Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ផ្លែក​ ផ្លែក ផ្លែក ផ្លែក

ផ្លែកៗ

ធ្មេញ​ចំពើស ​មាន​មន្ត​ស្នេហ៍?​​ 

ធម្មជាតិ​ផ្ដល់​ឲ្យ​មិន​ស្មើគ្នា​ទេ​ មាន​អ្នកខ្លះ​រូបរាង​សង្ហា ​ឬ​ស្អាត​​មក​ស្រាប់​តែ​​ម្ដង។ ​មាន​ចំណុច​ពិសេសៗ​ ​ជា​ច្រើន​ ដែល​ធ្វើ​មនុស្ស​ ខុស​ៗ​គ្នា​។ ចំណុច​១​ ដែល​គេ​ ​សង្កេត​​ឃើញ​នោះ​ គឺ​ មនុស្ស​ប្រុស ឬ​ស្រី​ណា​ ដែល​មាន​ធ្មេញ​ចំពើស​ ​គេ​ថា​ មាន​មន្ត​ស្នេហ៍។​​ តើ​នេះ​ជា​ការ​ពិត​​ឬ​​?
រាង​តូច​ច្រឡឹង ​សម្បុរ​ស​កូន​កាត់​ចិន​ ញញឹម​ស្រស់​អម​ដោយ​ធ្មេញ​ចំពើស​ ​កញ្ញា​ លក្ខណា និស្សិត​សាកលវិទ្យាល័យ​ ភូមិន្ទ​វិចិត្រ ​សិល្បៈ បាន​ឲ្យ​ដឹង​ថា​ ធ្មេញ​របស់​កញ្ញា ដុស​មក​តាំង​​ពី​កំណើត​ម្ល៉េះ ហើយ​កាល​ពី​នៅ​ក្មេង​ៗ ​ក៏​ចង់​ទៅ​តម្រង់​ឲ្យ​​ស្មើ​ដែរ​ ប៉ុន្តែ​ត្រូវ​​ម្ដាយ​​ឃាត់​ និង​ មិត្តភ័ក្ដិ​បាន​ប្រាប់​ថា​ គេ​មាន​តែ​ចង់​បាន​ធ្មេញ​បែប​នេះ​​។​ ចំពោះ​ធ្មេញ​ចំពើស ​មាន​មន្ត​ស្នេហ៍ ​ឬ​អត់​នោះ ​កញ្ញា​បាន​បន្ថែម​យ៉ាង​នេះ​ថា​ “ខ្ញុំ​មិន​ដឹង​យ៉ាងម៉េច​ទេ ​ប៉ុន្តែ​ឃើញ​ទាំង​មិត្តភ័ក្ដិ ​និង​អ្នក​ស្គាល់​គ្នា​សរសើរ​ថា​ ស្អាត​មែនទែន​”​។

ស្រប​នឹង​កញ្ញា​ខាង​លើ​ កញ្ញា នីការ​ និស្សិត​ឆ្នាំ​ទី​ ០៣​ ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ​ នៅ​សាកលវិទ្យាល័យ​ ជាតិ​គ្រប់​គ្រង​​ បាន​ឲ្យ​ដឹង​ថា ​អ្នក​មាន​​ធ្មេញ​ចំពើស​មើល​ទៅ​ ស្អាត​មែនទែន ​ត្រង់​ចំពើស​នោះ​តែ​ម្ដង​ ដូចជា​ទាក់​ភ្នែក​​​ខ្លាំង​ណាស់​ ប៉ុន្តែ​បើសិនជា​អ្នកនោះ​សម្បុរ​ស មើល​ទៅ​ស្អាត​ជាង​មនុស្ស​សម្បុរ​ខ្មៅ​ដាច់​តែ​ម្ដង​។ ឃើញ​គេ​ស្អាត​ មិន​មែន​មិន​ចង់​បាន​នោះ​ទេ​ ​កញ្ញា​នីការ​ បន្ថែម​យ៉ាង​នេះ​ថា ​”ចង់​ធ្វើ​ធ្មេញ​យ៉ាង​នេះ​ដែរ​ តែ​ខ្លាច​ដាក់​ទៅ​មិន​សម​ដូច​គេ​”​។

ឆ្លង​កាត់​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជា​ច្រើន ​យុវជន​​សូរ សុ​ជា​ និស្សិត​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាន​អះអាង​ថា​​ ពិត​ជា​​យ៉ាង​នេះ​មែន​ហើយ។ សុជា​ បន្តថា​ ​អ្នក​មាន​ធ្មេញ​ចំពើស​ ពេល​ញញឹម​ដូចជា​មាន​ភាព​ទាក់ទាញ​អ្វី​ម្យ៉ាង ​ខុសប្លែក​ពី​មនុស្ស​ធម្មតា​ និយាយ​រួម​គឺ​មាន​មន្ត​ស្នេហ៍​តែ​ម្ដង​។​ ទោះជាយ៉ាងណា​ ក៏​​មិនមែន​ឲ្យ​​តែ​ចំពើស​ស្អាត​ទាំងអស់​នោះ​ទេ​។ យុវជន ​សូរ សុ​ជា​ បាន​បន្ថែម​ថា​ ការ​ពិត ​មិន​ថា​បុរស​ឬ​នារី​ទេ​ មាន​ធ្មេញ​ចំពើស​ស្អាត​ខ្លាំង​ណាស់​ ប៉ុន្តែ​វា​អាស្រ័យ​តាម​ទម្រង់​មុខ​ដែរ​។
ផ្ទុយ​ពី​នាក់​ទាំង​បី​ខាង​លើ​ យុវជន​ ​ប្រាក់​ ស៊ីថា​ និស្សិត​ផ្នែក​ ពាណិជ្ជកម្ម​ ​​​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង បាន​ឲ្យ​ដឹង​ថា​ ​សម្រាប់​ប្អូន​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ ដោយ​សារ​មើល​ទៅ​ឃើញ​ ធ្មេញ​ប្រជ្រួស​គ្នា​បែប​នេះ​ ដូចជា​មិន​ចាប់​អារម្មណ៍​​តែ​ម្ដង​។ ស៊ី​ថា បាន​ប្រៀបធៀប​ យ៉ាង​នេះ​ថា​ ធ្មេញ​ចំពើស​បើ​ធៀប​ធ្មេញ​រាបស្មើ​ចាញ់​ដាច់​តែ​ម្ដង​”។
យោង​តាម​គេហទំព័រ​ក្រៅ​ប្រទេស​មួយ​​ បាន​ឲ្យ​ដឹង​ថា​ នៅ​ប្រទេស​ជប៉ុន ​​ធ្មេញ​ចំពើស​បែប​នេះ​​កំពុង​ពេញ​​និយម​ ហើយ​​យុវនារី​ ​ហ៊ាន​ចំណាយ​លុយ​រាប់​រយ​ដុល្លារ​ដើម្បី​ធ្វើ​ធ្មេញ​បែប​នេះ​ទៀត​ផង​។ ​សម្រាប់​នៅ​ភ្នំពេញ​វិញ​ ហាង​​ដាក់​ធ្មេញ​មួយ​ចំនួន​​ ធ្វើ​ធ្មេញ​ចំពើស មាន​​តម្លៃ​​​ប្រហែល​ ១០​ដុល្លារ​ប៉ុណ្ណោះ​។ ចុះ​​មិត្ត​យុវវ័យ​វិញ​ យល់​យ៉ាង​​ណា​​ដែរ?

