Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

នៅ​ខ្មែរ​ក៏​តម្រង់​ជួរ​ទិញ The New iPad​ដែរ!

featured,
ព្រឹក​មិញ​នេះ អ្នក​និយម​គាំទ្រ​ផលិតផល​ Apple បាន​តម្រង់​ជួរ​គ្នា​យ៉ាង​កកកុញ​ដើម្បី​ទិញ​ផលិតផល​បច្ចេកវិទ្យា​ដ៏​ ទំនើបTablet របស់​Apple ជំនាន់​ក្រោយ​គឺ​ The New iPad នៅ
ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ស្រប​ពេល​វេលា​គ្នា​ទៅ​នឹង​បណ្តា​ប្រទេស​ទាំង ២៣ ផ្សេង​ទៀត នៅ​ជុំវិញ​ពិភពលោក​ដែល​ The New iPad បាន​ចេញ​ដាក់​លក់​ជា​ផ្លូវ​ការ​ដើម្បី​បម្រើ​ទីផ្សារ​និង​ការ​ទន្ទឹង​រង់ចាំ ​របស់​អ្នក​ប្រើប្រាស់។
កញ្ញា ​ឯក អមរិតា ជាមនុស្ស​ដំបូង​គេ​បង្អស់​ដែល​បាន​កាន់​ប្រើប្រាស់​ The New iPad បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា អ្វី​ដែល​ជា​ការ​ទន្ទឹង​រង់ចាំ​ជា​យូរ ឥឡូវ​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ “ខ្ញុំ​បាន​តាំង​ចិត្ត​ហើយ​ថា នៅពេល​ដែល​ឧបករណ៍​ដ៏​ទំនើប​នេះ​មក​ដល់​ស្រុក​ខ្មែរ​ភ្លាម​នឹង​ទិញ​យក​ទៅ​ ប្រើ​តែ​ម្តង”។ រិតា បញ្ជាក់​​បន្ថែម។
ប្រកប​ដោយ​ទឹក​មុខ​រីករាយ​ បង្កប់​ដោយ​ស្នាម​ញញឹម ​ខណៈ​ពេល​កំពុង​កាន់ The New iPad នៅ​ជាប់​នឹង​ដៃ​យុវនិស្សិត​ មៀន ពន្លឺ​ ឲ្យ​ដឹង​ថា៖ “ខ្ញុំ​បាន​ដឹង​ថា The New iPad នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ ដូច្នេះ​ខ្ញុំ​បាន​ឈរ​ចាំ​តាំង​ពី​ព្រឹក​ជាមួយ​មនុស្ស​ម្នា​ដទៃ​ទៀត ដើម្បី​បាន​ទិញ​ឧបករណ៍​ដ៏​ទំនើប​នេះ​យក​ទៅ​ប្រើប្រាស់។ ជាមួយ​ឧបករណ៍​នេះ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ និង​រួម​ជាមួយ​ប្រជាជន​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​ដែល​កំពុង​ប្រើប្រាស់ The New iPad”។
ចំណែក​យុវតី​ដ៏​ស្រស់​ស្អាត​ដែល​កំពុង​តែ​ ឈរ​តម្រង់​ជួរ​ទិញ​ មុនិក ប្រាប់​ថា ព្រឹត្តិការណ៍​នេះ​ពិត​ជា​គួរ​ឲ្យ​រំភើប​ខ្លាំង​ណាស់ និង​មាន​អារម្មណ៍​អន្ទះសា​ចង់​ប្រើប្រាស់​មែន​ទែន។ កញ្ញា បន្ត​ថា៖ “កាល​ដែល​ប្រជាជន​ខ្មែរ​ជា​ច្រើន​មក​កកកុញ​និង​តម្រង់​ជួរ​គ្នា​យ៉ាង​ច្រើន​ បែប​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​ក៏​ជា​​អ្នក​គាំទ្រ ​ផលិតផល Apple ជា​ពិសេស The New iPad នេះ​ដែរ។
លោក Houv Boram ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន iOne ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់​មុខ​ផលិតផល Apple មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ឲ្យ​ដឹង​ថា លោក​ពិត​ជា​រីករាយ​ ពេល​ដែល​ដែល​ឃើញ​ប្រជាជន​ខ្មែរ​ជា​ច្រើន​​នាក់​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​ ដើម្បី​ចាំ​ទិញ​ឧបករណ៍​ដ៏​ទំនើប The New iPad នេះ។ លោក​បន្ត​ថា អ្នក​ខ្លះ​មក​តាំង​ពី​ព្រឹក​ម៉ោង ៦ ម៉ោង ៧ ឈរ​រង់ចាំ​​​ ដើម្បី​ក្លាយ​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​ កម្ពុជា។
លោក​បញ្ជាក់​ថា The New iPad នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផលិតផល​ដែល​ប្រកប​ដោយ​លក្ខណៈ​សម្បត្តិ​យ៉ាង​ អស្ចារ្យ​ រួម​ជាមួយ​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ដែល​អាច​ផ្ដល់​ភាព​រីករាយ​ ក្នុង​ការ​បំពេញ​កិច្ចការងារ​ផ្សេងៗ​កាន់​តែ​ល្អ​ប្រសើរ​និង​ងាយស្រួល។