Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Googleបង្ហាញ​វ៉ែនតា​ អាច​ថត​រូបបាន


ក្នុង​សន្និសីទ Google I/O នៅ​សាន់ហ្វ្រាន់ស៊ីស្កូ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញនេះ Google ​ប្រកាស​វ៉ែនតា របស់​ខ្លួន​ដែល​មាន​លទ្ធភាព​អាច​ថតរូប​បាន ហើយ​​ដែល​ត្រៀម​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​រយៈ​ពេល២​ឆ្នាំ​ទៀត។
ក្រៅ​ពី​មុខងារ​ថត​រូប វ៉ែនតា​ Google ដ៏​ពិសេស​នេះ​នឹង​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ដូច​ជា៖...
កាមេរ៉ា, មាន processor, មាន​អង្គ​ចងចាំ​ខាង​ក្នុង​សម្រាប់​ផ្ទុក​ទិន្នន័យ, មាន​ឧបករណ៍​ស្រូប​សំឡេង​សម្រាប់​ផ្ញើ​និង​ទទួល​សារ​ជា​សំឡេង, បើក​អ៊ីមែល, អាច​ទាញ​យក​ព័ត៌មាន​ពី​អ៊ីនធឺណិត​តាម​រយៈ​បច្ចេកវិទ្យា ឥត​ខ្សែ Wi-Fi,    multiple radios សម្រាប់​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយmobile data communication និង​មាន​មុខងារ​ជា​ច្រើន​ទៀត។
Google បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា អេក្រង់​វ៉ែនតា​ដ៏​ទំនើប​នេះ​មាន​ទីតាំង​នៅ​ចំ​ផ្នែក​ខាង​លើ​នៃ​ភ្នែក​របស់​ អ្នក​ប្រើប្រាស់ ដូច​នេះ​វា​មិន​បង្ក​ការ​រំខាន​ដល់​អ្នក​ប្រើ​នោះ​ឡើយ។
ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ចេញ​លក់​ជាក់​លាក់​នោះ​ទេ តែ​សម្រាប់​ក្រុម developer ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ Google I/O​ឆ្នាំ​នេះ​អាច​កុម្ម៉ង់​ទិញ​វ៉ែនតា Google ប្រភេទ “Explorer Edition” យក​ទៅ​សាកល្បង​ប្រើ​មុន​បាន​ក្នុង​តម្លៃ ១៥០០ដុល្លារ​អាមេរិក៕