ស្រោច​ទឹក​ខ្នាត​យក្ស​ ម្ដង​ជាង​១​ពាន់​នាក់ Trackback

ថ្ងៃ​ទី​៣​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ ខ្មែរ​ដែល​ត្រូវ​ជា​ថ្ងៃ​វារៈ​​ឡើង​ស័ក្ដិ​ នៅ​វត្ត​សុវណ្ណ​មុនីសាគរ​ ហៅ​វត្ត​សំរោង​អណ្ដែត​ ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ បាន​រៀបចំ​ពិធី​ស្រោច​ទឹក​ ខ្នាត​ធំ​១​ដោយ​ប្រើប្រាស់​ឡាន​ទឹក​ចំនួន​៣​គ្រឿងស្រោច​ទឹក ​លើក​រាសី​ ​ជូន​ដល់​ពុទ្ធបរិស័ទ​ ចំណុះ​ជើង​វត្ត​ប្រមាណ​ជាង​១​​ពាន់​នាក់​។
មុន​នឹង​ធ្វើការ​ស្រោច​ទឹក​ជូន​ដល់​ ពុទ្ធបរិស័ទ ព្រះ​ចៅ​អធិការ​វត្ត​សំរោង​អណ្ដែត​ ព្រះ​នាម​ ព្រះ​សក្យវង្ស​ រ័ត្ន សារឿន បាន​មាន​ថេរដិកា​ថា ការ​ស្រោច​ទឹក​​នេះ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​​ឆ្នាំ​ នៅ​ថ្ងៃ​វារៈ​ឡើង​ស័ក្ដិ​។​ ការ​ស្រោច​នេះ​ដើម្បី​រំដោះ​គ្រោះ និង​លើករាសី​ជម្រះ​ឧប​ទ្រុប​​ចង្រៃ​នៅ​ឆ្នាំ​ចាស់​ ជា​ពិសេស​ គឺ ព្រះ​អង្គ​បាន​បួងសួង​សុំ​ពរ​ពី​ទេវតា​ឆ្នាំ​ថ្មី​ ប្រទាន​ពរជ័យ សិរីមង្គល​ជូន​​ពុទ្ធបរិស័ទ​ ឲ្យ​ជួប​នឹង​លាភ​សំណាង​ សុខ​សុភមង្គល។​ ក្នុង​ចំណោម​មនុស្ស​ជាង​១​ពាន់​នោះ​គេ​សង្កេត​ឃើញ​ថា​ ភាគច្រើន​ជា​យុវវ័យ​​។

