From sabayបាត់មុខប្រមាណ២ឆ្នាំ នាង វ៉ាង ស្រីណូ
បានបង្ហាញវត្តមាននៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍តារាសម្តែង សុក សោភា
កាលពីយប់មិញ និងស្រាប់តែទទួលបានប្រផ្នូលថាជិតដល់គូ។

ជាមួយសម្លៀកបំពាក់ឈុតពណ៍ស្វាយ គេសម្គាល់ឃើញថា វ៉ាង ស្រីណូ
រាងមានព្រលឹងជាងមុនច្រើន ព្រោះតែដងខ្លួនរាងមូលតិល
ផ្ទុយពីការលេចឮពីមុនថានាង មានជំងឺជាប់ខ្លួន គឺជំងឺមហារីកសុដន់ធ្ងន់ធ្ងរ។
បើទោះជាបានបង្ហាញខ្លួនជាថ្មីកាលពីយប់មិញ ប៉ុន្តែដំបូងឡើយហាក់មានការចាប់អារម្មណ៍តិចនៅឡើយ។ ប៉ុន្តែក្រោយមកបន្តិចក្រសែភ្នែកជាច្រើនគូបានចោលទៅរកវេទិកា បំណងរកមើលតារាស្រីម្នាក់នេះ ក្នុងពេលដែលលោក យូឌីស្កូ និយាយពីឈ្មោះរបស់នាង គឺក្នុងវេលាដែលកូនកំលោះកូនក្រមុំ គឺលោក សុខ សោភា និងភរិយា បានប្រារព្ធកម្មវិធីបោះបាច់ផ្កាស្វែងរកអ្នកដល់គូបន្ទាប់ដែលនេះ ជាទម្លាប់របស់បរទេស ឥឡូវឆ្លងមកដល់កម្ពុជាជាបណ្តើរៗ។
បន្ទាប់លោក យូឌីស្កូ រាប់ដល់បី អ្នកនាង ស៊ូ ហ្សារីណា ភរិយាលោក ស៊ុក សោភា ដែលឈរបែរខ្នងមករកភ្ញៀវកិត្តិយសពីលើវេទិកានោះ បានបោះបាច់ចុះមកក្រោម ស្របពេលអ្នកនៅខាងក្រោមដែលគេឃើញសុទ្ធតែជាសិល្បការិនី មានដូចជា កញ្ញា អាលីយ៉ា តូតា វ៉ាង ស្រីណូ ជាដើមនោះ បានប្រញាយគ្នាចាប់យក ហើយទីបំផុតត្រូវបានទៅលើ កញ្ញា វ៉ាង ស្រីណូ ដែលឱបបាច់ផ្កាសើចស្ញាញបង្ហាញភាពរីករាយ។ តាមទំនៀមបរទេស គឺថាអ្នកទទួលបានបាច់ផ្កានេះ ពីកូនក្រមុំក្នុងពិធីមង្គលការ នឹងជាអ្នកត្រូវចូលរោងជ័យបន្ទាប់។
យ៉ាងណាក៏ដោយ កញ្ញា វ៉ាង ស្រីណូ ដែលជាអ្នកចាប់បានបាច់ផ្កាមង្គលនេះ មិនបាននិយាយអ្វីពាក់ព័ន្ធនឹងការជិតដល់គូទេ ក្រៅពីអារម្មណ៍រំភើបរបស់ខ្លួនឡើយ។ វ៉ាង ស្រីណូ និយាយថា ” ខ្ញុំសប្បាយចិត្តណាស់បង ខ្ញុំចូលរួមមង្គលការគេច្រើនណាស់ហើយ ប៉ុន្តែទើបតែចាប់បានបាច់ផ្កានេះជាលើកទី១ប៉ុណ្ណោះ ខ្ញុំសប្បាយ សប្បាយមែនទែន…”។ ឧទានប្រយោគខ្លីប៉ុណ្ណេះ វ៉ាង ស្រីណូ ក៏កាន់បាច់ផ្កាដើរចុះសំដៅមកតុអាហារវិញ មុនពេលវិលត្រឡប់ម្តងទៀត ទទួលយកអាំងប៉ាវ សម្រាប់ការចាប់បានបាច់ផ្កាមង្គលពីម្ចាស់កម្មវិធី តាមរយៈលោក យូឌីស្កូ ដែលមុននេះ លោក យូឌីស្កូ និយាយថាក្នុងបាច់ផ្កាមានលុយ១០០ដុល្លារ។
នេះអាចនិយាយបានថា គឺជាការបង្ហាញខ្លួនលើកទីមួយហើយ ក្នុងកម្មវិធីជំនួបសិល្បៈ ខណៈកម្មវិធីស្រដៀងគ្នានេះមុនៗ តារាម្នាក់នេះ រមែងលាក់ខ្លួនបន្ទុំសាច់ឡើងធាត់ស្ទើរមូលតិលមិនខ្ចីអើពើសោះនោះ រហូតដល់មានពាក្យចចាមអារ៉ាម ថានាងកើតមហារីកសុដន់ធ្ងន់ធ្ងរសម្រាក ព្យាបាលនៅវៀតណាម និងថាបន្តទៅអាមេរិកទៀត ស្របពេលដែលមិត្តភ័ក្ដិសិល្បៈខ្លះកើតក្តីបារម្ភជំនួសឆ្លេឆ្លាសួរ គេឯងពេញទឹកពេញដី។ ទោះយ៉ាងណាពាក្យចចាមអារ៉ាមទាំងនោះសន្មត់ថាសាបរលាបចប់សព្វគ្រប់ត្រឹមយប់មិញនេះ ខណៈពេលនាង វ៉ាង ស្រីណូ លេចវត្តមានទាំងសម្ផស្សនៅផូរផង់ភ្លឺថា ព្រមទាំងមានព្រលឹងទ្រលុកទ្រលន់យ៉ាងនេះ៕