ផ្សាយក្នុងផ្នែក ព័ត៌មានកម្សាន្ត ដោយ khem.borin កាលពី 2 days ago 20 Comments
តារាភាពយន្តល្បីឈ្មោះ Jackie Chan
វ័យ ៥៨ ឆ្នាំដែលភាគច្រើនគេហៅលោកថា ឈិន
ឡុងនោះបានប្រកាសនៅក្នុងកម្មវិធី Cannes Film Festival
កាលពីពេលថ្មីៗនេះថាលោកសម្រេចចិត្តលាលែងពីការថតភាព
យន្តវ៉ៃតប់ ។
មូលហេតុចម្បងដែល Jackie Chan លាលែងពីការសម្តែងភាពយន្តវ៉ៃតប់នេះ លោកបានបកស្រាយថាគឺមកពីអាយុរបស់លោក។ លោក ឈិន ឡុង បាននិយាយថា លោកមានអារម្មណ៍ថាចាស់ពេកទៅហើយក្នុងការធ្វើឲ្យមានភាពទាក់ទាញ ដូចពីមុន។ លោកនិយាយទៀតថា ភាពយន្តដែលចេញក្នុងពេលឆាប់ៗនេះមានចំណងជើង Chinese Zodiac គឺជាភាពយន្តវ៉ៃតប់ចុងក្រោយរបស់លោក។ “ខ្ញុំមិនមែននៅក្មេងទៀតទេ។ ខ្ញុំពិតជាអស់កម្លាំង និង ហត់នឿយណាស់” លោក ឈិន ឡុង និយាយ។
លោក ឈិន ឡុង បានបង្ហាញទស្សនៈថាលោកមិនពេញចិត្តចំពោះកម្រិតនៃអំពើហិង្សានៅ ក្នុងភាពយន្តបច្ចុប្បន្ននោះទេ។ “ពិភពលោកពេលនេះដូចជាសម្បូរអំពើហិង្សាពេកហើយ។ វាដូចជាពិបាកនិយាយណាស់ ខ្ញុំចូលចិត្តវ៉ៃគ្នា ខ្ញុំចូលចិត្តសកម្មភាព តែខ្ញុំមិនចូលចិត្តអំពើហិង្សានោះទេ”។
តារាជើងចាស់ រូប នេះបន្ថែមទៀតថា “ខ្ញុំមិនគ្រាន់តែចង់ក្លាយជាតួអង្គវ៉ៃតប់តែមួយមុខនោះទេ តែខ្ញុំក៏ចង់ក្លាយជាតារាសម្ដែងដ៏ពិតប្រាកដម្នាក់។ ខ្ញុំមិនចង់ឲ្យទស្សនិកជនស្គាល់ខ្ញុំថាជាតួដែលគ្រាន់តែចេះ កំប្លែង និង វ៉ៃតប់នោះទេ តែខ្ញុំនឹងព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឲ្យទស្សនិកជនស្គាល់ថានរណាជា Jackie Chan ពិតប្រាកដ”។
បើឈិន ឡុងចូលនិវត្តន៍ពីភាពយន្តវ៉ៃតប់ទៅហើយ តើទៅថ្ងៃអនាគតនឹងមានតារាចិនរូបណាអាចលេចធ្លោដូចលោកបានដែរឬ ទេ? ចុះប្រិយមិត្តយល់យ៉ាងណាចំពោះការសម្រេចចិត្តរបស់លោក ឈិន ឡុង?