មីស៊ីល​ឥណ្ឌា​អាច​កម្ទេច​ចិន អាហ្វ្រិក​ អឺរ៉ុប​បាន Trackback

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ឥណ្ឌា​គ្រោង​នឹង​បាញ់​សាកល្បង ​មីស៊ីល​​មាន​សមត្ថភាព​នាំ​ក្បាល​​នុយក្លេអ៊ែរ​ប្រភេទ Agni V របស់ ​ខ្លួន ជា​លើក​ដំបូង តែ​គម្រោង​នេះ​ត្រូវ​បាន​លើក​ពេល​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​វិញ ដោយសារ​តែ​នៅ​តំបន់​សាកល្បង មាន​អាកាសធាតុ​មិន​អំណោយផល ពោល​គឺ​មាន​ផ្គរ​រន្ទះ។
មីស៊ីល Agni V (មាន​ន័យ​ថា ព្រះ​អគ្គី) ជា​ប្រភេទ​មីស៊ីល​​មាន​សមត្ថភាព​​នាំ​ក្បាល​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​ឆ្ងាយ​ បាញ់​ឆ្លង​ទ្វីប​ដែល​បាញ់​បាន​រហូត​ដល់​ចម្ងាយ ៥០០០ គីឡូម៉ែត្រ​ឯណោះ។ បើ​យោង​តាម​ផែន​ទី​ បាន​ពី​ប្រភព​អង្គភាព​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វិស័យ​ការពារ​ជាតិ​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា មីស៊ីល​នេះ ​អាច​កម្ទេច​ក្រុង​ប៉េកាំង អាហ្វ្រិក និង​អឺរ៉ុប​ខាង​កើត​​បាន​ទៀត​ផង។
តាម​ផែន​ទី​នេះ​ មីស៊ីល​​ព្រះអគ្គី​  ​អាច​កម្ទេច​ក្រុង​ប៉េកាំង អាហ្វ្រិក និង​អឺរ៉ុប​ខាង​កើត​បាន
មីស៊ីល​ប្រភេទ​ថ្មី​នេះ ហាក់​ដូច​ជា​គំរាម​ដល់​ចិន​បន្តិច ដែល​ប្រទេស​ទាំងពីរ​នេះ​ធ្លាប់​​មាន​​សង្គ្រាម​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ ១៩៦២ ម្ល៉េះ និង​នៅ​តែ​បន្ត​មាន​ជម្លោះ​ព្រំដែន​រហូត​មក​ពេល​បច្ចុប្បន្ន។ បើ​សិន​ការ​សាកល្បង​នេះ​បាន​សម្រេច នោះ​ឥណ្ឌា​នឹង​ក្លាយ​ជា​មហាអំណាច​ធំ​មួយ​ក្នុង​ទ្វីប​អាស៊ី។
យោង​តាម​សម្ដី​របស់​លោក Rahul Bedi អ្នក​វិភាគ​ខាង​វិស័យ​ការពារ​ជាតិ​ម្នាក់ ​នៅ​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា “ខណៈ​ដែល​ចិន​មិន​បាន​គិត​ថា ឥណ្ឌា​ជា​ការ​គំរាម​កំហែង ឬ​គូ​ប្រជែង​របស់​ខ្លួន​នោះ តែ​ផ្ទុយ​ទៅ​វិញ​ ឥណ្ឌា​ពិត​ជា ​មិន​គិត​ដូច​ចិន​នោះ​ទេ [មាន​ន័យ​ថា ចិន​ជា​ការ​គំរាម​កំហែង​របស់​ឥណ្ឌា]។
បើ​ប្រៀប​ធៀប​ចំពោះ​សមត្ថភាព​មីស៊ីល​បាញ់​ឆ្លង​ទ្វីប ឥណ្ឌា​នៅ​ចាញ់​ចិន​ឆ្ងាយ​ណាស់ ដោយ​មីស៊ីល​ចិន​អាច​បាញ់​ដល់​គ្រប់​ទីក្រុង​របស់​ឥណ្ឌា​តាំង​ពី​យូរ​មក​ហើយ។
ដោយ​ឡែក ឥណ្ឌា​មាន​សមត្ថភាព​គ្រប់​គ្រាន់​រួច​ទៅ​ហើយ​ ក្នុង​ការ​កម្ទេច​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​របស់​ខ្លួន តែ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឥណ្ឌា​កំពុង​បង្កើន​ថវិកា​ការពារ​ជាតិ​កាន់​តែ​ច្រើន​ឡើងៗ ​ទៅ​លើ​វិស័យ​យោធា​ ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​របស់​ចិន។ ជាក់ស្ដែង កង​ នាវាចរណ៍​ឥណ្ឌា​បាន​បញ្ជា​ទិញ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់ ​រុស្ស៊ី​កាល​ពី​ដើម​ឆ្នាំ​នេះ ហើយ​ត្រូវ​គេ​រំពឹង​ថា នឹង​ទទួល​បាន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ផលិត​ក្នុង​ជំនាន់​សូវៀត​នា​ពេល​ ឆាប់ៗ​ខាង​មុខ​នេះ។
មីស៊ីល Agni V មាន ៣ កំណាត់ ​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទម្ងន់​ដល់​ទៅ ១,៥ តោន​ឯណោះ ដោយ​មីស៊ីល​ទាំង​មូល​មាន​ទម្ងន់ ៥០ តោន និង​កម្ពស់ ១៧ ម៉ែត្រ និង​ចំណាយ​ទឹក​ប្រាក់​អស់​ជិត ៥០០ លាន​ដុល្លារ​អាមេរិក៕

បុរស​ចាស់​ជាង​គេ​ក្នុង​លោក​​​អាយុ​ប៉ុន្មាន? Trackback

បុរស​ជន​ជាតិ​ជប៉ុន Jiroemon Kimura បាន​ក្លាយ​ជា​បុរស​វ័យ​ចាស់​ជាង​គេ​ ក្នុង​លោក នៅ​ពេល​ដែល​លោក​ធ្វើ​ពិធី​ខួប​កំណើត​គម្រប់​ខួប ១១៥ ឆ្នាំ កាល​ពី​ម្សិល​មិញ​​នេះ ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

លោក Jiroemon Kimura អាយុ ១១៥ ឆ្នាំ ចាស់​ជាង​គេ​បំផុត​ក្នុង​លោក
លោក Kimura កើត​នៅ​​ថ្ងៃ​ទី ១៩ ខែ​ មេសា ឆ្នាំ ១៨៩៧ ត្រូវ​បាន​អង្គការ​ស្រាវជ្រាវ​ជរា​សាស្ត្រ​អន្តរជាតិ​ដែល​សិក្សា​ពី​មនុស្ស​ មាន​អាយុ​វែង ទទួល​ស្គាល់​ថា ជា​បុរស​មាន​អាយុ​វែង​ជាង​គេ​ក្នុង​លោក។
ពេល​អ្នក​សារព័ត៌មាន​សួរ​ថា​ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​អាយុ​វែង​បែប​នេះ លោក​បាន​ឆ្លើយ​តប​ថា លោក​មិន​ដឹង​ច្បាស់​នោះ​ទេ។ លោក​បច្ចុប្បន្ន​មាន​ចៅ ១៤ នាក់ ចៅទួត ២៥ នាក់ និង​ចៅលួត ១៣ នាក់។

ល្បី​ថា​ ថាស​ហោះ​ ចុះ​ក្បែរ​ក្រុង Roswell​ Trackback

កាល​ពី​ឆ្នាំ ១៩៤៧ ធ្លាប់​មាន​លេច​ឮ​ព័ត៌មាន​​ដ៏​កក្រើក​ទាក់​ទង​នឹង​​ ​ថាស​ហោះ​ (UFO)  ម្តង​រួច​ហើយ​ ថា​មាន​ធ្លាក់​នៅ​ក្នុង​ទីក្រុង Roswell នៃ​រដ្ឋ New Mexico សហរដ្ឋ​អាមេរិក។ មាន​សារព័ត៌​មាន​មួយ​ចំនួន​ថែម​ទាំង​បាន​ចុះ​ផ្សាយ​រូប​ភាព​ទាំង​នោះ​ទៀត ប៉ុន្តែ​បញ្ហា​នេះ​ក្លាយជា​​រឿង​ដ៏​ចម្រូង​ចម្រាស់​   ​និង​មន្ទិល​សង្ស័យ ដោយ​សារ​រដ្ឋាភិបាល​អាមេរិក​​ បាន​បិទ​លាក់​រឿង​នេះ​ជិត​ឈឹង​តាំង​ពី​ពេល​នោះ​មក។

