Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

របៀប​ដាក់​Password លើ​Folder

 ឯកសារ ឬ​ទិន្នន័យ​មួយ​ចំនួន​ពិត​ជា​មិន​អាច​ឲ្យ​អ្នក​ទីពីរ ណា​ម្នាក់​អាច​មើល​បាន​ទេ ដូច្នេះ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​ចាត់​វិធានការ​​​​ដាក់​លេខ​ សម្ងាត់(Password)​ លើ​Folder ​ដើម្បី​រក្សា​Privacy របស់​ខ្លួន។ ការ​ចាក់​សោ​លើ​Folder មាន​ច្រើន​វិធី ប៉ុន្តែ​សម្រាប់​លេខ​នេះ Naktakhmerសូម​លើក​យក​ការ​ដាក់​Password ដោយ​ប្រើ​កម្មវិធី​WinRar/WinZip។

ចង់​ដឹង​ធ្វើ​របៀប​ម៉េច តាមដាន និង​អនុវត្តន៍​ទាំង​អស់​គ្នា៖
ជំហាន​​ទី​១៖ ដំឡើង​កម្មវិធី​WinRar/WinZip លើ​ម៉ាស៊ីន​របស់​អ្នក។
ជំហាន​​ទី​២៖ Right Click លើ​Folder ឬ​បង្កើត​Folder ថ្មី (ដោយ​គ្រាន់​តែ​ចុច​Right Click>New> Folder)> Add to archive…

ជំហាន​​ទី​៣៖ វា​នឹង​លោត​ផ្ទាំង​Windows ថ្មី​មួយ បន្ទាប់​មក​ទៀត​ សូម​ចុច​លើ​Tab “Advanced” > Set password…
ជំហាន​​ទី​៤៖ Windows ថ្មី​មួយ​ទៀត​ឈ្មោះ​ថា «Archiving with password» លោត​ឡើង​ ដោយ​ទាមទារ​ឲ្យ​អ្នក​វាយ​បញ្ចូល​លេខ​សម្ងាត់(Enter password) និង​វាយ​លេខ​សម្ងាត់​ឡើង​វិញ​ដើម្បី​ផ្ទៀងផ្ទាត់​(Reenter password for verfication) >OK ជា​ការ​ស្រេច។

***ចំណាំ៖ កុំ​ភ្លេច​Tick លើ​ជម្រើស​ Encrpt file names (សូម​មើល​ត្រង់​កន្លែង​ដាក់​សញ្ញា​ព្រួញ​ក្នុង​រូប)
ជំហាន​​ទី​៥៖ ក្រោយ​ពី​ជំហាន​ទាំង ៤​ខាង​លើ​ចប់​សព្វ​គ្រប់​ហើយ សូម​ចុច​ប៊ូតុង OK នោះ​បញ្ជាក់​ថា​Folder ដែល​អ្នក​ចង់​ដាក់​Password នោះ​ដាក់​បាន​សម្រេច​ហើយ។​
សាក​ល្បង​បើក​ឈ្មោះ​Folder ដែល​អ្នក​បាន​ដាក់​Passwordរួច។ ពេល​Double Click Folder នោះ​វា​នឹង​ទាមទារ​ឲ្យ​អ្នក​វាយ​បញ្ចូល​លេខ​សម្ងាត់​ដើម្បី​បើក។
ពេល​Password វាយ​ត្រូវ​អ្នក​អាច​បើក​Folder ដោយ​បង្ហាញ​បែប​នេះ
***ក្នុង​ករណី​លេខ​សម្ងាត់​ដែល​អ្នក​វាយ​បញ្ចូល​មិន​ត្រឹម​ត្រូវ វា​នឹង​លោត​Msgbox មួយ​បញ្ជាក់​ថា​លេខ​សម្ងាត់​នេះ​ពុំ​ត្រឹម​ត្រូវ​ទេ។
ករណី​វាយ​លេខ​សម្ងាត់​ខុស
***បញ្ជាក់៖ ករណី​ដាក់​Password ឲ្យ​Folder នេះ​គ្រាន់​តែការពារ​ការ​បើក​ពី​ជន​ទី​ពីរ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​អាច​លុប​បាន​ដូច​ធម្មតា​​(ព្រោះ​ករណី​លុប​មិន​បាន​ទាមទារ​ Password អ្វី​ទាំង​អស់។