Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Audi e-bike Wörthersee កង់ដ៏អស្ចារ្យ




Audie-bike គឺជាកង់​ដែលមាន​រូបរាង​ស្អាត ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ អាចជួយ​សម្រួលដល់​អ្នកជិះ​ឲ្យធ្វើ​ដំណើរ​ទៅគ្រប់ទិស​ទីក្នុងរយៈ ​ចម្ងាយឆ្ងាយ កាត់បន្ថយការ​បញ្ចេញកម្លាំង ព្រោះបានបំពាក់​ម៉ូទ័រមានថាមពល​ខ្លាំង អាចបង្វិលបាន​ 250 Nm ឬ ស្មើនឹង 80 Km/h(50 mph) និងអាចផ្ទុក​ថាមពលថ្មបានយូរ ដោយគ្រាន់​​តែដាក់​បញ្ជូល​ត្រឹម 2ម៉ោង​ 30​ នាទី។ លោក​អ្នក​ក៏អាច...
ជិះ​កង់នេះ​​ទៅធ្វើការ​បាន ដោយ​សារវាមាន​ថាមពល​ដល់ទៅ 530Wh ដែលអនុញ្ញាត​ឲ្យអ្នក​ប្រើប្រាស់អាច​ធ្វើដំណើរ​បានពី 50 ទៅ 70 គីឡូមែត្រ ឬ ប្រហែល31 ទៅ 44 Miles។ អ្នកជិះអាច​ធ្វើការគ្រប់គ្រង​ទៅលើម៉ូទ័​តាមរយៈ​ឧបករណ៍​បញ្ជា ប្រៀប​​បាន​ទៅនឹ​ងកា​រ​ជិះ​ម៉ូ​តូដែរ។ ក្នុងពេល​ធ្វើដំណើរលោកអ្នក​អាចជ្រើសរើស ​​បាន 2 ជម្រើសដោយ​ជិះធម្មតា ឬ ប្រើម៉ូទ័ និងអាច​ប្រើទាំង 2 ក្នុងពេលតែមួយ។ កង់នេះមិនទាន់​មានតម្លៃនៅ​ឡើយ ព្រោះមិនទាន់​ដាក់លក់នៅ​លើទីផ្សារ​នៅឡើយ។