មនុស្ស ក្រៅ ភព ត្រូវ បាន ក្រុម វេជ្ជ បណ្ឌិត ពិនិត្យ បន្ទាប់ ពី ថាសហោះ ធ្លាក់ នៅ Roswell ក្នុង ឆ្នាំ ១៩៤៧
គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា​ មាន ថាសហោះ​ (UFO) ពិត ឬ​មិន​ពិត​នោះ​ទេ ​តែ​រហូត​ដល់​ទសវត្ស​ឆ្នាំ ១៩៧០ ​ទើប​មាន​ឯកសារ​ខ្លះ​​ចុះ​ផ្សាយ​​ពី​ការ​ចុះ​ចត​របស់​ UFO នេះ។
បើ​យោង​តាម​សារព័ត៌មាន​អង់គ្លេស Daily Mail ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ បាន​ឲ្យ​ដឹង​ថា នាពេល​ថ្មីៗ​នេះ​ មាន​គេ​ថត​បាន​រូប​ភាព UFO ចុះ​ចត​ម្តង​ទៀត ​ក្បែរ​កន្លែង UFO ​ធ្លាក់​កាល​ពី​ឆ្នាំ ១៩៤៧​ គឺ​​នៅ​ទីក្រុង Roswell ។ រូបភាព​ថត​​នោះ​ ថត​ដោយ​អ្នក​ដំណើរ​តាម​រថយន្ត​ម្នាក់​នៅ​តាម​ផ្លូវ​ Highway។ ប៉ុន្តែ ​មិន​បាន​​បញ្ជាក់​ពី​ពេល​វេលា និង​ទីកន្លែង​នៃ​ហេតុការណ៍​នេះ​នោះ​ឡើយ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​រ៉ាវ​នេះ​បង្ក​ឲ្យ​ភាព​ចម្រូង​ចម្រាស​ជា​ច្រើន​នៅ​ក្នុង​ពិភព​អ្នក​ប្រើ ​ប្រាស់​អ៊ីនធឺណែត។ អ្នក​ប្រើ YouTube ម្នាក់​ដែល​ដាក់​ឈ្មោះ​ថា​ ​​3492crusherdestroyer និយាយ​ថា រូបភាព​នេះ​មិន​ពិត​នោះ​ទេ ដោយសារ​ផ្លាក​សញ្ញា​តាម​ដង​ផ្លូវ​គឺ​ជា​សញ្ញា​ក្នុង​ប្រទេស​អង់គ្លេស មិន​មែន​អាមេរិក​ទេ។ អ្នក​ខ្លះ​ទៀត​ថា វា​ជា​ការ​បច្ចេក​ទេស​ច្នៃ​ប្រឌិត។
សូម​មើល​រូបភាព​៖
UFO ​មាន​ពាក្យ​ពេញ​ថា​ Unidentified Flying Object ដែល​ខ្មែរ​យើង​ច្រើន​ហៅ​ថា​ ថាសហោះ។ ថាសហោះ​នេះ​ ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ ​ដែល​បង្កើត​ឡើង​​មនុស្ស​ក្រៅ​ភព​ផែន​ដី (Aliens)​ ​ហើយ​មិន​ទាន់​មាន​អ្នក​វិទ្យាសាស្ត្រ​​ណា​​​ម្នាក់​អះអាង​ឲ្យ​ប្រាកដ​ថា​មក ​ពី​ភពណា​មួយ​​នោះ​ទេ។ ថាស​ហោះ​ ​អាច​ហៅ​ម្យ៉ាង​ដោយ​ខ្លី​ថា​ ជា​យាន្តអវកាស​របស់​ពិភព​​ក្រៅ​ផែន​ដី។ ក៏​ប៉ុន្តែ​ រដ្ឋាភិបាល​អាមេរិក​ ធ្លាប់​បាន​អះអាង​ថា​ ​មិន​មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា​ មាន​ជីវិត​នៅ​ក្រៅ​ភព​​ផែន​ដី​នោះ​ទេ​ តែ​​ទោះ​ជា​យ៉ាង​ណា​​ ប្រភព​មួយ​ចំនួន​អះអាង​​ដែរថា​ បើ​ទោះ​បី​បច្ចេកវិទ្យា​របស់​មនុស្ស​ផែន​ដី​ទំនើប​យ៉ាង​ណា​ក៏​ដោយ​ ក៏​គេ​សង្ស័យ​ថា​ នៅ​មិន​ទាន់​រក​ឃើញ​ទី​តាំង ឬ​ភព​មួយ​ចំនួន​នៅ​ក្រៅ​ផែន​ដី​ ដែល​អាច​មាន​ជីវិត​រស់​នៅ​ ហើយ​​មាន​អ្វីៗ​ប្លែក​ពី​ភពផែន​ដី​ទៅ​ទៀត។

និស្សិត​​​​​​សោយ​សុខ​​សិច​កណ្តាលផ្លូវ ផ្អើល​​ពិភព​អ៊ីនធឺណិត Trackback

និស្សិត​មួយ​គូ បង្កើត​រឿង​យ៉ាង​ភ្ញាក់​ផ្អើល ​ក្នុង​ពិភព​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន ដោយ​ពួកគេ​សោយ​សុខ​សិច​យ៉ាង​​គឃ្លើន​​នៅ​តាម​កន្លៀត​​ផ្លូវ​សាធារណៈ​ទាំង​កណ្តាល​ថ្ងៃ​ត្រង់ ដោយ ​​ពុំ​បាន​គិត​ពី​ខ្សែ​​ភ្នែក​អ្នក​ដ​ទៃ​នោះ​ឡើយ។ គូ​ស្នេហ៍​ក្តៅ​ខ្លួន​ឆេះ​រោល​​រាល​មួយ​​គូ​នេះ ស្ម័គ្រ​រួម​​រ័ក​​ជាមួយ​គ្នា ​ក្បែរ​បង្អូច​ផ្ទះ​ប្រជា​ពល​រដ្ឋ ហើយ​ត្រូវ​គេ​​លួច​ថត​រូប​បាន​​ទៀត។ ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​បញ្ហា អ្នក​ថត​​និង​បង្ហោះ​រូបភាព​នេះ​ មិន​បាន​ប្រាប់​ពី​ពេល​វេលា និង​ទីកន្លែង​​ពិត​ប្រាកដ​ ដែល​អ្នក​ទាំង​ពីរ​នោះ​​​​​បាន​ប្រព្រឹត្ត​នោះ​ទេ។
តាម​ព្រឹត្តិ​បត្រ​ចេញ​ផ្សាយ​​កាល​ពីឆ្នាំ​២០១១ នៃ​ការ​ស្ទាបស្ទង់​មតិ​របស់​ក្រុមហ៊ុន​​ផលិត​ស្រោម​អនាម័យ​ដ៏​ធំ​ម៉ាក Durex នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ​ដក​ស្រង់​ដោយ​កាសែត ​ភ្នំពេញ​ប៉ុស្តិ៍​ បាន​បង្ហាញ​ថា ​​ចិន​បាន​ក្លាយ​ជា​ប្រទេស​មួយ​មាន​ភាព​ទូលំ​ទូលាយ​ខាង​សម្ព័ន្ធ​ភាព​រួម​ ភេទ។ ​ប្រភព​ដដែល​ បាន​បង្ហាញ​ផង​ដែរ​ថា​ មាន​អត្រា​ដល់​ទៅ ៣៤% ​ ឯ​ណោះ​សម្រាប់​មនុស្ស​ចូល​ចិត្ត​មាន​ដៃ​គូ​រួមរ័ក ច្រើន​ជាង​ម្នាក់​ ខណៈ​ការ​ស្រាវ​ជ្រាវ​នៅ​ឆ្នាំ​២០០៦ គឺ​មាន​អត្រា​តែ ២៨​%​ ប៉ុណ្ណោះ។ ​​ប្រជាជន​ចិន​តែ ៣០% ​ប៉ុណ្ណោះ​ដែល​រួម​ភេទ​ដោយ​សារ​តែ​សេចក្ដី​ស្រឡាញ់ ខណៈ​នៅ​ឆ្នាំ​២០០៦ មាន​អត្រា​រហូត​ដល់​ទៅ ៥២%។

