ហាវ៉ាណា៖ ប្រទេសគុយបានឹងក្លាយជាកន្លែង
ដែលនិស្សិតពេទ្យត្រៀមបញ្ចប់ ការសិក្សារហូតដល់មានចំនួន ១១,០០០ ក្នុងខែនេះ។
តាមការផ្តល់របាយការណ៍ ពីការសែត Granma កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា
មាននិស្សិត ៥,៣១៥ នាក់គឺជាជនជាតិ គុយបា រួមទាំង ៥, ៦៩៤ នាក់ទៀតមកពីប្រទេស
ឬតំបន់ផ្សេងៗគ្នាប្រមាណជា ៦០។...
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១២ នេះថាចំនួននិស្សិតពេទ្យ ដែលបានបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គុយបា ភាគច្រើនមកពីប្រទេសប៊ូលីវា មានចំនួន ២៤០០នាក់ ប្រទេសពេរូ ចំនួន ៤៥៣នាក់ និង ប្រទេសនីការ៉ាហ្គ័រ ចំនួន៤២៩នាក់។
បើបូកបញ្ចូលនិស្សិតទាំង ១១,០០០នាក់ជាមួយនឹងនិស្សិតពេទ្យគុយបា វានឹងកើនចំនួនដល់ ៣២,០០០ នាក់ក្នុងឆ្នាំសិក្សា ២០១១¬-២០១២។ ការសិក្សារបស់ពួកគេ រួមមាន២៤ផ្នែក គឺផ្នែក ទន្តពេទ្យ ផ្នែកគិលានុបដ្ឋានិកា និងផ្នែកផ្សេងៗទៀត។ រីឯមន្ទីរពេទ្យគុយបាគឺជាមន្ទីពេទ្យ ដែលមានសេវាកម្មសុខភាពគុណភាពខ្ពស់ ហើយប្រព័ន្ធអប់រំក៏មានការ គាំទ្រពីប្រជាជនគុយបាផងដែរ។តាំងពីឆ្នាំ១៩៥៩ ដល់ ២០១០ និស្សិតដែលបានបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលគុយបា មានចំនួនរហូតដល់ ១០៩,០០០ នាក់ ដែលពួកគេមកពីក្នុងនិង ក្រៅប្រទេសគុយបា។ ស្ទើរតែគ្រប់ខេត្តនៃប្រទេសគុយបា មានមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល របស់ខ្លួនផ្តាល់ លើកលែងតែខេត្តថ្មីៗ ដូចជា ខេត្ត Mayabeque ខេត្ត Artemisa និងកោះ Isle of Youth។ កោះណេស៊ិន ក៏បានបញ្ជូនសាស្ត្រាចារ្យមួយចំនួន ដើម្បីទៅធ្វើការហ្វឹកហាត់ដល់និសិត្សពេទ្យ ក្រៅប្រទេសផងដែរ។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រោមកម្មវិធីហ្វឹកហាត់ មានសិស្សចំនួនជាង ២៩,០០០ នាក់នៅ ប្រទេសទាំងប្រាំបី គឺប្រទេស វេណូសូអេឡា, បូលីវា, អង់កូឡា, តង់ស្សានៀ, គីណេបាស្សូ , អេក្វាដ័រ, សាធារណៈរដ្ឋគេមបានិង ប្រទេស ទីម័រខាងកើត ជាដើម៕








