Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Zooka ឧបករណ៍​បំពង​សំឡេង​ប្រើ Bluetooth

ថ្មីៗ​នេះ​នៅ​លើ​គេហទំព័រ geeky-gadgets បាន​បង្ហាញ​ពី​ផលិតផល​របស់ Kickstarter នូវ​ឧបករណ៍​បំពង​សំឡេង​រាង​ទ្រវែង​អាច​ប្រើ​ស៊ក​ចូល​ទៅ​នឹង​ឧបករណ៍ iPadបាន ហើយ​ប្រើ​បច្ចេកវិទ្យា Bluetooth មាន​ឈ្មោះ​ថា Zooka។...


Zooka មាន​សំឡេង​ច្បាស់​ល្អ​អាច​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​ដែល​មាន​ប្រើ​បច្ចេកវិទ្យា bluetooth ដូច​ជា​កុំព្យូទ័រ, ទូរស័ព្ទ, ម៉ាស៊ីន​ចាក់​តន្ត្រី, Tablet ជាដើម, មាន​សំឡេង​ឮ​ច្បាស់​ល្អ, ស្រស់​ស្អាត​ជា​មួយ​នឹង​ពណ៌​ផ្សេងៗ​គ្នា​ចំនួន៦ គឺ​ពណ៌​ប្រផេះ, ខៀវ, ត្រួយ​ចេក, ទឹក​ក្រូច, ក្រហម, ផ្កាឈូក និង​ពណ៌​ស្វាយ។
ឧបករណ៍​បំពង​សំឡេង Zooka មិន​ទាន់​ចេញ​លក់​ជា​ផ្លូវការ​ទេ ប៉ុន្តែ​យើង​អាច​កុម្ម៉ង់​ទិញ​មុន​បាន​នៅ​លើ​គេហទំព័រ Carbon Audio ក្នុង​តម្លៃ ៩៩,៩៥ដុល្លារ​អាមេរិក។