ស្អាតសិចស៊ី​​និង​ពូកែ​​មាន​ទាំង​ព្រម​ Trackback


នាង Zhu Songhua គ្រូ​បង្រៀន​ភាសា​នៅ​​សាលា​បឋម​សិក្សា​មួយ​កន្លែង​នៅ​សង្កាត់ Chongchuan ទីក្រុង Nantong ខេត្ត Jiangsu បាន​ទទួល​ប្រជា​ប្រិយ​ភាព​ថា​ ជាអ្នក​គ្រូ​ស្រស់​ស្អាត​ និង​សិចស៊ី​ដាច់​គេ​នៅ​ក្នុង​ប្រទេស​ចិន។ ស្រប​ពេល​នោះ​ដែរ អ្នក​គ្រូ​ម្នាក់​នេះ ក៏​​ទទួល​បាន​​​ពាន​រង្វាន់​ឆ្នើម ​ខាង​ទេព្យ​កោសល្យ​បង្រៀន​សិស្ស​ផង​ដែរ ពោល​គឺ ស្អាត​ហើយ ពូកែ​បង្រៀន​ទៀត។
នាង​មាន​អាយុ ៣២ ឆ្នាំ កម្ពស់ ១៦៨ សង់ទីម៉ែត្រ ទម្ងន់ ៥០ គីឡូក្រាម ហើយ​ទំហំ​ទាំង​បី​របស់​នាង​គឺ ៣៤ ២៦ និង៣៤។ នាង​ក៏​ទទួល​នូវ​ការ​រិះ​គន់ និង​មន្ទិល​សង្ស័យ​ពី​មជ្ឈដ្ឋាន​ជុំ​វិញ​ផង​ដែរ​ ចំពោះ​ភាព​សិច​ស៊ី​នេះ ប៉ុន្តែ​នាង​បាន​បក​ស្រាយ​ថា “ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ គ្រាន់​តែ​ចង់​មាន​ជីវិត​រស់​នៅ​សាមញ្ញ មិន​បាន​ព្យាយាម​ទទួល​ប្រជាប្រិយ​ភាព​ពី​សាធារណជន​នោះ​ទេ”។
ប្រិយ​មិត្ត​អាច​វាយ​ឈ្មោះ “Zhu Songhua” ក្នុង​ប្រអប់ Search ដើម្បី Add Friend ក្នុង Facebook ​បាន​ផង​ដែរ។
សូម​មើល​រូបភាព៖

ព្រោះ​តែ​សន្យា ហ៊ាន​បង្ហាញ​រូប​ស្រាត​ឲ្យ​មើល Trackback

រឿង​ប្លែកៗ​ជា​ច្រើន តែង​តែ​កើត​មាន​ជា​ប្រចាំ​នៅ​ពាស​ពេញ​ពិភព​លោក។ ដោយ​ឡែក ថ្ងៃ​​សៅរ៍​ ចុង​សប្ដាហ៍​នេះ​​ Naktakhmer សូម​យក​រឿង​ប្លែក​មួយមិន​គួរ​ឲ្យ​ជឿ​​ ​​អម​ដោយ​រូបភាព​​ជូនប្រិយមិត្ត​អាន​កម្សាន្ត​ និង​ទស្សនា។
នាង​ Han Yifei  តារា​​ម៉ូដែល​ និង​តារា​សម្ដែង
នាង Han Yifei ​ជា​ស្រី​ស្អាត​ម្នាក់​ក្នុង​ចំណោម​ស្រី​ស្អាត​ជា​ច្រើន​នៅ​សាលា​បណ្ឌិត​សភា ​ភាព​យន្ត​ក្រុង​ប៉េកាំង ប្រទេស​ចិន។ នាង​ធ្លាប់​បាន​សន្យា​​​ ចំពោះ​ក្រុម​បាល់​បោះ​ជម្រើស​ជាតិ​ចិន​បុរស​ថា បើ​ពួកគេ​ឈ្នះ​ការ​ប្រកួត​ពាន​រង្វាន់​បាល់​បោះ​​ពិភព​លោក​ក្នុង​ជុំ​ទី​១ ​ដែល​​​ប្រទេស​ទួរ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ឆ្នាំ​២០១០​ នោះ​នាង​នឹង​បង្ហាញ​រូប​ស្រាត​ស្រើប​ស្រាល​របស់​នាង​​ក្នុង​ប្លុក​របស់​នាង​ ឲ្យ​ក្រុម​កីឡាករ​មើល​។
ជា​ការ​ពិត​មែន ក្រុម​បាល់​បោះ​ជម្រើស​ជាតិ​ចិន​​​ ​បាន​ឈ្នះ​មែន​ក្នុង​ជុំ​ទី១ ​(​ដោយ​​ប្រាំ​ប្រកួត​​ដែល​ក្នុង​មួយ​ពូល​​មាន​​៦​ក្រុម​ត្រូវ​​ជម្រួស​ចោល​ ​២​ក្រុម​ ​ប្រទេស​ចិន​​បាន​ឈ្នះ​​មួយ​ប្រកួត​ លើ​ក្រុម​ប្រទេស​ កូដឺវ័រ​ ក្នុង​លទ្ធផល​ ៨៣​-៧៣ បាន​ជាប់​ក្នុង​ចំណោម​បួន​ក្រុម​ទៅ​ប្រកួត​ជុំ​បន្ទាប់) ហើយ​នាង Han Yifei ក៏​បាន post រូប​នាង​ស្រាត​ក្រោយ​ពេល​នោះ​ផង​ដែរ។   នាង​ Han Yifei  កើត​នៅ​ថ្ងៃ​ទី​ ១០​ ខែ​​មិថុនា​ ឆ្នាំ​១៩៨៥​។ នាង​មាន​ទម្ងន់​ ៤៤​គីឡូក្រាម​ កម្ពស់​ ១៦៤​ សង់ទីម៉ែត្រ។ បច្ចុប្បន្ន​ នាង​ជា​ តារា​​ម៉ូដែល​ និង​តារា​សម្ដែង​ភាពយន្ត​​​ផង​ដែរ។
សូម​មើល​រូប​ខាង​ក្រោម៖

