MIRAE SAVINGS BANK ដែល​​ប្រមុខ​ធនាគារ​​នោះ​​​​ក៏​ជាប់​ចោទ​​ពីរឿង​រកស៊ី​ខុសច្បាប់​​ដែរ ។ ​លោក​ក៏ត្រូវ​សួរចម្លើយ​លើ​បញ្ហា​ទឹក​ប្រាក់​​១៥០​លាន​វ៉ុន ផ្ទេរ​ឱ្យ​ដោយ​អតីត​និយោជិត​ម្នាក់​របស់​ក្រុម​ហ៊ុន​ KOLON និង​ទឹក​ប្រាក់​​៧០០​​លាន​​វ៉ុន​ រកឃើញ​ក្នុង​គណនី​របស់​នយោជិត​ក្រុម​​ហ៊ុន​​នោះ​ម្នាក់ ៕
from kohsantepheap