នៅក្នុងកម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់តារាល្បីៗជាច្រើននៅក្នុងប្រទេសតៃវ៉ាន់ ដែលកម្មវិធីនេះគឺជាកម្មវិធីប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំ ។ ក្រុមតារាចម្រៀង miss A បានទទួលការគាំទ្រយ៉ាងខ្លំាងនៅពេលដែលពួកគេបានច្រៀងបទចម្រៀង Goodbye Baby និង Touch ដែលជា Chinese version ។ អ្នកនាំពាក្យរបស់ក្រុម miss A បាននិយាយថា ក្រុមតារាចម្រៀងរូបនេះ បានស្លៀកនៅសម្លៀកបំពាក់ប្រពៃណីកូរ៉េ ដើម្បីច្រៀងនៅក្នុងកម្មវិធីនេះ ។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ក្រុមតារាចម្រៀងរូបនេះមិនត្រឹមតែទទួលបាន ប្រជាប្រិយភាពនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំ ទ្រនៅក្នុងប្រទេសផ្សេងទៀតផងដែរ ។