 

អាយុ​១០១ឆ្នាំ​​ ​បំបែក​ឯតទគ្គកម្មលោត​ឆត្រ​យោង​​ Trackback

លោក​យាយ Mary Allen Hardison វ័យ ១០១ ឆ្នាំ មក​ពី​ទីក្រុង Ogden រដ្ឋ Utah សហរដ្ឋ​អាមេរិក ត្រូវ​គេ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​ជា “​ស្ត្រី​ចំណាស់​ជាង​គេ​ដែល​លោត​ឆត្រ​យោង” និង​បាន​ចុះ​បញ្ជី​ក្នុង​​​កំណត់​ត្រា​សៀវភៅ​ឯតទគ្គកម្ម​ពិភពលោក។ នេះ​បើ​យោង​តាម​គេហទំព័រ MSN ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ។
លោកយាយ Mary Allen Hardison
កំណត់​ត្រា​សៀវភៅ​ឯតទគ្គកម្ម​ពិភពលោក Guinness កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ បាន​ហៅ​ការ​លោត​ឆត្រ​យោង​នេះ​ថា​ជា “ការ​អបអរ​សាទរ​ចំពោះ​ការ​ចាប់​ផ្ដើម​រដូវ​ផ្ការីក​ជា​ផ្លូវ​ការ”
លោក​យាយ Hardison បាន ​ចាប់​ផ្ដើម​លោត​ឆត្រ​យោង​ពេល​នឹក​ឃើញ​ភ្លាមៗ ​គ្មាន​ហេតុផល ខណៈ​ដែល​លោក​យាយ​មិន​ចង់​ឲ្យ​កូន​ប្រុស​វ័យ ៧៥ ឆ្នាំ​ឈ្មោះ Allen របស់​លោក​យាយ លោត​បាន​ល្អ​ជាង​ខ្លួន។ លោក​យាយ​បញ្ជាក់​ថា “ខ្ញុំ​មិន​ចង់​កូន​ប្រុស​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​មិន​បាន​នោះ​ទេ”។ ​តាម​ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ​ម្ចាស់​ឯតទគ្គកម្ម​ពិភពលោក​ ម្នាក់​នេះ​ មិន​ធ្លាប់​លោត​ឆត្រ​យោង​ពី​មុន​មក​នោះ​​ទេ ​​ក៏​ប៉ុន្តែ​ កាល​ពី​វ័យ​ខ្ទង់​៩០​ ​លោក​យាយ​ ធ្លាប់​ទៅ​ជិះ​ឧបករណ៍​កម្សាន្ត​​បែប​ហោះ​ហើរ​នៅ​សួន​កម្សាន្ត​ផ្សេង​ៗ​នៅ​ អាមេរិក។
លោកយាយ Mary Allen Hardison នៅ​លើ​ឆត្រ​យោង
លោក​យាយ Hardison បាន​ប្រាប់​ថា គាត់​ជ្រើស​រើស​ការ​លោត​បំបែក​ឯតទគ្គកម្ម​បែប​នេះ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ខួប​កំណើត​លើក​ទី ១០១ របស់​លោក​យាយ ដែល​ពិធី​នេះ​បាន​ធ្វើ​កាល​ខែ​កញ្ញា កាល​ពី​ឆ្នាំ​មុន។ លោក​យាយ​បាន​បំបែក​ឯតទគ្គកម្ម​ ដោយ​យក​ឈ្នះ​លោក​យាយ​ Margaret Mackenzie McAlpine ជន​ជាតិ​អង់គ្លេស​ ដែល​កាល​ណោះ​ម្ចាស់​ឯតទគ្គកម្ម​ចាស់​រូប​នេះ ​មាន​វ័យ​១០០​ឆ្នាំ ទទួល​បាន​តំណែង​នេះ​កាល​ពី​ឆ្នាំ​២០០៧​។ សូម​ចុច​ត្រង់​នេះ ដើម្បី​មើល​វីដេអូ​ឃ្លិប៕

អុញ…រៀប​ការ​យក​ត្រាក់ទ័រ​ដឹក​កូន​ក្រមុំ! Trackback

កសិករ​វ័យ​​ក្មេង​ម្នាក់​ នៅ​ក្នុង​ទី​ក្រុង​ Fuyang ខេត្ត​ Anhui ប្រទេស​ចិន​ បាន​បើក​ត្រាក់ទ័រ​ពណ៌​ក្រហម​​​ដង្ហែ​​កូន​ក្រមុំ​ក្នុង​ថ្ងៃ​រៀប​ អាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃ​ទី​ ៦ ខែមេសា ​ឆ្នាំ​២០១២​ កន្លង​ទៅ​នេះ។ លើស​ពី​នេះ​ទៅទៀត​ ​មិន​ត្រឹម​តែ​មាន​ត្រាក់ទ័រ​​សម្រាប់​ដឹក​កូន​ក្រមុំ​តែ​​មួយ​ប៉ុណ្ណោះ​ទេ តែ​​ថែម​ទាំង​មាន​ត្រាក់ទ័រ​​ជា​​ច្រើន​នៅ​ហែហម​​​ពី​ក្រោយ​​​ទៀត​ផង។
បើ​ក្រឡេក​មើល​​​ទិដ្ឋភាព​នេះ​ ​តើ​ប្រិយមិត្ត​គិត​យ៉ាង​​ម៉េច​​ដែរ? ​​ចុះ​កូន​ក្រមុំ​ ឬ​កូន​កំលោះ​​វិញ​សម​គ្នា​អត់? ចង់​រៀបការ​​​បែប​​ហ្នឹង​ទេ?







