បើតាមព័ត៌មានក្នុងស្រុក បានផ្សាយឱ្យដឹងថា លោក គួ យ៉ាង បានប្រាប់ថា គាត់បានហាត់រៀន ...
វិជ្ជាធ្វើឱ្យខ្លួនស្រាល តាំងពីអាយុ១២ ឆ្នាំ ហើយរហូតមកដល់សព្វថ្ងៃ គាត់អាចទប់លំនឹងខ្លួន លើវត្ថុតូចៗបានយ៉ាងល្អ ។ ពេលនេះ អ្វីដែលអស្ចារ្យនោះ គឺគាត់អាចដេកលើខ្សែ រហូតរយៈពេល៧ម៉ោង ដោយមិនមានបញ្ហាឡើយ ។
បុរសដ៏អស្ចារ្យនេះ បានឱ្យដឹងទៀតថា សមត្ថភាពពិសេសនេះ គាត់បានបង្ហាញឱ្យគេឃើញ រាប់មិនអស់មកហើយ ។ ចំណែកសមត្ថភាព ដេកលើខ្សែនេះ គាត់បានហាត់ជោគជ័យរយៈពេល២៤ឆ្នាំ ហើយគាត់សង្ឃឹមថា ឆ្នាំក្រោយនេះគឺសមត្ថភាពពិសេសរបស់គាត់ នឹងអាច ត្រូវបានទទួលស្គាល់ ពីសៀវភៅឯតទគ្គកម្មពិភពលោកពុំខាន ៕



from looking today 









