Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ប្រទេស​រុស្ស៊ី ​នឹង​ផ្តល់​ទឹកប្រាក់​១០០​ពាន់​លាន​ដុល្លា​អាមេរិក​ អោយ​ទៅ​គំរោង​ស្រាវជ្រាវ​សព្វាវុធ​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​

06-07-2012-d
រុស្ស៊ី ​៖​ សមាជិក​រដ្ឋសភា​របស់​ប្រទេស​រុស្ស៊ី ​ចំនួន​៤២៥នាក់ ​បាន​អនុម័ត​ផ្តល់​ទឹកប្រាក់​ចំនួន​១០០​ពាន់​លាន​ដុល្លា​អាមេរិក​ អោយ​ទៅក្រសួង​ការពារ​ជាតិ​ ដើម្បី​ផ្គត់ផ្គង់​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ ក្នុង​គំរោង​ស្រាវជ្រាវ​រក​បច្ចេក​វិទ្យា​ថ្មីៗ​ក្នុង​ការ​ផលិត​អាវុធ​ ដ៏ទំនើប​បន្ថែម​ទៀត​។​
មន្ត្រី ​ជាន់​ខ្ពស់​ខាង​យោធា​របស់​ប្រទេសនេះ ​បាន​អោយ​ដឹង​ថា​ រដ្ឋាភិ​បាល​នឹង​ផ្គត់ផ្គង់​គំរោង​នេះ​រហូត​ដល់​ឆ្នាំ​២០២០​ខាងមុខ​ ហើយ​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ នឹង​ខិតខំ​ស្រាវជ្រាវ​រក​បច្ចេក​វិទ្យា​ទំនើប​ទាន់សម័យ ​ដើម្បី​ផលិត​អាវុធ​និង​កាត់​​...
បន្ថយ​ទំហំ​នៃ​សព្វាវុធ​អោយ​នៅ​តូច​ជាង​មុន​ ប៉ុន្តែ​មាន​ថាមពល​ខ្លាំងក្លា​ជាង​មុន​ពីរ​ទៅ​បី​ដង​។​
ក្រុម ​អ្នក​វិភាគ​បាន​អោយ​​ដឹង​ថា​ ការ​អនុ​ម័ត​ផ្តល់​ថវិកា​អោយ​ទៅ​ក្រសួង​ ការពារ​ជាតិ​របស់​ប្រទេស​រុស្ស៊ី ​អាច​ជា​ការ​ឆ្លើយតប​ទៅ​នឹង​​ការ​ដាក់​ពង្រាយ​កង​កម្លាំង​យោធា​នៅ​ពាស​ពេញ​ ពិភព​ លោក​របស់​សហ​រដ្ឋ​អាមេរិក​ និង​ការ​ដាក់​ ពង្រាយ​ខែល​ការពារ​គ្រាប់​មីស៊ីល​នៅ​ក្នុង​តំបន់​អឺរុប​ផង​ដែរ៕