គ្រូ​រំលោភ​សិស្ស​​ជាប់​គុក​​១០​ឆ្នាំ Trackback

តុលាការ​ឧក្រិដ្ឋកម្ម​ក្រុង Dubai ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ បុរស​ជា​គ្រូ​ឯកជន​ម្នាក់ ​ចំនួន​ ១០ ឆ្នាំ ​និង​និរទេស​ចេញ​ពី​ប្រទេស​អារ៉ាប់​រួម​ ​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារា​ជា​សិស្ស​​​អាយុ​ ១៣ ​ឆ្នាំ​ម្នាក់​ជា​ច្រើន​ដង។ ​នេះ​បើ​តាម​របាយការណ៍​​ដែល​ចេញ​​​ដោយ​តុលាការ​កាល​ពី​ថ្ងៃ​ច័ន្ទ។
​នេះ​ជា​រូប​ដំណាង​​កុមារា​រងគ្រោះ​ប៉ុណ្ណោះ​
របាយការណ៍​ដដែល​បន្ត​ថា ​​បុរស​​ជា​គ្រូ​រូប​នេះ​​បាន​រង់ចាំ​រហូត​ដល់​ម្ដាយ​របស់​កុមារា​ជា​សិស្ស​ ចូល​គេង​ទើប​រូប​គេ​ បង្ខំ​រំលោភ​យ៉ាង​កំរោល​ទៅ​​លើ​ក្មេង​ប្រុស​នោះ។ ​​បើ​តាម​សម្ដី​របស់​ស្ត្រី​ជា​ម្ដាយ​វិញ ​បាន​ប្រាប់​កាសែត​​​ជា​ភាសា​អារ៉ាប់​ Alkhaleej ​ថា ​នៅ​ពេល​ដែល​នាង​​ភ្ញាក់​ឡើង​ឆុង​តែ​​ឲ្យ​ពួក​គេ​ទាំង​ពីរ​ ​នាង​ក៏​បាន​ឃើញ​គ្រូ​បង្រៀន​ម្នាក់​នោះ ​កំពុង​ធ្វើ​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​នេះ​ទៅ​លើ​កូន​ប្រុស​របស់​នាង ​​ដូច្នេះ​នាង​ក៏​បាន​ស្រែក​ខ្លាំង​ៗ​ដោយ​ក្ដី​រន្ធត់ បន្ទាប់​មក​នាង​ក៏​បាន​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់​ខ្លួន ​និង​ដាក់​ពាក្យ​បណ្ដឹង​ដល់​តុលាការ​ចាត់​វិធាន​ការ​បន្ត​ទៀត៕

អត់​មាន​ឈាម រស់​បាន​ទៀត! Trackback

រឿង​អភូតហេតុ​ខាង​វេជ្ជសាស្ត្រ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ចំពោះ​ទារិកា​ម្នាក់​ដែល​កើត​មក​គ្មាន​ឈាម (ជំងឺ​ខ្វះ​ឈាម) តែ​​ក្មេង​នេះ​នៅ​តែ​រស់​រាន​មាន​ជីវិត​បាន។ នេះ​បើ​យោង​តាម​គេហទំព័រHuffingtonpost ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ។

ក្មេងស្រី Olivia Norton អាយុ ៦ ខែ នៅមានសុខភាពល្អ

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស South West (SWNS) រាយការណ៍​ថា ទារិកា Olivia ត្រូវ​ក្រុម​វេជ្ជបណ្ឌិត​រក​ឃើញ​ថា​មាន​កម្រិត​អេម៉ូក្លូប៊ីន​ក្នុង​ឈាម​តិច ​តួច​បំផុត រហូត​ដល់​គេ​ស្ទើរ​តែ​គ្មាន​ឈាម​សោះ​ក្នុង​សរសៃ​ឈាម។

ក្មេងស្រី Olivia Norton អាយុ ៦ ខែ នៅមានសុខភាពល្អ

កាល​ពី​ខែ​កញ្ញា កន្លង​ទៅ​នេះ ទារិកា​កើត​មុន​កាល​កំណត់​នេះ កើត​មក​មាន​រូប​រាង​ស្លេក​ស្លាំង​គ្មាន​ឈាម ប៉ុន្តែ ក្រោយ​ពី​ធ្វើ​ការ​វះកាត់​បញ្ចូល​ឈាម​សង្គ្រោះ​បន្ទាន់ ទើប​នាង​ចាប់​ផ្ដើម​ប្រសើរ​​ឡើង​បន្តិច​ម្ដងៗ។
ទារិកា Olivia Norton ត្រូវវះកាត់បញ្ចូលឈាម
ចំណែក​សារព័ត៌មាន​អង់គ្លេស The Mirror រាយការណ៍​ថា ប្រមាណ​ជា ៦ ខែ​ក្រោយ​មក នាង Olivia នៅ​តែ​អាច​រស់​បាន និង​មាន​សុខភាព​ល្អ។ ករណី​របស់​នាង គឺ​ជា​ករណី​កម្រ​បំផុត និង​ត្រូវ​ចង​ក្រង​ក្នុង​ឯកសារ​វេជ្ជសាស្ត្រ។

ក្មេងស្រី Olivia Norton និងម្ដាយនាង
នេះ​មិន​មែន​ជា​ករណី​ទី​១ ទេ​ដែល​ក្មេង​កើត​មក​គ្មាន​ឈាម​នោះ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ នាង Katy Morgan បាន​និយាយ​ពី​ការ​ជា​សះ​ស្បើយ​របស់​កូន​ប្រុស​នាង​ដែល​កើត​ក៏​មក​ក៏​គ្មាន​ ឈាម​ដែរ។ កូន​ប្រុស​នាង Oliver មាន​ជំងឺ Vasa Previa ដែល​មាន​ហូរ​ឈាម​ចេញ​ពី​ខ្លួន ក្នុង​ពេល​នៅ​ក្នុង​ស្បូន​របស់​ម្ដាយ។ នេះ​តាម​របាយការណ៍​របស់​សារព័ត៌មាន The London Evening Standard៕

