ក្រោយពីស្ងប់ស្ងាត់មួយរយៈ លើការចេញផលិតផលទូរស័ព្ទស្មាតហ្វូនលើទីផ្សារ ថ្មីៗនេះក្រុមហ៊ុន HTC បានប្រកាសចេញស៊េរីទូរស័ព្ទ HTC One X ដ៏ទំនើបក្នុងឆ្នាំ២០១២នេះ និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារអន្តជាតិ ជាពិសេសនៅប្រទេសកម្ពុជាទើបតែលេចមុខនៅពេលថ្មីៗនេះ។
HTC One X បំពាក់ជាមួយនូវអង្គគណនាប្រភេទ Quad-Coreល្បឿន 1,5GHz ជាមួយការប្រើបន្ទះឈីបប្រភេទ Nvidia Tegra 3 ដែលធ្វើឲ្យការប្រើប្រាស់កម្មវិធី និងអ៊ីនធឺណិតបានលឿន។ នៅលើទូរស័ព្ទដ៏ទំនើបនេះ បានភ្ជាប់មកជាមួយអេក្រង់ទំហំ ៤,៧អ៊ីង Super IPS LCD2 ដែលផ្តល់ពន្លឺភ្លឺច្បាស់ល្អ កាមេរ៉ាសម្រាប់ថតរូបភាពទំហំ ៨ មេហ្គាភិចសែល ជាមួយមុខងារ Autofoucs និង LED Flash និងអាចថតវីដេអូបានក្នុងកម្រិត Full HD 1080p បានថែមទៀតផង។
HTC One X ដំណើរការណ៍ដោយប្រព័ន្ធប្រតិបត្តិការ Android V 4.0 (Ice Cream Sandwich) ជាមួយអង្គចងចាំ 32 GB និងមានបច្ចេកវិទ្យា GPS, Bluetooth 4.0, Wi-Fi, Hot Spot សម្រាប់តភ្ជាប់ជាមួយឧបករណ៍ផ្សេងៗទៀត ងាយស្រួលក្នុងការប្រើប្រាស់អ៊ីនធឺណិតបានឆាប់រហ័ស។
អត្ថបទ៖ ប៊ុណ្ណារ៉ា

នៅ Mtesh លក់ក្នុងតម្លៃប្រហាក់ប្រហែល 559 ដុល្លារអាមេរិក