Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

IPv6 ចេញ​ជា​សាកល​​ហើយ!

ប្រភពពីSabay

IP address ថ្មី IPv6 ដែល​បាន​បង្កើត​ឡើង​ដើម្បី​ជំនួស​ឲ្យ IPv4 សព្វ​ថ្ងៃ​ដែល​កំពុង​ពេញ​និយម​ បាន​ចាប់​ផ្ដើម​ដាក់​ឲ្យ​ដំណើរ​ការ​​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ។
ក្នុង​ថ្ងៃ​ចេញ​ជា​ផ្លូវការ​នេះ​ ម្ចាស់​គេហទំព័រ​ទាំងអស់​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្ដូរ​មក​ប្រើ​ អ៊ីនធឺណិត Protocol ជំនាន់​ថ្មី​នេះ​វិញ។ បើ​ពុំ​ដូច្នេះ​ទេ នៅ​ពេល​ដែល​បើក​គេហទំព័រ​ដែល​ប្រើ IP ចាស់​នឹង​ដំណើរ​ការ​យឺត​ជាង​មុន​ព្រោះ​ត្រូវ​ឆ្លង​កាត់​តាម​ច្រក transitional gateway មុន​នឹង​ចូល​ទៅ​ដល់​គេហទំព័រ។
“IPv6 គឺ​ជា​កំណែប្រែ​ធំ​ជាង​គេ​តែ​មួយ​គត់​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ ប្រវត្តិសាស្ត្រ​អ៊ីនធឺណិត។ វា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដ៏​ធម្មតា​មួយ​ទេ​សម្រាប់​ក្រុមហ៊ុន​ ផ្គត់ផ្គង់​អ៊ីនធឺណិត​ធំ​ៗ​ទាំងអស់​ប្ដូរ​មក​ប្រើ IPv6 “។ នេះ​ជា​សំដី​ផ្ទាល់​របស់​លោក John Curran នាយក​ប្រតិបត្តិ​របស់ American Registry for Internet Numbers ថ្លែង​ទៅ​កាន់​គេហទំព័រ Mashable ក្នុង​អ៊ីមែល​មួយ។
លោក​បន្ត​ថា “អ្វីៗ​នឹង​ដំណើរ​ការ​ធម្មតា​នៅ​ពេល​​ដែល Upgrade ទៅ​ជា IPv6  ហើយ​អ្នក​ប្រើប្រាស់​ទាំងអស់​ទូទាំង​សាកលលោក​នឹង​មិន​ចាប់​អារម្មណ៍​ថា​មាន​ ភាព​ខុស​ប្លែក​អ្វី​មួយ​កើត​ឡើង​នៅ​ក្នុង​ជីវភាព​រស់នៅ​របស់​ពួក​គេ​ឡើយ”។
ក្រុមហ៊ុន​ធំ​ៗ​ដែល​បាន​សម្រេច​ចិត្ត​ ប្ដូរ​មក​ប្រើ IPv6 មាន​ដូច​ជា៖ Google, Facebook, Time Warner Cable និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​សរុប​​ទៅ​មាន​រាប់​រយ​ក្រុមហ៊ុន។ ដូច​នេះ​ក្រុមហ៊ុន ឬ​គេហទំព័រ​ទាំងអស់​គួរ​តែ​ទៅ​ជួប​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ អ៊ីនធឺណិត(ISP)របស់​ខ្លួន​ដើម្បី​ប្ដូរ​ពី IPv4 ទៅ IPv6 វិញ។
ជា​ទូទៅ​ប្រព័ន្ធ IPv4 អាច​ផ្ទុក IP address បាន​ចំនួន ៤ រយ​ពាន់​ IP តែ​ដោយ​សារ​តែ​កំណើន​នៃ smartphones កុំព្យូទ័រ និង web devices ផ្សេងៗ​ទៀត​បាន​ធ្វើ​ឲ្យ IPv4 ពេញ។  ដូច​នេះ​គម្រោង​បង្កើត​និង​ដាក់​ឲ្យ​ប្រើប្រាស់ IPv6 បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​២០១១ និង​ ចេញ​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​ពុធ​នេះ៕