សំណង់​ស្ពាន​យោង​​​​អស្ចារ្យ​​បំផុត​ Trackback

ចិន​បាន​សាងសង់​ ស្ពាន​យោង​​មួយ​ដែល​វែង​ជាង​គេ និង​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក ហើយ​កម្មករ​ខ្លួន​​​មមាញឹក​​​ខ្លាំង​ ក្នុង​ការ​បញ្ចប់​ការ​លាប​ពណ៌​ថ្នាំ​លើ​ស្ពាន​យោង​ Anzhaite នៅ​តំបន់ Jishou ខេត្ត Hunan ប្រទេស​ចិន ​ដើម្បី ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​​កាល​ពី​ដើម​​សប្ដាហ៍​នេះ។
ស្ពាន​ដែល​ភ្ជាប់​រូង​ភ្នំ​ពីរ​នេះ​មាន​កម្ពស់​ដល់​ទៅ ៣៣៦ ម៉ែត្រ និង​ប្រវែង ១.១៧៦ ម៉ែត្រ ដែល​ត្រូវ​បាន​សាង​សង់​កាល​ពី​ខែ​ តុលា ឆ្នាំ ២០០៧ និង​បញ្ចប់​កាល​ពី​ចុង​ឆ្នាំ ២០១១ កន្លង​ទៅ​នេះ គឺ​នៅ​សល់​លាប​ថ្នាំ​ពណ៌​ដែល​ត្រូវ​លាប​បង្ហើយ​កាល​ពី​ដើម​សប្ដាហ៍​នេះ​​ ប៉ុណ្ណោះ។
សំណង់​ដែល​មាន​គ្រឹះ​ទទឹង​ដល់​ទៅ ២៣ ម៉ែត្រ​នេះ គឺ​ដើម្បី​សម្រួល​ចរាចរណ៍​នៅ​ក្នុង​តំបន់ Jishou និង​បាន​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ម្សិល​ មិញ​ហើយ។ នេះ​បើ​យោង​តាម​គេហទំព័រ The Daily Mail។

ស្ពាន​យោង​​បំភ្លឺ​ដោយ​អំពូល​អគ្គិសនី ១.៨៨៨ អំពូល​នា​ពេល​យប់ នេះ គឺ​ជា​ស្ពាន​យោង​​ទី​៤​​ហើយ នៅ​ប្រទេស​ចិន ដែល​តភ្ជាប់​ភ្នំ​ពីរ​ដាច់​ឆ្ងាយ​ពី​គ្នា។

រថយន្ត​ធម្មតា និង​រថយន្ត​ដឹក​ទំនិញ​ធំៗ អាច​បើក​បរ​លើ​ស្ពាន​នេះ​ដែល​ចែក​ជា ៤ ផ្លូវ (lane) ក្នុង​ល្បឿន​ប្រមាណ​ជា ៨០ គីឡូម៉ែត្រ​ក្នុង​ម៉ោង។ ចំណែក​អ្នក​ថ្មើរ​ជើង អាច​ដើរ​តាម​ផ្លូវ​ពិសេស​នៅ​ក្រោម​ស្ពាន​បាន។

បញ្ជាក់​ថា ចិន​មាន​ស្ពាន​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក គឺ​ស្ពាន Danyang Kunshan ដែល​មាន​ប្រវែង​ជាង ១៦៤ គីឡូម៉ែត្រ និង​ត្រូវ​ដាក់​ប្រើ​ប្រាស់​កាល​ពី​ឆ្នាំ ២០១១ ដោយ​ចំណាយ​ពេល​សាង​សង់ ៤ ឆ្នាំ និង​ទឹក​ប្រាក់ ៨,៥ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទ្រ​រថភ្លើង​ល្បឿន​លឿន​រត់​ពី​ក្រុង​ប៉េកាំង ទៅ​ក្រុង​សៀងហៃ។

បង្ក្រាប​តៀម​កាហ្វេ​វៀតណាម​សិច​ស៊ី Trackback

ក្រុម​អាជ្ញាធរ​ ប៉ូលិស​រដ្ឋ California បាន​ចុះ​បង្ក្រាប​តៀម​កាហ្វេ​វៀតណាម​ជា​ច្រើន​​កន្លែង​ ដែល​មាន​ស្រី​ៗ​វៀតណាម​ស្លៀក​ពាក់​សិច​ស៊ី​បម្រើ​ភ្ញៀវ នៅ ​តំបន់ Little Saigon ក្នុង​ទី​ប្រជុំ​ជន Orange County នៃ​ទីក្រុង Garden Grove រដ្ឋ California សហរដ្ឋអាមេរិក​ កាល​ពី​​ឆ្នាំ ២០១១​កន្លង​ទៅ​។ នេះ​បើ​យោង​តាម​គេហទំព័រ The Daily Mail។
ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង ដោយ​សារ​មាន​សេចក្ដី​រាយការណ៍​ថា តៀម​កាហ្វេ​ទាំង​​​នេះ មាន​ប្រព្រឹត្ត​ល្បែង​ស៊ីសង និង​មាន​ស្រី​ៗ​ស្លៀក​ពាក់​សិច​ស៊ី​បម្រើ​ភ្ញៀវ។ ប្រភព​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​សំខាន់ គឺ​ថា តៀម​កាហ្វេ​ទាំង​​នេះ​​ បាន​ទាក់​ទាញ​មនុស្ស​គ្រប់​ប្រភេទ​មក​កាន់​តំបន់​នេះ ជា​ពិសេស​ក្រុម​ជន​ពាល ដែល​ជា​ហេតុ​នាំ​ឲ្យ​បទ​ល្មើស​ជា​ច្រើន​នៅ​ក្រៅ​តៀម​កាហ្វេ​ទាំង​នេះ​កើត​ ឡើង​ជា​ញឹក​ញាប់​។
Orange County គឺ​កន្លែង​ស្នាក់​អាស្រ័យ​របស់​សហគមន៍​ជន​អន្តោប្រវេសន៍​វៀតណាម​ធំ​បំផុត​នៅ ​សហរដ្ឋ​អាមេរិក។ ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​​នោះ​មក​ តៀម​​កាហ្វេ​ជា​ច្រើន​បាន​​ដួល​រលំ​ជា​ហូរហែ។