TEHGRAN: មន្ត្រីច្បាប់ប្រចាំប្រទេសអ៊ីរ៉ង់ បានលើក
ឡើងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី២០ ខែឧសភា
ឆ្នាំ២០១២កន្លងទៅនេះ ដោយបានស្នើសុំឲ្យ សមាជិកអចិន្ត្រៃយ៍របស់
ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ រួមទាំងប្រទេសអាឡឺម៉ង់
ដែលហៅកាត់ថា P5+1
គួរគោរពសិទ្ធិក្នុងការផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់
ក្នុងពេលរៀបចំកិច្ចប្រជុំនាពេលខាងមុខ។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២ បានឲ្យដឹងដោយលើកឡើងនូវសំដីរបស់មន្ត្រីច្បាប់រូបនេះថា អ៊ីរ៉ង់សូមព្រមានចំពោះ P5+1 ក្នុងការគោរពសិទ្ធិរបស់ប្រជាជាតិ អ៊ីរ៉ង់ ដោយយោងតាមគោលការណ៍របស់សន្ធិសញ្ញា ដែលបានចុះហត្ថលេខារួមគ្នា។
លោកបានបន្តដោយទាមទារឲ្យបណ្តាប្រទេសលោកខាងលិច បោះបង់យុទ្ធសាស្ត្រ នៃការបោកប្រាស់គាបសង្កត់ប្រទេសអ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងបង្ហាញប្រតិកម្មភ្លាមៗ ឆ្លើយតប ចំពោះការដាក់សម្ពាធរបស់បរទេស មកលើប្រទេសនេះ។
ជាមួយគ្នានេះដែរ លោក បានទាមទារមហាអំណាចពិភពលោក បញ្ឈប់ការដាក់សម្ពាធទៅលើប្រទេស អ៊ីស្រាអែល ហើយគួរតែផ្លាស់ប្តូរគោលនយោបាយក្នុងការប្រឆាំងប្រទេសនេះ។ គូរបញ្ជាក់ថា មហា អំណាចពិភពលោក និងប្រទេសអ៊ីរ៉ង់ នឹងរៀបចំកិច្ចចរចាសាជាថ្មីម្តងទៀតទាក់ទងទៅនឹងកម្មវិធីនុយក្លេ អ៊ែរ ក្នុងទីក្រុង បាដាដ ប្រទេស អ៊ីរ៉ាក់ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២ខាងមុខ៕