Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

អូបាម៉ា ផ្តល់មេដាយ កិត្តិយសដល់ មេដឹកនាំអ៊ី ស្រាអែល

E-mail Print PDF
www.dap-news.com
វាស៊ីនតោន៖ តាមសារព័ត៌មានChannel News Asia បានឲ្យដឹងនៅ ព្រហស្បតិ៍ ទី១៤ ខែ មិថុនា ឆ្នាំ២០១២ ថាលោកបារ៉ាក់ អូបាមា ប្រធានាធិបតីអាមេរិកបាន កោតសរសើរលោក ប្រធានាធិបតីអ៊ីស្រាអែល លោកស៊ីមន ប៉ែរែស (Shimon Peres)កាលពីថ្ងែពុធម្សិលមិញ ខណៈលោកផ្តល់ ទទួលរង្វាន់កិត្តិយស ខ្ពស់បំផុតរបស់ អាមេរិកជារដ្ឋបុរស អ៊ីស្រាអែល ជូនលោក ពេរែស។

លោក អូបាម៉ា បានធ្វើជាម្ចាស់ផ្ទះក្នុងពិធីទទួលទានអាហារពេលល្ងាចជាមួយលោកពេរែស ក្នុងនោះរួមមាន លោក ប៊ីល គ្លីនតុន អតីតប្រធានាធិបតីអាមេរិកផងដែរដើម្បីបង្ហាញពីទំនាក់ ទំនង យ៉ាងជិតស្នទ្ធរវាង អាមេរិក និងអ៊ីស្រាអែល។
លោក អូបាម៉ា បានថ្លែងមុនពេលលោកប្រគល់មេដាយថ្នាក់ប្រធានាធិបតីតំណាងសេរីភាពថាយើងមាន កិត្តិយស ណាស់នៅរាត្រីនេះ ហើយយើងជាមិត្តភក្តិដ៏ល្អនឹងគ្នាហើយទំនាក់ទំនង រវាងយើងទាំងពីរគ្មាន ថ្ងៃប្រេះឆា ឡើយជាពិសេសទំនាក់ទំនងរវាងអាមេរិកនិងអ៊ីស្រាអែល មានចាប់តាំងពីសម័យលោកប្រធានាធិបតី អាមេរិកJohn F. Kennedy ក្នងឆ្នាំ១៩៦០មកម្ល៉េះ។
ក្នុងពេលនោះលោកពេរែសក៏បានថ្លែងផងដែរថា ប្រជាជនអ៊ីរ៉ង់មិនមែនជាសត្រូវរបស់យើង ទេតាមពិតទៅមេ ដឹកនាំនាពេលបច្ចុប្បន្នទេជាសត្រូវពិតប្រាកដ ហើយប្រទេសអ៊ីរ៉ង់គឺជា គ្រោះ ថ្នាក់ដល់សន្តិភាព ពិភពលោកទាំងមូល។
លោកអូបាម៉ាបានស្វាគមន៍លោកពេរែសនៅសេតវិមាន ស្របពេលក្រុមមន្ត្រីអាមេរិកសង្ឃឹម ថាអាចរារាំងអ៊ីស្រា អែលមិនមិនឲ្យវាយប្រហារទៅប្រទេសអ៊ីរ៉ង់ដោយសារកម្មវិធីនុយក្លែអ៊ែ៕