Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

កាមរីហៃប៊្រីក ដេញបុក លុច្សស៊ីស រេចង្កូតទៅបុក អ្នកដើរ ម៉ូតូកង់បី និងរថយន្តCRV ដែលចត នៅស្ងៀម ទាំងកំរោល

ភ្នំពេញ៖ មានការភ្ញាក់ ផ្អើលមួយ បានកើតឡើង ដែលបង្កឲ្យមាន ភាពរញ៉េរញ៉ៃ និងការកក ស្ទះចរា ចរណ៍ ទាំងផ្លូវសាធារណៈ នៅវេលាម៉ោង២២និង០៥នាទីយប់ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១២។
Photo by DAP-NEWS
ហេតុការណ៍ ដែលបង្កឲ្យមានភាព ភ្ញាក់ផ្អើល នោះគឺកើតឡើង នៅចំណុចមុខ ហាងយីហោ(Smile) ដែលស្ថិតក្នុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
តាមផ្លូវលេខ១៣ ។
តាមអ្នកដែលបាន ឃើញហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត ពីរគ្រឿង បើក ដេញបុកគ្នា ធ្វើឲ្យផ្អើល ប្រជាពលរដ្ឋរស់នៅក្នុង រាជធានី ភ្នំពេញនោះគឺ រថយន្តស៊េរី ទំនើប ម៉ាកកាមរី ហៃប៊្រីក ពណ៌ស ពាក់ស្លាក លេខបណ្តោះអាសន្ន 5703 ក្នុងនោះជិះគ្នា ២នាក់ គឺស្រី្ត វ័យប្រហែល២០ ឆ្នាំម្នាក់និង ប្រុសម្នាក់ អាយុប្រហែលគ្នា បានបើកដេញបុក រថយន្តមួយ គ្រឿងទៀត ម៉ាកលុច្សស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2l-2039 បើកបរដោយមនុស្ស ស្រីវ័យប្រមាណ ២០ ឆ្នាំដែលជាអ្នកបើក។
ប្រភពដដែល បានបន្តប្រាប់ អ្នកសារព័ត៌មានថា ក្នុងនោះគេស្គាល់ច្បាស់ថា ជា ពិធីការិនី ប្រចាំ ស្ថានីយ៍ទូរទស្សន៍ មួយ គឺកញ្ញា ជីជី ក្នុងហេតុការណ៍នោះ បណ្តាលឲ្យ មានអ្នកមានគ្រោះថ្នាក់មនុស្ស៣នាក់ អ្នកបើកបររថយន្តលុច្សស៊ីស១នាក់ និងពីរនាក់ទៀត គឺនាងខ្ទើយដើរតាមដងផ្លូវ និងប៉ះម៉ូតូកង់បី បណ្តាល ឲ្យខូចខាត់ផងដែរ។ក៍ប៉ុន្តែពិធីការិនីជីជី បានបដិសេធថា នាងមិនបាន ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីពាក់កណ្តាលយប់ថ្ងៃទី២០ ខែ មិថុនានោះទេ។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺរថយន្តបង្ក ទាំង២គ្រឿង បានបើកដេញបុកគ្នា យ៉ាងលឿន តាមបណ្តោយផ្លូវត្រសក់ ផ្អែម ក្នុងទិសដៅពីត្បូង មកជើង លុះមកដល់ផ្សារថ្មី រថយន្តក៏បានបត់ស្តាំ ទៅកើតតាមផ្លូវលេខ ១៣៦ លុះទៅដល់ចំណុកកើតហេតុ ខាងលើក៏បត់ តាមផ្លូវលេខ១៣ទៅត្បូងវិញ ដោយសារតែ បើកលឿនពេកទើបទប់ចង្កូត មិនទាន់បណ្តាលឲ្យបុកនាងខ្ទើយ ២នាក់ ប៉ើងទៅខ្ទប់និងជញ្ជាំងកញ្ចក់យីហោ Smile បណ្តាលជ្រុលទៅបុករថយន្ត CRV និងកងបី ដែលចតនៅស្ងៀម និងបុកបែកកញ្ចក់រង របួសស្រាល២នាក់ នៅនិងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ គឺគេឃើញមានសមត្ថកិច្ច មូលដ្ឋានចុះទៅដល់ផងដែរ បន្ទាប់មកខាង ភាគីបង្ក ហេតុបានទូរស័ព្ទឲ្យបក្សពួកមកចេញមុខ តាំង ឬកពារកោងកាច កាង យករថយន្ត និងរំដោះគ្នីគ្នា ដែលរងរបួសយកទៅមន្ទីរពេទ្យ ។
បច្ចុប្បន្នរថយន្តបង្ក ហេតុត្រូវបាននគរបាល យកទៅធ្វើការរក្សា ទុកនៅអធិការដ្ឋាន នគរបាលចរាចរណ៍ ក្រុងភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS